ថ្មីៗនេះ តារាសម្ដែងដ៏ស្រស់សោភាកញ្ញា មាន សូនីតា បានសម្រេចចិត្តងាកមកប្រើប្រាស់រថយន្តស៊េរីទំនើប កប់ឆ្នាំដ៏ថ្មីសន្លាងមួយគ្រឿង ប្រភេទ SUV Toyota Fortuner TRD 2020 ពីក្រុមហ៊ុនតូយ៉ូតា (ខេមបូឌា) បន្ទាប់ពីធ្លាប់ឆ្លងកាត់បទពិសោធប្រើប្រាស់រថយន្តមួយទឹកឆ្អែតឆ្អន់ ជាច្រើនស៊េរី គិតតាំងពីឆ្នាំ2009 មក។ តើមូលហេតុអ្វីបានជារាជនីក្រមាខ្មែរ បែរជាងាកមក ប្រើប្រាស់ប្រភេទរថយន្តថ្មីវិញ? តើកញ្ញា មានបទពិសោធអ្វីខ្លះ ចែករំលែក ដល់ប្រិយមិត្ត ជុំវិញគុណនៃការប្រើប្រាស់រថយន្តថ្មី និងរថយន្តមួយទឹក?
ខាងក្រោមនេះ ជាកិច្ចសម្ភាសន៍ផ្ដាច់មុខ រវាងក្រុមការងារគេហទំព័រ AutomotiveCambodia ជាមួយនឹងកញ្ញា មាន សូនីតា ថាតើ ទម្រាំឈានដល់ការសម្រេចជាវរថយន្តថ្មី ឆ្នាំ 2020 មួយគ្រឿងនេះ៖
ក្រុមការងារគេហទំព័រ AutomotiveCambodia : សួស្ដីកញ្ញា មាន សូនីតា! តើពីមុនកញ្ញា ធ្លាប់ប្រើប្រាស់រថយន្តប៉ុន្មានគ្រឿង មុនកញ្ញាងាកមកប្រើប្រាស់រថយន្តស៊េរីទំនើប Toyota Fortuner TRD 2020 ?
កញ្ញា មាន សូនីតា៖ «នាងខ្ញុំ ចាប់ប្រើប្រាស់រថយន្តផ្ទាល់ខ្លួន តាំងពីឆ្នាំ 2009 មក ហើយគិតមកដល់ពេលនេះ ខ្ញុំធ្លាប់ផ្លាស់ប្ដូរអស់ចំនួន 7 គ្រឿងហើយ។ រថយន្តដំបូងបំផុត ដែលខ្ញុំទិញប្រើនោះ គឺរថយន្តស៊េរី Toyota Corolla Artist បន្ទាប់មក ដូរជិះ រថយន្តតូយ៉ូតា បាឡែន មុនសម្រេចចិត្តទិញប្រភេទរថយន្ត Camry Hybrid ឆ្នាំ 2007 ។ មួយរយៈក្រោយមក ក៏ងាកមកជិះប្រភេទ រថយន្ត Lexus IS250, Lexus RX400h 2006 និងចុងក្រោយ គឺប្រភេទ Lexus NX200t ។ ឆ្លងតាមបទពិសោធប្រើប្រាស់រថយន្តមួយទឹក មិនថាស៊េរីឆ្នាំទាប ឬឆ្នាំខ្ពស់ទេ សុទ្ធតែផ្ដល់នូវគុណវិបត្តិច្រើនជាងរថយន្តថ្មីទាំងអស់ ហេតុនេះហើយ ទើបនាងខ្ញុំងាកមកជ្រើសរើសប្រភេទរថយន្ត Toyota Fortuner TRD 2020ស៊េរីទំនើបចុងក្រោយ យកមកប្រើប្រាស់ជំនួសរថយន្តមួយទឹកវិញ»។
ក្រុមការងារគេហទំព័រ AutomotiveCambodia : មូលហេតុអ្វីបាន ជាកញ្ញា ងាកមកជ្រើសរើសរថយន្តប្រភេទ Toyota Fortuner TRD 2020 ពីក្រុមហ៊ុនតូយ៉ូតា (ខេមបូឌា) ដែលជាក្រុមហ៊ុននាំចូលផ្ដាច់មុខរថយន្តតូយ៉ូតា មកទីផ្សារកម្ពុជា?
