ផ្នែក​ខាង​មុខ​​របស់Ford F-150 Raptor​ឆ្នាំ​2020ផ្គុំឡើងពី​អ្វី​ខ្លះបានជា​មើល​ទៅអំណាច​ខ្លាំងម៉្លេះ?

នៅ​ផ្នែក​ខាង​មុខ​របស់រថយន្តFord F-150 Raptor​ឆ្នាំ​2020 រចនា​​​ដោយ​អំពូល និង​គ្រឿង​បំពាក់​ជា​ច្រើន​ប្រភេទ​ទាំងអស់នេះហើយ ទើប​ធ្វើ​ឲ្យ​មុខមាត់​របស់​រថយន្ត​នេះមើលទៅ​មាន​អំណាចមែនទែន

sambo 2019
27 ធ្នូ 2019
07:01 pm
រូបភាពពី​ទស្សនាវដ្តីពិភពអេឡិចត្រូនិក
រូបភាព Automotive Cambodia

ដើម្បី​ស្វែង​យល់​ឲ្យ​កាន់​តែ​ច្បាស់ ពី​មុខ​មាត់​របស់​រថយន្តFord F-150 Raptor​ឆ្នាំ​2020 ថ្ងៃ​នេះ Automative Cambodia នឹង​ចែក​រំលែក​លម្អិត​ពី​លក្ខណៈពិសេស​របស់កំពូលរថយន្តF-150 Raptorផលិត​នៅ​សហរដ្ឋ​អាមេរិច ដែល​សព្វ​ថ្ងៃ​កំពុង​មាន​សន្ទុះ​ប្រើ​ប្រាស់​យ៉ាង​ខ្លាំងពី​សំណាក់​អតិថិជន​​ក្នុង​ប្រទេស​កម្ពុជា​យើង​។  

ខាង​ក្រោម​នេះ គឺ​ជា​ការ​លម្អិត​ពី​ផ្នែក​ខាង​មុខ​ដ៏​អំណាច​ ​របស់រថយន្ត F-150 Raptor 2020 ដើម្បី​ទុក​គ្រាន់​ជា​ឯកសារ​ជំនួយ​ដល់​ប្រិយមិត្ត​ ក្នុង​ការ​ស្វែង​យល់​បន្ថែម​ឲ្យ​កាន់​តែ​ច្បាស់ពី​លក្ខណៈពិសេសលើ​ផ្នែក​ខាង​មុខ​​រថយន្ត​Pick Up ដ៏​ល្បី​មួយ​នេះ​៖


-     កាងខាងមុខ​​៖​ រចនា​ចេញមក​ពោរ​ពេញ​ដោយ​អំណាច និង​មាន​ភាព​រឹងមាំ គ្មាន​គូរប្រៀប។ បើ​ពិនិត្យ​ឲ្យ​មែនទែន កាងខាង​មុខរបស់ F-150 Raptor 2020 ហាប់ណែន​ល្អ ធន់​នឹង​ការ​ប៉ះ​ទង្គិច គ្រប់​ស្ថានភាព​ផ្លូវ​លំបាក។  



រូបភាព Automotive Cambodia


-     អំពូលភ្លឺ​អូតូ​ពេល​ថ្ងៃ (Daytime Running Lamps)៖ ក្រៅពីបំពាក់នៅ​ស្បែកមុខ​កាច F-150 Raptor ក៏​ត្រូវ​បាន​គេ​ ចាប់អារម្មណ៍​ទៅ​លើ​អំពូល​បំភ្លឺ​ផង​ដែរ។ នៅ​ពេល​ Ford F-150 Raptor បើក​បរពេល​ថ្ងៃ យើង​នឹង​សង្កេត​ឃើញ​អំពូលបំភ្លឺ​ពេល​ថ្ងៃ​នេះ​ភ្លឺ ត្រដែត​យ៉ាង​ច្បាស់ ជា​សញ្ញា​ផ្ដល់​ភាព​ងាយស្រួល ដល់​អ្នក​ដំណើរ​បើក​បញ្ច្រាស់ទិស​បាន​ដឹង។


-     អំពូលពេលយប់ ( LED Headlamps)៖ ជា​ប្រភេទ​អំពូលប្រភេទ Quad Beam LED បំភ្លឺ​ផ្លូវដោយស្វ័យប្រវត្តិ (Autolamp On/Off)​ បាន​យ៉ាង​ច្បាស់ និង​មិន​ចាំង​ភ្នែក​អ្នកបើកបរ​បញ្ច្រាសទិសឡើយ


-     អំពូលជាប់សុវត្ថិភាពកញ្ចក់ចំហៀងសងខាង(LED Mirror-Mounted Spotlights)៖ អំពូលនៅ​ជាប់​ខាង​ក្រោម​កញ្ចក់​ចំហៀង​របស់ F-15០ Raptor នេះ មាន​តួនាទី ជា​ជំនួយ​ដល់​ម្ចាស់​រថយន្ត កាន់​តែ​មាន​ភាព​ងាយ​ស្រួល មើល​ឃើញច្បាស់ ពី​ផ្នែក​ចំហៀង​ខាងក្រៅ ពេល​បើក​ទ្វារ​ចុះ ឬ​ចៃ​ដន្យ​ត្រូវ​ដោះដូរ​កង់​សាគួរ​ចំ​ពេល​យប់​ជា​ដើម។


-     អំពូលកាត់អ័ព្ទ(Fog Light)៖ Raptor F-150 ក៏​មាន​ភ្ជាប់​មក​ជាមួយ​នូវ​អំពូល​កាត់​អ័ព្ទ​អមសងខាង ខាងក្រោម​អំពូល​បំភ្លឺផ្លូវ ដើម្បី​ជាជំនួយការ បើកបរ​ពេល​មាន​អ័ព្ទ ឬ​បើកបរ​ពេលយប់ ឲ្យ​កាន់​តែ​មាន​សុវត្ថិភាព និង​ងាយស្រួល​មើល​ផ្លូវ។


-     អំពូលធ្នឹម(Beam LED Night Light)៖ អំពូល​កាត់​ទទឹង​លើ​ធ្នឹម​ខាង​ក្រោម​ប៉ាណា​របស់ FORD F-150 Raptor 2020 ក៏​បាន​ដើរតួនាទី​សំខាន់ រួម​ចំណែក​ជាមួយ​អំពូល​បំភ្លឺផ្លូវផ្សេងៗទៀត ក្នុង​ការ​បញ្ចេញបាច់​ពន្លឺ​ជះ​ទៅ​លើដង​ផ្លូវ​ឲ្យ​កាន់​តែ​ភ្លឺ​ច្បាស់ផង​ដែរ។ ​​
រូបភាព Automotive Cambodia


សូមណែនាំអត្ថបទសម្រាប់អ្នក