រថយន្ត Ford Ranger ប្រភេទ FX2 ស៊េរីឆ្នាំ 2020 និងម៉ូដែល Raptor កំពុងតែមានការចាប់អារម្មណ៍ខ្លាំងនៅសហរដ្ឋអាម៉េរិក

Ford ប្រចាំនៅសហរដ្ឋអាម៉េរិក ប្រកាសថា នឹងនាំយកនូវរថយន្ត Ranger ស៊េរីថ្មីរបស់ខ្លួនទៅប្រកួតប្រជែងជាមួយនឹងរថយន្ត Trucks ជាច្រើន ដែលកំពុងតែពេញនិយម

Latte Ice
29 សីហា 2019
05:47 pm
រូបភាពពី​ទស្សនាវដ្តីពិភពអេឡិចត្រូនិក
រូបភាព Automotive Cambodia

ក្រុមហ៊ុនផលិតរថយន្ត Ford ប្រចាំនៅសហរដ្ឋអាម៉េរិក ប្រកាសថា នឹងនាំយកនូវរថយន្ត Ranger ស៊េរីថ្មីរបស់ខ្លួនទៅប្រកួតប្រជែងជាមួយនឹងរថយន្ត Trucks ជាច្រើន ដែលកំពុងតែពេញនិយមនៅ រួមមានដូចជា Toyota Tacoma, GMC Canyon និង Chevy Colorado ជាដើម។ បន្ទាប់ពីការបង្ហាញខ្លួនរថយន្ត Ford Ranger ស៊េរីឆ្នាំ 2019 នៅក្នុងសហរដ្ឋអាម៉េរិក មក បានធ្វើឱ្យអ្នកប្រើប្រាស់ជាច្រើន ដែលជាអ្នកចូលចិត្តរថយន្តប្រភេទ Trucks នេះ នឹងបានចាប់ផ្តើមងាកមកសម្លឹងចាប់អារម្មណ៍ទៅលើរថយន្ត Ford ច្រើនមែនទែន ជាពិសេសទៅលើរថយន្តម៉ូឌែល Raptor។

រូបភាព Automotive Cambodia

ក្រុមហ៊ុន Ford បានបញ្ជាក់ថា ខ្លួនមានគម្រោងក្នុងការបញ្ចេញនូវរថយន្ត Trucks ស៊េរីតូចៗ ជាច្រើនបន្ទាប់ពីការទទួលបាននូវស្លាកសញ្ញាពាណិជ្ជកម្ម 'Ranger Badlands' និង 'Ranger Wildtrack' នៅក្នុងការិយាល័យប៉ាតង់ និងស្លាកសញ្ញាពាណិជ្ជកម្មនៅក្នុងសហរដ្ឋអាម៉េរិក។ រហូតមកដល់ពេលនេះ គេនៅមិនទាន់អាចទទួលបាននូវរថយន្ត Ranger Raptor នៅក្នុងសហរដ្ឋអាម៉េរិកបានច្រើននៅឡើយទេ។ 



សម្រាប់វត្តមានរបស់ Ford Ranger FX2 2020 នេះ គឺនឹងអាចធ្វើការបន្ថែមជាមួយនឹងសមត្ថភាពជាច្រើនសម្រាប់អតិថិជនរបស់ក្រុមហ៊ុន Ford ដែលមិនត្រឹមតែបន្ថែមស្ទាយ៍កាន់តែទាក់ទាញខ្លាំងប៉ុណ្ណោះទេ ប៉ុន្តែរថយន្តនេះ មានសមត្ថភាពខ្លាំងក្នុងការធ្វើដំណើរនៅលើស្ថានភាពផ្លូវដែលពិបាកៗថែមទៀតផង។ លោក Brian Bell នាយកគ្រប់គ្រងទីផ្សាររបស់ក្រុមហ៊ុន Ford ប្រចាំនៅអាម៉េរិក បាននិយាយថា “នេះគឺជាវិធីថ្មីមួយដែលអ្នកប្រើប្រាស់ជាច្រើនអាចរៀបចំរថយន្ត Ford របស់ពួកគេជាមួយនឹង FX2 ដើម្បីឱ្យស៊ីគ្នាជាមួយនឹងជីវិតរស់នៅប្រចាំថ្ងៃរបស់ពួកគេបាន។”



សូមណែនាំអត្ថបទសម្រាប់អ្នក