កញ្ញា មាន សូនីតា៖ «ចា៎! នាងខ្ញុំមិនមែនជាអ្នកចូលចិត្តផ្លាស់ប្ដូរស៊េរីរថយន្តញឹកញាប់អីនោះទេ ហើយកន្លងមក នាងខ្ញុំ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋខ្មែរមួយចំនួនដែរ គឺចូលចិត្តទិញរថយន្តមួយទឹកៗ នាំចូលពីក្រៅស្រុកមកប្រើប្រាស់ តែដោយសារតែប្រភេទរថយន្តមួយទឹកឧស្សាហ៍ធ្វើឱ្យនាងខ្ញុំឈឺក្បាលពេក។ ខូចញឹកតាមផ្លូវ តម្លៃគ្មានទីផ្សារច្បាស់លាស់ទាំងទិញចូល និងលក់ចេញ ខាតពេលវេលាយកទៅជួសជុល និងចំណាយលុយច្រើនលើថ្លៃជួសជុលជាប្រចាំ។ ហេតុដូច្នេះហើយ ទើបនាងខ្ញុំ ងាកមកប្រើប្រាស់ជាមួយរថយន្តថ្មីប្រើប្រាស់វិញម្ដង»។
ក្រុមការងារគេហទំព័រ AutomotiveCambodia ៖ តើរថយន្តថ្មី ដូចជាប្រភេទ Toyota Fortuner TRD 2020 បានផ្ដល់នូវភាពងាយស្រួល បែបណាខ្លះដល់ កញ្ញា ដែលមានអាជីពជាសិល្បៈករ ឧស្សាហ៍ឡើងចុះខេត្ត និងប្រើប្រាស់ក្នុងក្រុងជាប្រចាំ?
កញ្ញា មាន សូនីតា៖ «រថយន្តថ្មី ផ្ដល់ភាពងាយមែនទែនបង! សម្រាប់អាជីព ដូចនាងខ្ញុំអ៊ីចឹង គឺមានការងារមមាញឹកច្រើន សឹងរកពេលទំនេរគ្មាន និងត្រូវធ្វើដំណើរជិតឆ្ងាយ សឹងរាល់ថ្ងៃ ហេតុដូច្នេះហើយ ការប្រើប្រាស់រថយន្តថ្មី ដែលមានការធានាគុណភាពប្រើប្រាស់ខ្ពស់ ដូចជាប្រភេទ Toyota Fortuner TRD 2020 នេះជាដើម គឺផ្ដល់ទំនុកចិត្តដល់នាងខ្ញុំខ្លាំងមែនទែន។ ណាមួយ នាងខ្ញុំជាស្រី ដូច្នេះប្រើរថយន្តថ្មីអ៊ីចឹង គឺមិនបារម្ភរឿង រថយន្តងាកខូចៗ ដូចរថយន្តមួយទឹក ដែលនាងខ្ញុំធ្លាប់ប្រើកន្លងមក មិនពិបាករកជាង ព្រោះក្រុមហ៊ុន តូយ៉ូតា មានសាខាច្រើន សឹងគ្រប់ខេត្តក្រុង ក្នុងប្រទេសកម្ពុជា។ ជាពិសេស រថយន្តប្រភេទនេះ អាចប្រើបានគ្រប់ស្ថានភាពផ្លូវ មិនថាបើកបរចុះខេត្តជិតឆ្ងាយ បើកបរក្នុងក្រុង ដឹកឥវ៉ាន់ច្រើន ឬលក្ខណៈគ្រួសារនោះទេ ធានាបានទាំងអស់»។
ក្រុមការងារគេហទំព័រ AutomotiveCambodia៖ យើងឃើញថា អ្នកប្រើប្រាស់រថយន្តក្នុងប្រទេសកម្ពុជាភាគច្រើន ពួកគាត់ផ្ដោតលើ កត្តាតម្លៃជាអាទិភាព ព្រោះពួកគាត់គិតថា រថយន្តមួយទឹក មានតម្លៃធូរថ្លៃសមរម្យ ចុះចំណែក កញ្ញា វិញ យល់ឃើញបែបណាដែរ?
