គិតចាប់ពីឆ្នាំ1948 មកម៉្លេះ ដែលកំពូលរថយន្តប្រភេទFord F-150 បានក្លាយជារថយន្តPick Up ដ៏ពេញនិយម ក្នុងទឹកដីសហរដ្ឋអាម៉េរិក ហើយក្នុងឆ្នាំ2018នេះ ទៀតសោត កេរ្តិ៍ឈ្មោះរបស់បងធំដ៏អំណាចលើដងផ្លូវមួយនេះ ក៏កាន់តែមានការគាំទ្រខ្លាំងឡើងៗ។ ;មិនត្រឹមតែនៅទីផ្សាររថយន្តលើពិភពលោកប៉ុណ្ណោះទេ សូម្បីតែនៅក្នុងប្រទេសកម្ពុជាយើងសព្វថ្ងៃ ក៏មានអ្នកប្រើប្រាស់រថយន្តប្រភេទ Ford F-150 ច្រើនដែរ។ តែថ្ងៃនេះ Automotive Cambodia សូម្បីធ្វើការណែនាំពីប្រភេទរថយន្ត F-150 ឆ្នាំ2018 ដែលមាន រហូតដល់៧ប្រភេទខុសៗគ្នា។ ដូច្នេះសម្រាប់ប្រិយមិត្ត ដែលមានបំណងទិញរថយន្តប្រភេទនេះ យកទៅប្រើប្រាស់ អាចនឹងស្វែងយល់បន្ថែមជាមុនសិនបាន ថាគួរជ្រើសរើសប្រភេទមួយណា
1. រថយន្ត Ford F-150 RAPTOR 2018 (កំពុងពេញនិយមខ្លាំងក្នុងប្រទេសកម្ពុជាសព្វថ្ងៃ)
F-150 RAPTOR នេះហើយ ដែលកំពុងទាក់ទាញចិត្តអ្នកប្រើប្រាស់នៅកម្ពុជាឱ្យស្រឡាញ់ចូលចិត្តដកចិត្តមិនរួច ដោយសារតែ ក្រុមហ៊ុនផលិតចេញមកខុសប្លែកពីស៊េរីរថយន្តF-150 ផ្សេងៗទៀត។ F-150 RAPTOR ជាប្រភេទអ្នកប្រយុទ្ធលើផ្លូវ off-road ដែលបំពាក់ដោយម៉ាស៊ីនសាំង Twin-Turbo មានស៊ីឡាំងV6 ចំណុះ 3.5 លីត្រ ប្រភេទ EcoBoost មានកម្លាំង ខ្លាំង រហូតដល់ 450 សេះ និងមានប្រអប់លេខចំនួន10វគ្គឯណោះ។ ;ចំណុចដ៏ទាក់ទាញផ្សេងទៀត ដែលធ្វើឱ្យ F-150 RAPTOR ស្រស់ស្អាត និងទាក់ទាញជាងបងប្អូនរួមជំនាន់ជាមួយវានោះ គឺផ្នែកប៉ាណាខាងមុខរបស់វា រចនាចេញមក ពោរពេញដោយអំណាច រំលេចដោយឡូហ្គូ FORD ធំច្បាស់ ជាលក្ខណៈ 3D តែម្ដង។
បន្ថែមពីនេះ RAPTOR ឆ្នាំ2018 ក៏ត្រូវបានបំពាក់ប៉ូមប្រភេទ FOX Racing Shox ដែលផ្ដល់នូវសមត្ថភាពបើកបរបានគ្រប់ស្ថានភាពផ្លូវទាំងអស់។ ក្រៅតែពីលក្ខណៈសម្បត្តិខាងក្រៅទាំងអស់នេះ នៅផ្នែកខាងក្នុង Ford F-150 RAPTOR ក៏មានការឌីហ្សាញផ្នែកខាងក្នុងយ៉ាងស្រស់ស្អាត និងទំនើបថែមទៀតផង ហើយសម្រាប់កម្រិតស៊ីសាំងវិញ បងធំរូបនេះស៊ីប្រហាក់ប្រហែល15L-16L ក្នុង100Km ហើយចំពោះតម្លៃលក់ក្នុងទីផ្សារប្រទេសកម្ពុជាវិញគឺជាង$80,000 ហើយចំពោះតម្លៃចេញពីរោងចក្រនៅក្រៅប្រទេសវិញ ប្រហែល $50,675។
2. រថយន្ត Ford F-150 XL 2018
