Ford​ Ranger​ Raptor​ ដែល​ជាកំពូល​រថយន្ត​ Pick​ Up​ ប្រភេទ​ Off​-Road​ បាន​មកដល់​ទីផ្សារ​កម្ពុជា​ហើយ​

Ford​ Ranger​ Raptor​ ដែល​ជារ​ថយន្ត​ប្រភេទ​ Pick​-up​ Off​-road​ Performance​ ជំនាន់​ទីមួយ​ដំបូងបង្អស់​របស់​ Ford​ បាន​នាំចូល​ជា​ផ្លូវការ​មកកាន់​ព្រះរាជាណាចក្រ​កម្ពុជា​យើង​ហើយ

Chom Penglin
06 វិច្ឆិកា 2019
04:50 pm
រូបភាពពី​ទស្សនាវដ្តីពិភពអេឡិចត្រូនិក
រូបភាព Automotive Cambodia

រថយន្ត​ Ford​ Ranger​ Raptor​ ដែល​ជារ​ថយន្ត​ប្រភេទ​ Pick​-up​ Off​-road​ Performance​ ជំនាន់​ទីមួយ​ដំបូងបង្អស់​របស់​ Ford​ បាន​នាំចូល​ជា​ផ្លូវការ​មកកាន់​ព្រះរាជាណាចក្រ​កម្ពុជា​ យើង​ហើយ​ ដោយក្រុម​ហ៊ុន​ RMA​ Cambodia​ ដែល​ជា​ក្រុមហ៊ុន​នាំចូល​ និង​ចែកចាយ​ផ្ដាច់មុខ​ នូវ​រថយន្ត​ Ford​ គ្រប់​ប្រភេទ​ក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា​។


រថយន្ត​នេះ​ត្រូវ​ បាន​ផលិត​ឡើង​ និង​បាន​ធ្វើ​តេ​ស្ដ​យ៉ាង​ម៉ត់ចត់​ដោយក្រុម​វិស្វករ​ Ford​ Performance​ Team​ ដើម្បី​បង្កើត​នូវ​រថយន្ត​មួយ​ដែល​អាច​ជម្នះ​គ្រប់​ឧបសគ្គ​ កាន់តែ​ពិសេស​ សម្រាប់​អតិថិជន​ ដែល​ចូលចិត្ត​បើកបរ​លើ​ផ្លូវ​ប្រភេទ​ Off​-road​។

លោក​ Jamal​ Hameedi​, ប្រធាន​វិស្វករ​ Ford​ Performance​ របស់​ក្រុមហ៊ុន​ Ford​ បាន​មានប្រសាសន៍​ថា​៖ “យើង​ពិតជា​មាន​អារម្មណ៍​រំភើប​ សប្បាយរីករាយ​ក្រៃលែង​ នៅពេល​ ដែល​បាន​ដាក់​បង្ហាញ​រថយន្ត​នេះ​ទៅកាន់​សាធារណៈ​ជន​ ហើយ​អ្នក​នឹង​មាន​អារម្មណ៍​ដូចជា​ វិរៈ​បុរស​ (Hero​) អញ្ជឹ​ងនៅ​ពេល​ ដែល​បាន​បើកបរ​រថយន្ត​មួយ​នេះ​។ Ranger​ Raptor​ ក៏​ដូចគ្នា​ទៅ​នឹង​ Ford​ F-150​ ដែរ​ វា​បាន​ design​ ដោយ​ផ្អែក​ទៅលើ​ DNA​ របស់​ Ford​ Performace​។” ផ្នែក​ខាងមុខ​រថយន្ត​មាន​រូបរាង​ស្រដៀង​ទៅ​នឹង​រថយន្ត​ Ford​ F-150​ តែម្ដង​ ដោយ​ប៉ា​ណា​ ខាងមុខ​បាន​បំពាក់​ដោយ​អក្សរ​ Ford​ ធំៗ​មើលទៅ​មាន​លក្ខណៈ​កាច​ជាង​ Ford​ Ranger​ ធម្មតា​។ កាង​ខាងមុខ​ត្រូវ​បាន​រចនា​ថ្មី​ រឹងមាំ​ ធន់​នឹង​ការ​ប៉ះទង្គិច​ ល្អ​បំផុត​សម្រាប់​ការ​ បើកបរ​លើ​ផ្លូវលំ​បា​ក។ចំណែក​ផ្នែក​ខាងក្នុង​បាន​បំពាក់​ទៅ​ដោយ​ពូក​ស្បែក​មានគុណ​ភាព​