កញ្ញា មាន សូនីតា៖ នេះជាការពិត! បងប្អូនប្រជាពលរដ្ឋខ្មែរយើងភាគច្រើន ពួកគាត់ជ្រើសរើសរថយន្តយកទៅប្រើប្រាស់ ដោយតម្រូវតាមស្ថានភាពសេដ្ឋកិច្ចពួកគាត់។ តែក្នុងនាមនាងខ្ញុំ ធ្លាប់ឆ្លងកាត់ប្រើប្រាស់ប្រភេទរថយន្តមួយទឹកជាច្រើនគ្រឿងកន្លងមក នៅតែមើលឃើញថា គុណសម្បត្តិរបស់រថយន្តថ្មី មានការធានាត្រឹមត្រូវពីក្រុមហ៊ុន មិនបារម្ភលើសុវត្ថិភាពនៃការបើកបរទៅជិតឆ្ងាយ សន្សំសំចៃ ស៊ីសាំងតិច មិនខាតពេលវេលាយកទៅជួសជុល និងជិះទៅមានភាពទាន់សម័យ។ អ៊ីចឹង! បើយើងធ្វើការប្រៀបធៀបជារួម ឱ្យល្អិតល្អន់មកវិញ នាងខ្ញុំយល់ថា រថយន្តថ្មីនៅតែជាជម្រើសល្អបំផុត សម្រាប់ឱ្យពុកម៉ែបងប្អូនធ្វើការសម្រេចចិត្តទិញយកមកប្រើប្រាស់។
ហើយចំពោះ ការទិញប្រភេទរថយន្តថ្មីបច្ចុប្បន្ននេះទៀត ក៏កាន់តែមានភាពងាយស្រួល និងមានជម្រើសច្រើន។ បងប្អូនអាចជ្រើសរើសយកការបង់រំលាស់ជាមួយក្រុមហ៊ុនផ្ទាល់ ដោយមិនចាំបាច់យកលុយទាំងដុលទៅទិញទេ។ ដូចបងដឹងស្រាប់ហើយ នៅតាមប្រទេសគេភាគច្រើន គឺគេធ្វើបែបនេះឯង។
ក្រុមការងារគេហទំព័រ AutomotiveCambodia ៖ អរគុណកញ្ញា សូនីតា! សម្រាប់ការចំណាយពេលវេលាដ៏មានតម្លៃ ផ្ដល់បទសម្ភាសជុំវិញបទពិសោធនៃការប្រើប្រាស់រថយន្ត មកកាន់ក្រុមការងារទស្សនាវដ្ដីពិភពអេឡិចត្រូនិក យើងខ្ញុំ។
កញ្ញា មាន សូនីតា៖ ចា៎! អរគុណបង ៕
រថយន្ត TOYOTA TRD FORTUNER ស៊េរីឆ្នាំ 2020 ជាប្រភេទរថយន្ត SUV ស៊េរីទំនើបចុងក្រោយរបស់ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ដែលផលិតចេញពីរោងចក្រផ្ទាល់ ដោយមានភ្ជាប់មកជាមួយនូវភាពប្រណិត និង ពោរពេញទៅដោយអំណាច ជាមួយបច្ចេកវិទ្យាទំនើបទាន់សម័យល្អឥតខ្ចោះដែលមានដូចជា៖
ប្រើប្រាស់ប្រព័ន្ធសោរឆ្លាតវៃ (Smart Key), ទ្វារក្រោយភ្ជាប់ជាមួយអង្គចង់ចាំ (Memory) បិទ/បើក ដោយស្វ័យប្រវត្តិ, កៅអីអ្នកបើកបរ និង អ្នករួមដំណើរ អាចបញ្ជារបាន៨ទឹសដៅដោយស្វ័យប្រវត្តិ, ម៉ាស៊ីនជំនាន់ថ្មីចុងក្រោយ GD Engine, កម្លាំងខ្លាំង, សំឡេងស្ងាត់, ស៊ីប្រេងតិច, កាត់បន្ថយជាតិពុលទៅបរិយាកាស, ប្រអប់លេខស្វ័យប្រវត្តិ 6 វគ្គ អាចប្រើលេខអូតូ រឺ លេខដៃក៏បាន, បញ្ជារប្រអប់លេខពីដៃចង្កូតរថយន្តដោយស្វ័យប្រវត្តិ (Paddle-shift), ប្រព័ន្ធជំនួយប្រអប់លេខបង្កើនសន្ទុះរថយន្ត (PWR Mode), ម៉ាស៊ីនត្រជាក់ស្វ័យប្រវត្តិគ្រប់ទីតាំងនៃកៅអីទាំងអស់។
