រថយន្ត​ Tesla​ Cybertruck​ ពិតជា​មាន​កម្លាំង​ខ្លាំង​ មាន​សមត្ថភាព​ខ្ពស់​អាច​ទាញ​ទម្ងន់​បាន​ដល់ទៅ​ជាង​ 14,000​ ផោន​

Cybertruck​ នេះ​ ត្រូវ​បាន​គេ​ចាត់ទុកថា​ គឺជា​រថ​តយន្ត​ថ្មី​មួយ​ដែល​ស្ថិតនៅ​ក្នុង​ក្រុម​ medium​-duty​ truck​ category​ ហើយ​បើ​មើលទៅ​លើ​លក្ខណៈ​សម្បត្តិ​របស់​រថយន្ត​នេះ​ គឺ​ខ្លាំងក្លា​មិនធម្មតា​នោះ​ទេ​

Chom Penglin
19 ធ្នូ 2019
11:41 pm
រូបភាពពី​ទស្សនាវដ្តីពិភពអេឡិចត្រូនិក
រូបភាព Automotive Cambodia

ថ្មី​ៗនេះ​ យោង​តាម​ការ​បញ្ជាក់​របស់​ Electrek​ បាន​ឱ្យ​ដឹង​ថា​ ក្រុមហ៊ុន​ Tesla​ កំពុងតែ​និយាយ​អំពី​ខ្សែ​សង្វាក់​ទៅលើ​ផលិតកម្ម​រថយន្ត​ Tesla​ Cybertruck​ របស់​ខ្លួន​ស្ថិតនៅ​ក្នុង​ក្រុម​ Category​ ដូចគ្នា​ទៅ​នឹង​រថយន្ត​ Chevrolet​ Silverado​, GMC​ Sierra​ 2500​, Ford​ F-250​, Ram​ 2500​ និង​ Nissan​ Titan​ XD​ អ៊ីចឹង​។ ដោយសារតែ​វត្តមាន​រថយន្ត​ជំ​នាន់​ថ្មី​ៗទាំងនេះ​ហើយ​ គឺ​បាន​ធ្វើ​ឱ្យ​ក្រុមហ៊ុន​ Tesla​ មានគំនិត​កាន់តែ​ច្រើន​ នៅក្នុង​ការ​បញ្ចេញ​នូវ​ឈ្មោះ​ Cybertruck​ 2500​ ប៉ុន្តែ​ឈ្មោះ​នេះ​ គឺ​មិនមែន​យក​មក​ប្រៀបធៀប​ជាមួយនឹង​រថយន្ត​ Ford​ F-150​ នោះ​ទេ​។


ក្រុមហ៊ុន​ Tesla​ បាន​ញ្ជា​ក់​ថា​ រថយន្ត​ថ្ម​នេះ​ គឺ​ត្រូវ​បាន​គេ​ផ្តោត​ទៅលើ​រថយន្ត​ដឹកទំនិញ​ដែល​បញ្ចេញ​នូវ​ឧស្ម័ន​ស្មើរ​សូន្យ​។ ​ការបែងចែក​ទៅលើ​ក្រុម​នៃ​ប្រភេទ​រថយន្ត​នេះ​ គឺ​ត្រូវ​បាន​ធ្វើឡើង​ដោយ​ស្ថាប័ន​មួយ​ដែល​ឈ្មោះថា​ California​ Air​ Resources​ Board's​ (CARB​)។ ស្ថាប័ន​នេះ​ បាន​បញ្ជាក់​ថា​ រហូត​ពេលនេះ​ មាន​ក្រុមហ៊ុន​ផលិត​រថយន្ត​ដឹកទំនិញ​ជាច្រើន​ នឹង​ធ្វើការ​ផ្តោត​ទៅលើ​ការផលិត​ចេញ​នូវ​រថយន្ត​អគ្គិសនី​របស់​ខ្លួន​ ដែល​ត្រូវ​បាន​គេ​រំពឹង​ថា​ នឹង​ធ្វើ​ឱ្យ​កើនឡើង​ទៅលើ​ភាគរយ​នៃ​ការ​លក់​រថយន្ត​នេះ​ចាប់ពី​ឆ្នាំ​ 2024​ ដល់​ឆ្នាំ​ 2030​ ខាងមុខ​។

