រថយន្ត​ជំនាន់​ថ្មី​ Maybach SUV​ បាន​ត្រៀមខ្លួន​ក្នុង​ការ​បង្ហាញ​នៅក្នុង​ពេល​ឆាប់​ៗនេះ​

Mercedes ​ត្រៀមខ្លួន​ក្នុង​ការ​បង្ហាញ​នូវ​រថយន្ត​ជំនាន់​ថ្មី​ Maybach ​នៅក្នុង​ត្រកូល​រថយន្ត GLS​-ClassCrossover​ នៅ​ចុងឆ្នាំ​នេះ

Latte Ice
18 កញ្ញា 2019
02:06 pm
រូបភាពពី​ទស្សនាវដ្តីពិភពអេឡិចត្រូនិក
រូបភាព Automotive Cambodia

នៅពេល​នេះ​យើង​បានដឹង​នូវ​ព័ត៌មាន​ថ្មី​តាមរយៈ​របាយការណ៍​មួយ​ដែល​អះអាង​ថា​ក្រុមហ៊ុន​ផលិត​រថយន្ត​ Mercedes ​ត្រៀមខ្លួន​ក្នុង​ការ​បង្ហាញ​នូវ​រថយន្ត​ជំនាន់​ថ្មី​ Maybach ​នៅក្នុង​ត្រកូល​រថយន្ត GLS​-ClassCrossover​ នៅ​ចុងឆ្នាំ​នេះ​។ នៅក្នុង​ពេលនេះ​យើង​មាន​ព័ត៌មាន​ជាក់​លក់​ចេញពី​ក្រុមហ៊ុន​ផលិត​រថយន្ត​នេះ​ដែល​បញ្ជាក់​ថា​ នៅក្នុង​ខែវិច្ឆិកា​ឆ្នាំ​ 2019 ​នេះ​ក្រុមហ៊ុន​នឹង​ធ្វើការ​បញ្ចេញ​នូវ​ម៉ូ​ឌែល​ដំបូង​បំផុត​របស់​ខ្លួន​ត្រកូល​ SUV ​ដែល​មាន​ភាព​ទាក់ទាញ​ខ្លាំង​បំផុត​។ នៅក្នុង​ពេលនេះ​ព័ត៌មាន​ដែល​មានការ​រំជើបរំជួល​បំផុត​នោះ​គឺថា​ រថយន្ត​ត្រកូល​ Maybach SUV​ គឺ​ត្រៀមខ្លួន​រួចរាល់​ហើយ​សម្រាប់​ការ​បង្ហាញ​វត្តមាន​នៅ​លើ​ទីផ្សារ​នោះ​។ សម្រាប់​រថយន្ត​ស៊េរី​ថ្មី​ Mercedes​-Maybach G650​ Landaulet​ គឺ​មាន​ចំនួន​កំណត់​ត្រឹមតែ​ 99​គ្រឿង​ ប៉ុណ្ណោះ​។


សម្រាប់​ការផលិត​ទៅលើ​រថយន្ត​ដំបូង​បំផុត​ SUV ​(ឬ Crossover​) គឺ​មានឈ្មោះ​ថា​ Maybach ​ហើយ​វា​ស្ថិតនៅ​ក្រោម​លោក​ Wilhelm Maybach ​ដែល​ជា​ប្រធាន​ផ្នែក​បច្ចេកទេស​ដែល​ប្រឹងប្រែង​ធ្វើការ​យ៉ាង​ខ្លាំង​ជាមួយនឹង​ស្ថាបនិក​ GottliebDaimler​ របស់​ក្រុមហ៊ុន​នេះ​។ ទោះជាយ៉ាងណា​ក៏ដោយ​ ក្រុមហ៊ុន​ផលិត​រថយន្ត ​Mercedes​ គឺ​ផ្តល់​នូវ​ព័ត៌មាន​លម្អិត​តិចតួច​ប៉ុណ្ណោះ​សម្រាប់​រថយន្ត​ SUV ​ថ្មីនេះ​។ រថយន្ត​ស៊េរី​ថ្មី​ Maybach SUV​ នេះ​នឹង​ក្លាយជា​រថយន្ត​ Crossover ​ដែល​ផ្អែក​នៅលើរថយន្ត​ GLS​ (ខុសប្លែក​ពីរ​ថយន្ត​ G650 ​ដែល​ផ្អែក​នៅលើរថយន្ត​ G-Class​)។ ក្រុមហ៊ុន​ផលិត​រថយន្ត​នេះ​ធ្វើការ​ពិនិត្យ​ឡើងវិញ​ទៅលើ​ទម្រង់​នៃ​រថយន្ត​Vision Mercedes​-Maybach​ Ultimate​ Luxury​ នៅក្នុង​ព្រឹត្តិ​ការណ៍​ពិ​ពរ​ណ៍​ Beijing Auto​ Show​ 2018​។


យើង​រំពឹង​ថា​ការ​ផលិ​តម៉ូ​ឌែ​លនេះ​ គឺ​ចេញពី​ទម្រង់​នៃ​រថយន្ត​ GLS ​ដែល​មាន​ម៉ាស៊ីន​ V12 Engine​ និង​ផ្នែក​ខាងក្នុង​កាន់តែ​ធំ​ទូលាយ​និង​ផាសុកភាព​បំផុត​។ GottliebDaimler​ បាន​បញ្ជាក់​ថា​ចាប់តាំងពី​ការ​ដំណើរការ​ឡើងវិញ​នៃ​ម៉ាក​យីហោ​នេះ​នៅក្នុង​ឆ្នាំ​ 2015 ​នោះ​ក្រុមហ៊ុន​នេះ​ ធ្វើការ​ផលិត​រថយន្ត​ Maybach S​-Class​ បាន​ចំនួន​ 45,000​គ្រឿង​ ហើយ​កាលពី​ឆ្នាំមុន​នេះ​វា​មានការ​ផលិត​រថយន្ត​ S-Class​ បាន​ចំនួន​ 7គ្រឿង​ ដែល​មានការ​បញ្ជាទិញ​ជាមួយនឹង​លក្ខណៈ​ពិ​សេស​ៗសម្រាប់​រថយន្ត​ Maybach ​នេះ​ផង​ដែរ​។ សម្រាប់​ការ​លក់​រថយន្ត​ដឹក​អ្នកដំណើរ​ប្រភេទ​ Sedans​, Coupes​ និង​ Convertibles​ គឺ​មាន​ចំនួន​ជាង​ 84,000​គ្រឿង​ ដែល​ក្នុង​នោះ​គឺ​មានការ​លក់​រថយន្ត​ Maybach​ បាន​ចំនួន​ដល់ទៅ​ 12,000​គ្រឿង​ ច្រើនជាង​រថយន្ត​ Bentleys ​ដែល​លក់​បាន​ចំនួន​ 11,000​និង​រថយន្ត​ 11,000 ​ដែល​លក់​បាន​ចំនួន​ 4,107​គ្រឿង​៕

សូមណែនាំអត្ថបទសម្រាប់អ្នក