ខ្ពស់​ធន់​នឹង​ការប្រើ​ប្រាស់​ពេល​បើកបរ​ Off​-road​ ក៏ដូចជា​ប្រើប្រាស់​ប្រចាំថ្ងៃ​ផង​ដែរ​។ កៅអី​នី​មួយ​ៗបាន​រចនា​ដោយ​ ផ្ដល់​ទាំង​សុវត្ថិភាព​ និង​ផាសុកភាព​ដល់​អ្នកបើកបរ​។


Ford​ Ranger​ Raptor​ ជាកំពូល​រថយន្ត​ Pick​ Up​ ប្រភេទ​ Off​-Road​ បំពាក់​ដោយ​ម៉ាស៊ីន​ Bi​-Turbo​ ទំហំ​ 2.0L​ ជំនាន់​ថ្មី​កម្លាំង​ខ្លាំង​ និង​សន្សំសំចៃ​ប្រេង​។ ប្រព័ន្ធ​ជើង​ក្រោម​ត្រូវ​បាន​បំពាក់​ ជាមួយនឹង​បូម​ Fox​ Racing​ Shox​ ដូចគ្នា​ទៅ​នឹង​ បូម​ដែល​បាន​បំពាក់​នៅលើរថយន្ត​ Ford​ F-150​ មាន​លក្ខណៈ​ធន់​ រឹងមាំ​ មិន​រលាក់​ខ្លាំង​មិនថា​អ្នកបើកបរ​លើ​ផ្លូវ​រលាក់​ក្នុង​ល្បឿន​លឿន​ ក៏ដោយ​ ដោយសារ​វា​មាន​បំពាក់​ទាំង​ផ្នែក​ខាងមុខ​ និង​ខាងក្រោយ​របស់​រថយន្ត​។


មិន​តែប៉ុណ្ណោះ​ មិនថា​ក្រោម​ស្ថានភាព​ផ្លូវលំ​បា​កយ៉ាងណា​នោះ​ទេ​ ក៏​ Ford​ Ranger​ Raptor​ មិន​រុញរា​នោះ​ដែរ​ ព្រោះ​រថយន្ត​នេះ​មាន​បំពាក់​ជាមួយនឹង​ប្រអប់លេខ​ថ្មី​ 10​ លេខ​ និង​ប្រព័ន្ធ​គ្រប់គ្រង​ការ​បើកបរ​ គ្រប់​ស្ថានភាព​ផ្លូវ​ (Terrain​ Management​ System​) ទាំង​ផ្លូវ​ធម្មតា​ និង​ ផ្លូវលំ​បា​ក រួមមាន​ដូចជា​៖

• ស្ថានភាព​ផ្លូវ​ធម្មតា​ (Normal​ mode​): ផ្ដល់​ផាសុកភាព​មិន​ស៊ីប្រេង​ងាយស្រួល​ក្នុង​ ការ​បើកបរ​។


• ការ​បើកបរ​បែ​កស្ព័រ​ (sport​ mode​): ផ្ដល់​នូវ​សន្ទុះ​ខ្លាំង​សក្ដិសម​សម្រាប់​អ្នក​ដែល​ ចូលចិត្ត​បើកបរ​ល្បឿន​លឿន​។


• ផ្លូវ​ស្មៅ​/គ្រួស​/ព្រិល​ (Grass​/gravel​/snow​ mode​): ជួយ​ឲរថយន្ត​មាន​លំនឹង​ និង​មិន​ រអិល​ពេល​បើកបរ​លើ​ផ្លូវ​ដែល​ងាយ​នឹង​រអិល​។


• ផ្លូវ​ដី​ភក់​/ដីខ្សាច់​ (Mud​/sand​ mode​): សម្រួលការ​បើកបរ​ជៀសវាង​ការ​ផុង​ កង់​ពេល​ បើកបរ​លើ​ភក់​ ឬខ្សាច់​។


• ផ្លូវ​ថ្ម​ (Rock​ mode​): សម្រួលការ​បើកបរ​ឱ្យ​មាន​ភាព​រលូន​ មិន​រលាក់​ខ្លាំង​ ពេល​បើកបរ​ លើ​គ្រួស​ ឬថ្ម​។