 ​

នៅ​ថ្ងៃនេះ​ទៀត​សោ​ធ ក្រុមហ៊ុន​ Tesla​ បាន​និយាយ​ដែរ​ថា​ ខ្លួន​គឺ​បាន​ប្រកាស​អំពី​ការ​អភិវឌ្ឍ​រួចហើយ​ ទៅលើ​រថយន្ត​ដឹកទំនិញ​ដំបូង​ Pickup​ បំផុត​ដែល​មានឈ្មោះ​ថា​ Cybertruck​ ​ដោយ​កាលពី​ថ្ងៃទី​ 26​ ខែវិច្ឆិកា​កន្លងទៅ​នេះ​ ​គឺ​មួយ​សប្តាហ៍​ក្រោយពេល​នៃ​ការប្រកាស​បង្ហាញ​រថយន្ត​ Cybertruck​ នេះ​តែ​ម្ដ​ង។ ជាមួយនឹង​វត្តមាន​នៃ​រថយន្ត​នេះ​ គឺ​ក្រុមហ៊ុន​ ​Tesla​ ទទួល​បាន​នូវ​ការ​បញ្ជាទិញ​ទៅលើ​រថ​យត​ន្ត​ដក​ទំនិញ​នេះ​បាន​ដល់ទៅ​ចំនួន​ 250,000​ គ្រឿង​។ ក្រុមហ៊ុន​បាន​បញ្ជាក់​ថា​ រថយន្ត​នេះ​ គឺ​មាន​សមត្ថភាព​ខ្ពស់​ដោយ​ អាច​ទាញ​ទម្ងន់​ បាន​ដល់ទៅ​ 7,500​-14,000​+ ផោន​ ដែល​ត្រូវ​បាន​គេ​ចាត់ទុកថា​ គឺ​មាន​សមត្ថភាព​ខ្លាំង​ ដូច​ទៅ​នឹង​ក្រុម​រថយន្ត​ "Class​ 2B​-3" ផង​ដែរ​។


រថយន្ត​ ​Cybertruck​ នេះ​ ត្រូវ​បាន​គេ​ចាត់ទុកថា​ គឺជា​រថ​តយន្ត​ថ្មី​មួយ​ដែល​ស្ថិតនៅ​ក្នុង​ក្រុម​ medium​-duty​ truck​ category​ ហើយ​បើ​មើលទៅ​លើ​លក្ខណៈ​សម្បត្តិ​របស់​រថយន្ត​នេះ​ គឺ​ខ្លាំងក្លា​មិនធម្មតា​នោះ​ទេ​។ រថយន្ត​ CyberTruck​ ថ្មីនេះ​ អាច​ផ្ទុក​បាន​ទម្ងន់​ធ្ងន់​ដល់ទៅ​ 3,500​ ផោន​ ហើយនិង​មាន​កម្លាំង​អាច​ទាញ​ទម្ងន់​បាន​ដល់ទៅ​ 14,000​ ផោន​ បើ​ធៀប​ជាមួយនឹង​រថយន្ត​ ​F-250​ ផ្ទុក​បាន​ទម្ងន់​ ​4,332​ ផោន​ និង​មាន​កម្លាំង​ទាញ​បាន​ទម្ងន់​បន្ទុក​ត្រឹមតែ​ 15,000​ ផោន​ប៉ុ​ណ្ណោ​ ដោយ​ទម្ងន់​រថយន្ត​ Ford​ F-250​ គឺ​មាន​ទម្ងន់​ 8,600​ ផោន​៕

សូមណែនាំអត្ថបទសម្រាប់អ្នក