Land​ Rover​ Defender​ 2020​ ​បង្ហាញ​វត្តមាន​ជាមួយនឹង​ការ​ឌីហ្សាញ​ថ្មី​មាន​ភាព​ទាក់ទាញ​មែនទែន​

រថយន្ត​ Land​ Rover​ Defender ថ្មីត្រូវ​បាន​គេ​ឌីហ្សាញ​ថ្មី​ជាមួយ​គំនិត​ច្នៃប្រឌិត​ដែល​មានការ​រួម​បញ្ចូ​លគ្នា​ពីអ​តី​តកាល ​និង​អនាគតកាល​

Latte Ice
14 កញ្ញា 2019
05:28 pm
រូបភាពពី​ទស្សនាវដ្តីពិភពអេឡិចត្រូនិក
រូបភាព Automotive Cambodia

ថ្មី​ៗនេះ​ក្រុមហ៊ុន​ Jaguar Land​ Rover​ របស់​ចក្រភព​អង់គ្លេស​បាន​បញ្ចេញ​នូវ​ស្នាដៃ​ថ្មី​របស់​ខ្លួន​មួយទៀត​ហើយ​នោះ​រថយន្ត​ស៊េរី​ថ្មី​ Land Rover​ Defender​ 2020​។ រថយន្ត​ថ្មីនេះ​ត្រូវ​បាន​បង្ហាញ​រូបរាង​ជា​ផ្លូវការ​ហើយដែល​មើលទៅ​ គឺ​ពិតជា​មាន​ភាព​ទាក់ទាញ​មែនទែន​ពីព្រោះ​ថា​ តួ​ទាំងមូល​នៃ​រថយន្ត​នេះ​ត្រូវ​បាន​គេ​ឌីហ្សាញ​ថ្មី​ជាមួយ​គំនិត​ច្នៃប្រឌិត​ដែល​មានការ​រួម​បញ្ចូ​លគ្នា​ពីអ​តី​តកាល​និង​អនាគតកាល​។ មានការ​បញ្ជាក់​ថា​ឈ្មោះ​របស់​រថយន្ត​ Land Rover​ Defender​ គឺ​ពិតជា​មិនធម្មតា​នោះ​ទេ​នៅក្នុង​វិស័យ​ផ្នែក​រថយន្ត​នេះ​។

លោក​ Gerry​ McGovern​ ដែល​ជា​ប្រធាន​ផ្នែក​រចនា​ម៉ូដ​របស់​ក្រុមហ៊ុន​ Jaguar​ Land Rover​ បាន​មាន​ប្រសាសន៍​ថា​ការបង្កើត​បាន​នៃ​រថយន្ត​ថ្មីនេះ​គឺ​ត្រូវ​បាន​ក្រុមហ៊ុន​ធ្វើការ​ច្របាច់​បញ្ចូល​គ្នា​នូវ​គំនិត​ដែល​មានការ​បូករួម​ទាំង​បច្ចេកវិទ្យា​ហើយនិង​ការ​គូស​ឌីស្សាញ​ដ៏​អស្ចារ្យ​បំផុត​ដែល​មិនធ្លាប់​ពី​មាន​ពីមុន​សម្រាប់​រថយន្ត​ត្រកូល​ Defender​ នេះ​ទេ​។ លោក​បញ្ជាក់​ថា​ពួក​យើង​បាន​ធ្វើការ​បញ្ចូល​គ្នា​នៃ​បច្ចេកវិទ្យា​ពី​មុន​ៗបូក​បញ្ចូលជាមួយ​នឹង​បច្ចេកវិទ្យា​និង​ការ​ឌីស្សាញ​សម្រាប់​ពេល​អនាគត​ហើយ​ជាមួយនឹង​ការ​ឌីស្សា​ញរូ​បរា​ងរ​បស់​រថយន្ត​នេះ​ត្រូវ​បាន​គ្រប់គ្នា​ដឹង​ថា​គឺ​មាន​ភាព​ស្មុគស្មាញ​ណាស់​ក៏ប៉ុន្តែ​ក្រុមការងារ​ទាំងអស់​បាន​បង្កើត​នូវ​ការ​ឌីស្សាញ​ដ៏​អស្ចារ្យ​សម្រាប់​រថ​យន្ត​ម៉ូ​ឌែល​ Defender​ នេះ​ដោយ​បាន​នាំមុខ​គេ​ទៅលើ​ការ​ឌីស្សាញ​ធន់​រឹងមាំ​ខ្លាំង​និង​ម៉ាស៊ីន​ខ្លាំងក្លា​ថែមទៀត​ផង​។


លោក​ McGovern​ បាន​មានប្រសាសន៍​បន្ថែម​ថា​លោក​ចង់​ឱ្យ​អ្នកប្រើ​ប្រាស់​រថយន្ត​ជាច្រើន​ងាក​មក​ក្រឡេក​មើលទៅ​លើ​រថ​យន្ត​ម៉ូ​ឌែល​ថ្មី​ Land​ Rover Defender​ 2020​ នេះ​ពីព្រោះ​ថា​ រថយន្ត​នេះ​គឺ​មានការ​ផ្តោត​ទៅលើ​ការ​ឌីស្សាញ​ម៉ាស៊ីន​ខ្លាំងក្លា​បំផុត​។ សម្រាប់​ការ​ឌីស្សា​ញនេះ​គឺ​នាំមុខ​គេ​ហើយ​សម្រាប់​រថ​យន្ត​ម៉ូ​ឌែល​ថ្មី​ Defender​ នេះ​។ សម្រាប់​ផ្នែក​ខាងក្នុង​របស់​រថយន្ត​នេះ​វិញ​ត្រូវ​បាន​លោក​និយាយ​ថា​គឺ​មាន​ដំឡើង​មក​ជាមួយ​នូវ​វត្ថុ​ធា​តុ​ដដើម​ថ្មី​ៗមានគុណ​ភាព​ខ្ពស់​ មាន​ភាព​ធន់​រឹងមាំ​ អាច​និយាយ​បាន​ថា​ គឺ​ពិតជា​ខុសប្លែក​ពីរ​ថយន្ត​Range​ Rover​ ។

ជាមួយគ្នា​នេះ​លោក​ LeePerry​ ដែល​ជា​អ្ន​កឌីស្សាញ​ផ្នែក​ខាងក្នុង​របស់​រថយន្ត ​Land​ Rover Defender​ 2020​ នេះ​ក៏បាន​មា​នប្រ​សាស៍​បញ្ជាក់​ផង​ដែរ​ថា​ផ្នែក​ខាងក្នុង​របស់​រថយន្ត​នេះ​គឺ​មានការ​ភ្ជាប់​ជាមួយនឹង ​Dashboard ​ដែល​ផលិត​ឡើង​មក​ពី​ម៉ា​ញ៉េស្យូម​ដែល​ផ្តល់​នូវ​ប្រព័ន្ធ​សុវត្ថិភាព​ក្នុង​ការប្រើ​ប្រាស់​ហើយ​ក្នុង​នោះ​ក៏​មាន​បច្ចេកវិទ្យា​ជាច្រើន​ទៀត​ដែល​សុទ្ធតែ​ល្អ​បំផុត​សម្រាប់​អ្នកប្រើ​ប្រាស់​រថយន្ត​ Defender​ ចង់បាន​ផង​ដែរ​៕

សូមណែនាំអត្ថបទសម្រាប់អ្នក