រថយន្ត TOYOTA TRD FORTUNER ស៊េរីឆ្នាំ 2020 ក៏មានប្រអប់ក្លាសេភេសជ្ជៈ (Cool box), ចង្កៀងមុខប្រភេទ Bi-Beam LED បិទ/បើក និងកំណត់កម្ពស់ពន្លឺដោយស្វ័យប្រវត្តិ, អំពូល LED DRL ផ្តល់សុវត្ថិភាពនិងលំអរផ្នែកខាងមុខរថយន្ត, ប្រព័ន្ធភ្លើងសុវត្ថិភាព Follow Me Home, ប្រព័ន្ធកម្សាន្ត DVD Touch screen, កាមេរ៉ាសុវត្ថិភាព, អង្គញាណផ្ដល់សញ្ញាសុវត្ថិភាព (Sensor), ពោងសុវត្ថិភាពចំនួន 9 (មួយជុំរថយន្ត),
សម្រាប់កត្តាសុវត្ថិភាពសំខាន់ៗវិញ រថយន្ត TOYOTA TRD FORTUNER ស៊េរីឆ្នាំ 2020 គឺមានប្រព័ន្ធហ្វ្រាំងចាំបាច់ទាំង 11 មានដូចជាៈ
ABS ប្រព័ន្ធហ្វ្រាំងបញ្ឈប់រថយន្តមិនឱ្យអូសកង់, BA ប្រព័ន្ធហ្វ្រាំងបញ្ឈប់រថយន្តក្នុងស្ថានភាពអាសន្ន, EBD ប្រព័ន្ធហ្វ្រាំងជំនួយពេលដឹកធ្ងន់, VSC ប្រព័ន្ធទប់លំនឹងដោយស្វ័យប្រវត្តិក្នុងស្ថានភាពផ្លូវកោង, TRC ប្រព័ន្ធទប់លំនឹងដោយស្វ័យប្រវត្តិក្នុងស្ថានភាពផ្លូវរអិល, ;DAC ប្រព័ន្ធហ្វ្រាំងទប់លំនឹងស្វ័យប្រវត្តិពេលចុះចំណោត, HAC ប្រព័ន្ធហ្វ្រាំងការពារការរអិលថយក្រោយដោយស្វ័យប្រវត្តិ, BOS ប្រព័ន្ធចាប់ហ្វ្រាំងដោយស្វ័យប្រវត្តិពេលអ្នកបើកបរបាត់បង់ម្ចាស់ការ, TSC ប្រព័ន្ធទប់លំនឹងដោយស្វ័យប្រវត្តិពេលសណ្ដោង រឺ រងសម្ពាធខ្យល់បោ, ATRC ប្រព័ន្ធជំនួយពេលជាប់ផុង, EBS ប្រព័ន្ធប្រកាសភ្លើងអាសន្ន, ;ប្រព័ន្ធកាពីតាស់ស្វ័យប្រវត្តិ (4WD shift on the fly), ប្រព័ន្ធចង្កូត (PS) រក្សាលំនឹងរថយន្តពេលបើកបរល្បឿនលឿន រឺ ធ្លាក់គន្លុក, ;គ្រោងឆ្អឹងរថយន្ត (GOA) កាត់បន្ថយសម្ពាធរាល់ការប៉ះទង្គិច។
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង តាមរយៈទូរសព្ទ៖ 017 333 503/ 017 222 532 ឬតាមគេហទំព័រ www.toyota.com.kh ; ឬតាមទំព័រហ្វេសប៊ុកផ្លូវការ Toyota Cambodia៕