Ford​ នៅ​អាម​រិក​បញ្ចេញ​នូវ​ Performance​ Parts​ ដល់​ម្ចាស់​ FORD​ RANGER​ និង​ F-150​ ដើម្បី​ជម្នះ​រាល់​ការ​ធ្វើដំណើរ​លើ​ស្ថានភាព​ផ្លូវលំ​បា​កៗ​

​ក្រុមហ៊ុន Ford​ បាន​បញ្ចេញ​នូវ​ Performance​ Parts​ ដែល​ជា​កញ្ចប់​នូវ​គ្រឿង​បន្ថែម​ (Leveling​ Kits​) ដើម្បី​ឱ្យ​ការ​ធ្វើដំណើរ​កាន់តែ​មាន​លក្ខណៈ​ងាយស្រួល​ជាង​មុន​ និង​កាន់តែ​ប្រសើរ​ជាង​មុន

Latte Ice
24 កញ្ញា 2019
11:38 pm
រូបភាពពី​ទស្សនាវដ្តីពិភពអេឡិចត្រូនិក
រូបភាព Automotive Cambodia

សហរដ្ឋ​អាម៉េរិក​៖ នេះ​គឺជា​លើកដំបូង​បំផុត​ដែល​ក្រុមហ៊ុន​ Ford​ បាន​បញ្ចេញ​នូវ​ Performance​ Parts​ ដែល​នេះ​ គឺជា​កញ្ចប់​នូវ​គ្រឿង​បន្ថែម​ (Leveling​ Kits​) ក្រោយ​ការទិញ​រថយន្ត​ Ford​ Ranger​ និង​រថយន្ត​ Ford​ F-150​ ដើម្បី​ឱ្យ​ការ​ធ្វើដំណើរ​នៅ​លើ​ស្ថានភាព​ផ្លូវ​ដែល​ពិ​បា​កៗ​ កាន់តែ​មាន​លក្ខណៈ​ងាយស្រួល​ជាង​មុន​ និង​កាន់តែ​ប្រសើរ​ជាង​មុន​ថែមទៀត​។ លោក​ Eric​ Cin​ ប្រធាន​ផ្នែក​គ្រឿងបន្លាស់​រថយន្ត​ និង​ឧបករណ៍​បន្ថែម​ Ford​ Vehicle​ Personalization​ and​ Accessories​ នៅ​អាម៉េរិក​ បាន​និយាយ​ថា​ “Ford​ Performance​ Parts​ ធ្វើការ​អភិវឌ្ឍ​ទៅលើ​គ្រឿង​ទាំងនេះ​ ដើម្បី​ធ្វើ​ឱ្យ​អតិថិជន​ដែល​ជា​ម្ចាស់​របស់​រថយន្ត​ Ranger​ និង​ F-150​ អាច​ធ្វើដំណើរ​នៅ​លើ​ផ្លូវ​ពិ​បា​កៗ​ (Off​-road​) កាន់តែ​ងាយស្រួល​ជាង​មុន​ និង​ល្អ​ជាង​មុន​ថែមទៀត​។ ​

រូបភាព Automotive Cambodia

អតិថិជន​ជាច្រើន​របស់​រថយន្ត​ Truck​ នេះ​ គឺ​អាច​ធ្វើការ​ស្នើសុំ​នូវ​កញ្ចប់​នេះ​ ដើម្បី​ធ្វើការ​បង្កើន​នូវ​សមត្ថភាព​ និង​ការ​បន្ថែម​នូវ​គ្រឿង​ទាំងនេះ​ សម្រាប់​ធ្វើ​ឱ្យ​រថយន្ត​ Ranger​ និង​ F-150​ កាន់តែ​ខ្លាំង​ក្នុង​ការប្រើ​ប្រាស់​នោះ​។” ភាគច្រើន​រថយន្ត​ដឹកទំនិញ​ Ranger​ និង​ F-150​ trucks​ នៅពេល​ដែល​ទិញ​នោះ​គឺ​ភ្ជាប់​មក​ជាមួយនឹង​ four​-wheel​ drive​ ហើយ​ពេលនេះ​អតិថិជន​អាច​ធ្វើការ​បន្ថែម​នូវ​គ្រឿង​ (Leveling​ Kits​) ដែល​ធ្វើ​ឱ្យ​ពួកគេ​អាច​ទទួល​បាន​នូវ​បទ​ពិសោធ​កាន់តែ​ប្រសើរ​នៅ​លើ​ស្ថានភាព​ផ្លូវ​ដ៏​ពិ​បា​កៗ​នៅក្នុង​តំបន់​ដែល​មានការ​ពិបាក​ក្នុង​ការ​ធ្វើដំណើរ​នោះ​។ បន្ថែម​ពីលើ​បាត​រថយន្ត​ខ្ពស់​នោះ​ ការ​ធ្វើដំណើរ​របស់​រថយន្ត​ Ford​ truck​ នេះ​គឺ​កាន់តែ​ប្រសើរ​ឡើង​ថែមទៀត​។