Ford F-150 XL 2018 ត្រូវបានបែងចែកជាពីរម៉ូឌែលផ្សេងគ្នាទៀត គឺប្រភេទ F-150 XL SportនិងF-150 XL STX ដែលត្រូវបានបំពាក់នូវម៉ាស៊ីនចំណុះ 3.3លីត្រ ស៊ីឡាំង6 ប្រភេទ Ti-VCT មាន290 សេះ ដោយប្រើប្រអប់លេខស្វ័យប្រវត្តិចំនួន៦លេខ។ ប៉ាណារបស់ XL នេះ ក៏មានការឌីហ្សាញមកពណ៌ខ្មៅក្រឹប មើលទៅហាក់មានអំណាចដែរ ហើយចំពោះតម្លៃចេញពីរោងចក្រ គឺប្រហាក់ប្រហែល $27,705។
3. រថយន្ត Ford F-150 XLT 2018
ក្រៅពីប្រភេទFord F-150 XL ក្រុមហ៊ុនFORD ក៏បានផលិតចេញនូវម៉ូឌែលស្រដៀងៗគ្នានេះដែរ គឺ Ford F-150 XLT ឆ្នាំ2018។ បើស្វែងយល់ឱ្យមែនទែនទៅ ម៉ូឌែលនេះ គឺមិនមានភាពខុសប្លែកច្រើនពីប្រភេទFord F-150 XL SportនិងF-150 XL STXនោះទេ ទាំងប្រព័ន្ធកម្លាំងម៉ាស៊ីន និងប្រអប់លេខ។ ;ប៉ុន្តែផ្នែកខាងក្នុង របស់វា ត្រូវបានបន្ថែមនូវភាពទំនើប និងប្រណីត គួរសមដែរ ដូចជាប្រព័ន្ធ SYNC ភ្ជាប់ជាមួយ Applink ដែលអាចបញ្ជាបានពីទូរសព្ទដៃ និងបញ្ជាតាមប្រព័ន្ធសំឡេងបាន។ ប៉ាណារបស់ XLT នេះ ជាប្រភេទក្រូម ពណ៌ខ្មៅ ដែលនេះគឺជាលក្ខណៈពិសេស និងងាយស្រួលចំណាំ ថាជាម៉ូឌែលFord F-150 XLT។ ចំពោះតម្លៃចេញពីរោងចក្រ គឺប្រហាក់ប្រហែល $32,970។
4. រថយន្ត Ford F-150 LARIAT ឆ្នាំ 2018
មានប្រព័ន្ធដំណើរការម៉ាស៊ីន ស្រដៀងទៅនឹងប្រភេទFord F-150 RAPTOR ដែរគ្រាន់តែកម្លាំងម៉ាស៊ីនតូចជាងបន្តិច ដោយម៉ាស៊ីនរបស់រថយន្ត Ford F-150 LARIAT ឆ្នាំ2018នេះ ជាប្រភេទ EcoBoost ស៊ីឡាំង6 ចំណុំ 2.7លីត្រ ដំណើរការដោយប្រអប់លេខស្វ័យប្រត្តិ និងមានកម្លាំងអូស325សេះ (សម្រាប់RAPTOR គឺ3.5លីត្រ មានកម្លាំង450 សេះ)។ ;ចំពោះមុខងារ ខាងក្នុងរបស់វា មានច្រើនជម្រើសសម្រាប់អ្នកបើកបរ ជ្រើសរើស ដូចជាមុខងារTow/Haul, Snow/Wet, Eco និងមុខងារ Sport Mode ជាដើម។ ចំពោះតម្លៃចេញពីរោងចក្រ គឺប្រហាក់ប្រហែល $40,685។
5. រថយន្ត Ford F-150 KING RANCH ឆ្នាំ 2018
ជាប់ឈ្មោះជាមួយពាក្យថា KING នាំមុខទៅហើយ ប្រហែលជាមិនធម្មតានោះទេ។ មែនហើយ! ចំពោះម៉ូឌែល Ford F-150 KING RANCH ឆ្នាំ2018 ត្រូវបានបំពាក់នូវម៉ាស៊ីនទំហំធំ 5.0លីត្រ ស៊ីឡាំង8 ប្រភេទTi-VCT និងមានកម្លាំងអូស 395សេះ។ ទំហំម៉ាស៊ីនរបស់ Ford F-150 KING RANCH អាចនឹងធំបន្តិច សម្រាប់តម្រូវការប្រើប្រាស់ទូទៅប្រចាំថ្ងៃរបស់លោកអ្នក