លោក Elon Musk ដែលជាម្ចាស់ក្រុមហ៊ុនផលិតរថយន្ត Tesla ប្រហែលជាមិនមានការរងគ្រោះ ដោយសារតែការលក់ធ្លាក់ចុះនៃទីផ្សាររថយន្តនៅក្នុងប្រទេសចិននោះទេ។ ផ្ទុយទៅវិញ ក្រុមហ៊ុននេះ បានមើលឃើញពីការកើនឡើងយ៉ាងខ្លាំងទៅលើចំនួនអ្នកចុះឈ្មោះទិញរថយន្តនៅក្នុងខែវិច្ឆិកា។ នៅក្នុងរបាយការណ៍ថ្មីមួយ បានបញ្ជាក់ថា ក្រុមហ៊ុនផលិតរថយន្ត Tesla Model S នេះ គឺមើលឃើញនូវការរីកចម្រើនយ៉ាងខ្លាំងទៅលើការចុះឈ្មោះអ្នកប្រើប្រាស់របស់ខ្លួនដែលមានការកើនឡើង 14 ដងនៅក្នុងប្រទេសចិនសម្រាប់ខែវិច្ឆិកា ឆ្នាំ 2019 នេះ។
ចំនួនរថយន្តរបស់ក្រុមហ៊ុន Tesla គឺមានការចុះឈ្មោះដែលមានការកើនឡើងដល់ទៅ 5,597 គ្រឿងកាលពីខែមុននេះ បើធៀបជាមួយនឹងខែវិច្ឆិកា ឆ្នាំ 2018 ដែលមានចំនួនត្រឹមតែ 393 ប៉ុណ្ណោះហើយនេះ គឺមានការបង្ហាញអំពីការកើនឡើងយ៉ាងខ្លាំងរបស់វានៅក្នុងរយៈពេលមួយឆ្នាំប៉ុណ្ណោះ នេះបើតាមការបញ្ជាក់របស់ China Automotive Information Net (CAIN) ។
នៅក្នុងឆ្នាំ 2019 នេះក្រុមហ៊ុន Tesla មើលឃើញទីផ្សាររបស់ចិនផងដែរ។ ហេតុផលមួយនៅក្នុងចំណោមហេតុផលសំខាន់ៗជាច្រើននៃការធ្លាក់ចុះនៃទីផ្សារនេះគឺដោយសារតែសង្គ្រាមពាណិជ្ជកម្មអាម៉េរិកចិន។ តាមការបញ្ជាក់នេះ យើងមើលឃើញថាក្រុមហ៊ុននេះអាចនឹងមានការចាប់ផ្តើមយឺតនៅក្នុងខែមករា និងកុម្ភៈ ហើយវាក៏មានការកើនឡើងទៅលើការចុះឈ្មោះទិញវិញនៅក្នុងខែមីនា។
ចាប់តាំងពីពេលនោះមក ក្រុមហ៊ុនផលិតរថយន្តនេះក៏មានការកើនឡើងខ្លះ និងធ្លាក់ចុះខ្លះដែររហូតដល់ខែវិច្ឆិកា ឆ្នាំ 2019 នេះ។ វាមានការភ័យព្រួយទៅលើការដំឡើងពន្ធគយរថយន្តនៅក្នុងប្រទេសចិនផងដែរនៅក្នុងខែធ្នូនេះ ហើយនេះក៏ជាកត្តាដែលមានការជំរុញសម្រុកទិញរថយន្តខ្លាំងកាលពីខែមុននេះថែមទៀត។ នៅក្នុងពេលបច្ចុប្បន្ននេះ ប្រទេសចិនគឺមានទីផ្សាររថយន្តធំជាងងគេបំផុតនៅក្នុងពិភពលោក ហើយវាក៏ជាទីផ្សាររថយន្តអេឡិចត្រូនិច EV (Electric Vehicles) ធំជាងគេបំផុតផងដែរនៅក្នុងប្រទេសអាស៊ីអាគ្នេយ៍។ ទោះយ៉ាងណាទីផ្សាររថយន្តអគ្គិសនីរបស់ចិនបានធ្លាក់ចុះចាប់តាំងពី ៥ ខែមុន ប៉ុន្តែវាក៏បង្ហាញពីរូបភាពសុទិដ្ឋិនិយមនៃទីផ្សារមួយនេះផងដែរនៅពេលដែលម៉ាកយីហោរថយន្តមួយមើលឃើញពីការលូតលាស់ល្អនោះ។
ឥឡូវនេះ ភាពជោគជ័យរបស់ក្រុមហ៊ុន Tesla នៅក្នុងប្រទេសគឺអាស្រ័យលើរោងចក្រសៀងហៃថ្មីរបស់ក្រុមហ៊ុន។ រោងចក្រនេះនឹងបង្កើតរោងចក្រដំបូងនៅក្រៅសហរដ្ឋអាម៉េរិកដែលអនុញ្ញាតឱ្យតម្លៃទាបនិងជំរុញដល់តម្រូវការរថយន្តអគ្គិសនីរបស់ខ្លួននៅក្នុងតំបន់។ ប្រទេសចិនគឺជាទីផ្សារដ៏សំខាន់សម្រាប់ក្រុមហ៊ុន Tesla ដោយសារតែប្រទេសនេះមានចំនួនជិតពាក់កណ្ដាលនៃការលក់រថយន្តអគ្គិសនីនៅលើពិភពលោកនិងជាទីផ្សារធំបំផុតសម្រាប់ក្រុមហ៊ុនបន្ទាប់ពីសហរដ្ឋអាម៉េរិក។គួរកត់សម្គាល់ថាក្រុមហ៊ុន Tesla ក៏កំពុងពិចារណាកាត់បន្ថយតម្លៃរថយន្តដែលផលិតនៅប្រទេសចិនរបស់ខ្លួននៅឆ្នាំ 2020 ដើម្បីចាប់យកទីផ្សារបានកាន់តែប្រសើរជាងមុនថែមទៀត។ នៅឆ្នាំ 2018 ក្រុមហ៊ុន Tesla និងម៉ាកយីហោផ្សេងទៀតដែលមានមូលដ្ឋាននៅអាម៉េរិកត្រូវបានគិតថ្លៃពន្ធ 25 ភាគរយដែលត្រូវបានតំកល់វិញនៅដើមឆ្នាំ 2019 បន្ទាប់ពីសហរដ្ឋអាម៉េរិក និងចិនបានឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្ម។ ជាចុងក្រោយ ឆ្នាំ 2020 នឹងមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ក្រុមហ៊ុន Tesla និងឧស្សាហកម្ម EV ដែលត្រូវបានគេរំពឹងថានឹងរីកដុះដាលនៅឆ្នាំក្រោយនេះជាក់ជាមិនខាន៕