សម្រាប់​ហាង​ចែកចាយ​អាច​ធ្វើការ​ដំឡើង​នូវ​គ្រឿង​ជំនួយ​ off​-road​ leveling​ kits​ សម្រាប់​ស្ថានភាព​ផ្លូវ​ដែល​លំបាក​សម្រាប់​រថយន្ត​ Ranger​ និង​ F-150​ នេះ​។ ក្រុម​វិស្វករ​របស់​ក្រុមហ៊ុន​ Ford​ Performance​ ធ្វើការ​ជាមួយនឹង​ FOX​ ក្ន​នុង​ការ​អភិវឌ្ឍ​ទៅលើ​សន្ទះ​ផ្នែក​ខាងក្នុង​ដើម្បី​ទប់ទល់​ទៅ​នឹង​ស្ថានភាព​ផ្លូវ​ដែល​លំបាក​ប្រកបដោយ​ភាព​ជឿជាក់​ និង​ការ​ដោះស្រាយ​បាន​យ៉ាង​ល្អ​នៅ​លើ​ផ្លវ​ថ្មើរជើង​ និង​ផ្លូវ​ពិ​បា​កៗ​នោះ​។ ​ជាមួយនឹង​ការ​ដំឡើង​នូវ​គ្រឿង​បន្ថែម​ទាំងនេះ​ រថយន្ត​ Ranger​ និង​ F-150​ មានការ​ពង្រឹង​ទៅលើ​ផ្នែក​បាត​ខាងក្រោម​រថយន្ត​ពី​ដី​ដែល​មិន​បង្ក​រនូវ​ឧបសគ្គ​អ្វី​នោះ​ទេ​ក្នុង​ការ​ធ្វើដំណើរ​នៅ​លើ​ស្ថានភាព​ផ្លូវលំ​បា​កៗ​ខ្លាំង​នោះ​។ 

ការ​អភិវឌ្ឍ​ និង​ការ​ធ្វើ​តេ​ស្ដ​ទៅលើ​គ្រឿងបន្លាស់​ (leveling​ kits​) នេះ​ មានការ​ពង្រឹង​ទៅលើ​ល្បឿន​ធ្វើដំណើរ​បាន​លឿន​នៅ​លើ​ផ្លូវ​ Off​-road​ នៅ​តំបន់​ Borrego​ នៃ​រដ្ឋ​ California​ និង​ការ​បើកបរ​នៅ​លើ​ផ្លូវ​ដែល​មាន​សម្បូរ​ថ្ម​នៅ​ Arizona​ ដែល​ធ្វើ​ឱ្យ​បទ​ពិសោធ​នៃ​ការ​បើកបរ​នៅ​លើ​ផ្លូវ​ Off​-road​ នេះ​គឺ​អស្ចារ្យ​គ្មាន​គូ​ប្រៀប​នោះ​ទេ​។ ​គ្រឿង​បន្ថែម​នេះ​អាច​ធ្វើការ​រក​ទិញ​បាន​នៅ​តាម​ហាង​ចែកចាយ​នៅក្នុង​តម្លៃ​ $1,495​ ហើយ​វា​ត្រូវ​បាន​ឌីស្សាញ​ឡើង​យ៉ាង​ពិសេស​សម្រាប់​រថយន្ត​ four​-wheel​-drive​ 2019​ Ranger​ ឬរថយន្ត​ four​-wheel​-drive​ 2015​-19​ F-150​ នេះ​។ សម្រាប់​គ្រឿង​ (Kits​) ទាំងនេះ​ មាន​ភ្ជាប់​ជាមួយនឹង​ការធានា​ពី​ Ford​ Performance​ Parts​ ផង​ដែរ​ ហើយ​អតិថិជន​អាច​ធ្វើ​កា​រកម្មង់​ទិញ​នូវ​ Ford​ Performance​ Parts​ leveling​ kits​ សម្រាប់​រថយន្ត​ Ranger​ និង​ F-150​ នេះ​ នៅ​រដូវ​ស្លឹកឈើ​ជ្រុះ​ខាងមុខនេះ​៕

សូមណែនាំអត្ថបទសម្រាប់អ្នក