តែកុំទាន់អស់សង្ឃឹមអី ព្រោះផ្នែកខាងក្នុងរបស់វា បំពាក់នូវបច្ចេកវិទ្យាដ៏ទំនើបៗចុងក្រោយរបស់ ក្រុមហ៊ុន FORD តែម្ដង។ ក្នុងនោះមានដូចជា កំដៅពូក កៅអីមុខទាំងសងខាង រួមទាំងដៃចង្កូត ;Speaker ប្រភេទHARMAN SPEAKER ចំនួន10គ្រាប់ HR radio និងប្រើនូវប្រព័ន្ធសំឡេង B&;O Play Audio System។ កាន់តែពិសេសជាងនេះទៀតនោះ Ford F-150 KING RANCH ក៏បានភ្ជាប់នូវប្រព័ន្ធSYNC ដោយអាចបញ្ជាភ្ជាប់ជាមួយWiFi hotspot ចេញពីទូរសព្ទដៃ ប្រើសម្រាប់ជាតេឡេ ដោយប្រព័ន្ធFordPass ដើម្បីអាចដោះ និងចាក់សោររថយន្ត រួមទាំងបញ្ឆេះរថយន្តពីចម្ងាយបានផងដែរ ហើយចំពោះតម្លៃដាក់លក់ចេញពីរោងចក្រ គឺ $51,600។
6. រថយន្ត Ford F-150 PLATINUM ឆ្នាំ2018
ប្រសិនបើទំហំម៉ាស៊ីនធំ V8 ជាក្ដីប្រាថ្នារបស់លោកអ្នក សូមណែនាំរថយន្តFORD មួយម៉ូឌែលទៀត គឺ Ford F-150 PLATINUM ឆ្នាំ2018 ដែលមានប្រព័ន្ធ និងទំហំម៉ាស៊ីន ដូចទៅនឹង ប្រភេទFord F-150 KING RANCH ខាងលើដែរ។ អ្វីដែលពិសេសនោះ គឺប្រណីតភាពរបស់វាតែម្ដង ដែលមានជាអាថ៌ដូចជាំ ប្រភេទពូកស្បែក ប្រព័ន្ធភ្លើង និងផ្លិតទឹកដំណើរការដោយស្វ័យប្រវត្តិ។ ប្រព័ន្ធសំអាងខ្យល់កង្វក់ដ៏ឆ្លាតវៃក្នុងរថយន្ត(Power-deployable) ព្រមជាមួយ ប្រព័ន្ធសុវត្ថិភាពBlind Spot លើកញ្ចក់សងខាង ប្រព័ន្ធរំលឹកពេលរថយន្តបើកកាត់ភ្លើងស្ដុប និងមានបំពាក់នូវពោងសុវត្ថិភាពលើខ្សែក្រវាត់កៅអីអង្គុយខាងក្រោយ។ ចំពោះតម្លៃចេញពីរោងចក្រ គឺប្រហាក់ប្រហែល $54,155។
7. រថយន្ត Ford F-150 LIMITED ឆ្នាំ2018
Ford F-150 LIMITED បំពាក់ដោយម៉ាស៊ីនសាំង Twin-Turbo មានស៊ីឡាំងV6 ចំណុះ3.5លីត្រ ប្រភេទ EcoBoost មានកម្លាំង 370សេះ និងមានប្រអប់លេខចំនួន10វគ្គឯណោះ។ ចំណុចពិសេសរបស់ F-150 LIMITED មានដូចជា ដំបូលលើអាចចុចបើកផុតដល់ជួរកៅអីក្រោយ(moonroof) បំពាក់ប្រព័ន្ធកាមេរ៉ា360ដឺក្រេ ប្រព័ន្ធប្រាប់អ្នកបើកបរពេលរេរចង្កូតខុសគន្លងផ្លូវ ប្រព័ន្ធចាប់ហ្វ្រាំងដោយស្វ័យប្រវត្តិ និងប្រព័ន្ធសុវត្ថិភាពជាច្រើនផ្សេងទៀត។ ចំពោះតម្លៃចេញពីរោងចក្រ Ford F-150 LIMITED ឆ្នាំ 2018 នេះ មានតម្លៃខ្លួនថ្លៃជាងគេ ក្នុងអំបូរបងប្អូនFORD ឆ្នាំ2018ជាមួយគ្នា គឺ $60,520 តម្លៃចេញពីរោងចក្រ ៕