​រថយន្ត​ Toyota Yaris Hybrid ឆ្នាំ​ 2020 ចាក់​សាំង 1 លីត្រ អាចជិះ​បានចម្ងាយ 36km ​ត្រៀម​សម្ពោធ​នៅ​​ប្រទេស​ជប៉ុន ​

ក្រុមហ៊ុន តូយូតា នៅ​ប្រទេសជប៉ុន ត្រៀម​សម្ពោធ​ជាផ្លូវការរថយន្ត Toyota Yaris Hybrid ដំបូង​បំផុត​របស់ខ្លួននៅ​ថ្ងៃ​ទី 10 ខែកុម្ភៈ ឆ្នាំ​2020

sambo 2019
02 មករា 2020
08:25 pm
រូបភាពពី​ទស្សនាវដ្តីពិភពអេឡិចត្រូនិក
រូបភាព Automotive Cambodia

ក្រុមហ៊ុនតូយូតា Toyota Motor Corporation នៅ​ប្រទេស​ជប៉ុននឹង​សម្ពោ​ធ​រថយន្ត​ Toyota Yaris Hybrid ជំនាន់ថ្មី​​របស់ខ្លួន ដែល​ជា​ប្រភេទ​រថយន្ត​សន្សំសំចៃខ្ពស់​ និង​បំពាក់​នូវ​បច្ចេកវិទ្យា​ទំនើបៗ និង​សុវត្ថិភាព​ចុងក្រោយបង្អស់ ជា​ផ្លូវការនៅ​ថ្ងៃទី 10 ខែកុម្ភៈ ឆ្នាំ​2020។


ឆ្លង​តាម​ការ​ធ្វើ​តេស្តសាកល្បង​​ដោយស្ថាប័នលំដាប់អន្តរជាតិ The Worldwide harmonized Light vehicles Test Cycles (WLTC) ទៅ​លើ​កម្រិត​ស៊ី​សាំង​របស់​​រថយន្ត Yaris ​Hybrid បាន​បង្ហាញ​ថា ក្នុង​ចម្ងាយ​ផ្លូវ 36km រថយន្ត​ប្រើ​សាកអាគុយនេះស៊ី​អស់​ត្រឹម​តែ 1លីត្រ ឬ​អាច​និយាយ​សាមញ្ញថា 100km ស៊ីសាំង​ប្រហាក់ប្រហែល3លីត្រប៉ុណ្ណោះ។  រថយន្តតូចច្រឡឹង Toyota Yaris ស៊េរី​ថ្មី​នេះ ក៏​នឹង​ប្រកាស​លក់​ទៅកាន់​ទីផ្សារ​ពិភពលោក ក៏​ដូចជានៅ​ក្រុមហ៊ុន Toyota Mobility Tokyo Inc និង​ក្រុមហ៊ុន Toyota NishiTokyo Corrola Co., Ltd នៅ​ក្នុង​ប្រទេស​ជប៉ុនក្រោយ​ថ្ងៃ​សម្ពោធ​ជា​ផ្លូវការនោះ​​ផង​ដែរ។


និយាយ​ដល់​លក្ខណៈ​បច្ចេកទេស​ដែល​បំពាក់​លើ​រថយន្ ត​Toyota Yaris Hybridនេះវិញ ឃើញថា ទំហំ​ម៉ាស៊ីនចំណុះ 1.5លីត្រ ​ស៊ីឡាំង​3 ជា​ប្រភេទ Dynamic Force Engine ដំណើរការ​ដោយ​កង់​ទាំង ​4 Four-wheel-drive system​។ ផ្ដល់ភាពងាយស្រួល និង​មានជម្រើស​សម្រាប់​អ្នកបើកបរ ដោយសារ Toyota Yaris ប្រើប្រាស់​នូវ​ប្រអប់លេខអូតូ 6 លេខ និង​លេខដៃមកស្រាប់។



ក្រុមហ៊ុនតូយូតា សង្ឃឹមថា រថយន្ត Yaris Hybridនេះ នឹង​លក់​ដាច់​ខ្លាំង​ក្នុង​ទីផ្សារ​រថយន្តពិភពលោក ព្រោះ​រថយន្ត​ប្រើ​អាគុយនេះ ត្រូវ​បាន​ក្រុមហ៊ុនផលិត​ឡើង​យ៉ាង​សម្រិតសម្រាំង​ខ្លាំង ជាពិសេស​គឺ​បំពាក់​នូវ​បច្ចេកវិទ្យាទំនើបៗចុងក្រោយបំផុត​របស់ក្រុមហ៊ុនផ្ទាល់ ដូចជា ប្រព័ន្ធ​ចូល​ចត​ដោយ​ស្វ័យប្រវត្តិ (Toyota Teammate Advanced Park) ព្រម​ជាមួយអេក្រង់​បង្ហាញ​មួយជុំ​រថយន្ត (Panoramic View Monitor functions)។ ប្រព័ន្ធ​សុវត្ថិភាពឆ្លាតវៃពេល​បត់រថយន្ត (Toyota Safety Sense) ផ្ដល់​ភាព​ងាយស្រួល ពេល​មាន​ឧបសគ្គឆ្លងកាត់​ ខណៈ​រថយន្ត​បត់ឆ្វេង ឬ​បត់ស្ដាំ។


ប្រព័ន្ធកម្សាន្ត​លើ​អេក្រង់​មានទំហំធំជាងមុន ប្រព័ន្ធសំឡេង JBL អាច​ភ្ជាប់​ជាមួយ​ប្លូធូសទូរស័ព្ទ​បាន កុងទ័រប្រភេទ Digital ងាយស្រួលមើល ប្រព័ន្ធបញ្ជាមុខងារផ្សេងៗ​លើ​ដៃ​ចង្កូត បង្ហាញពត៌មានលើ​កញ្ចក់ខាងមុខ​អ្នកបើកបរ (Head up display) និង​មាន​លក្ខណៈ​ពិសេស​ជា​ច្រើនផ្សេងទៀត ដែល​កុ្រម​ហ៊ុន​នឹង​ប្រកាស​ឲ្យ​អតិថិជន​បាន​ជ្រាបកាន់​តែ​ច្បាស់ ក្នុង​ពេលឆាប់ៗខាងមុខ៕ ​




 ​


 

សូមណែនាំអត្ថបទសម្រាប់អ្នក