• Baja​ Mode​: ជួយ​ទប់​លំនឹង​រថយន្ត​ពេល​បើកបរ​ក្នុង​ ល្បឿន​លឿន​នៅ​លើ​ផ្លូវ​ Off​-road​ ហើយ​អ្នក​ក៏​មិនបាច់​បា​រម្ម​ណ៍​ដែរ​នៅពេល​បើកបរ​លើ​ផ្លូវ​ ដែល​មាន​ទឹក​លិច​ ព្រោះ​ Ford​ Ranger​ Raptor​ អាច​ចុះ​ទឹកបាន​ដល់ទៅ​ 850​ mm​ ឯណោះ​។


លើស​ពីនេះ​ទៅទៀត​ ក្នុង​នោះ​ក៏​មាន​ភ្ជាប់​មក​ជាមួយ​នូវ​ប្រព័ន្ធ​កា​ពី​តាស​ ដែល​មានការ​កំណត់​ 3 ជម្រើ​សឲ​អ្នក​ជ្រើសរើស​៖

• 2H​ Two​-wheel​ drive​ សម្រាប់​បើកបរ​លើ​ផ្លូវ​ដែល​មាន​ឧបសគ្គ​ តិចតួច​។

• 4H​ Four​-wheel​ drive​ សម្រាប់​បើកបរ​ល្បឿន​លឿន​លើ​ផ្លូវ​ Off​-road​។

• 4L​ Low​-range​ four​ wheel​ drive​ ផ្ដល់​កម្លាំង​ខ្លាំង​ និង​ជួយ​ទប់​លំនឹង​កង់​ពេល​បើកបរ​ នៅ​លើ​ផ្លូវ​ ដែល​លំបាក​ខ្លាំង​ និង​មាន​ឧបសគ្គ​ច្រើន​។

ក្រៅពី​នេះ​ Ford​ Ranger​ Raptor​ ក៏​មាន​បំពាក់​បច្ចេក​វិទ្យា​ផ្សេង​ៗដូចជា​ ប្រព័ន្ធ​ បញ្ឆេះ​រថយន្ត​ដោយ​ពុំ​ចាំ​បាច់​ប្រសោ​រ បច្ចេកវិទ្យា​ SYNC​ 3 និង​អេក្រង់​ Touchscreen​ 8 អ៊ីញ​សម្រាប់​ស្ដាប់​វិទ្យុ​ តន្ត្រី​ និង​ការ​កម្សាន្ត​នានា​ កាមេរ៉ា​ក្រោយ​ជំនួយ​ចូល​ចត​ ប្រព័ន្ធ​ទប់​លំនឹង​ពេល​បើកបរ​លើ​ផ្លូវ​កោង​ និង​រអិល​ ប្រព័ន្ធ​ទប់​លំនឹង​ពេល​ឡើង​ចំណោត​ និង​ប្រព័ន្ធ​ទប់​លំនឹង​រថយន្ត​មិន​ឱ្យ​រេ​ពេល​ដឹក​ឥវ៉ាន់​ធ្ងន់​ៗ។


កាន់តែ​ពិសេស​ទៅទៀត​នោះ​ ឥឡូវនេះ​លោកអ្នក​ទិញ​ភ្លាម​ នឹង​ទទួល​បាន​រថយន្ត​ភ្លាម​ ជាមួយ​តម្លៃ​ពិសេស​ត្រឹមតែ​ $75,000​ តែប៉ុណ្ណោះ​។ ម្យ៉ាងទៀត​រាល់​ការទិញ​រថយន្ត​ Ford​ លោកអ្នក​នឹង​ទទួល​បាន​អត្ថ​ប្រយោជន៍​ផ្សេង​ៗជាច្រើន​ទៀត​។ សម្រាប់​ព័ត៌មាន​បន្ថែម​ សូម​ទាក់ទង​តាមរយៈ​លេខ​ទូរ​សព្ទ​ 012​ 333​ 975​។


បើ​ចង់​ដឹង​ច្បាស់​សូម​ទស្សនា​ Video​ ខាងក្រោម​៖


សូមណែនាំអត្ថបទសម្រាប់អ្នក