Ford​ Ranger​ Raptor​ 2020​ គឺជា​កំពូល​រថយន្ត​ Pick​ Up​ ដ៏​មាន​អនុភាព​ និង​អស្ចារ្យ​បំផុត​ សម្រាប់​អ្នក​ ដែល​ចូលចិត្ត​ Off​-Road​

Ranger​ Raptor​ ត្រូវបាន​បង្កើត​ឡើង​ដោយ​មាន​រួមបញ្ចូល​ជាមួយនឹង​ DNA​ របស់​ Ford​ Performance​ រួម​ជាមួយនឹង​ការ​ច្នៃប្រឌិត​ថ្មី​ និង​មាន​បំពាក់​នូវ​បច្ចេកវិទ្យា​ទំនើប​ចុងក្រោយ​បង្អស់

Chom Penglin
10 មករា 2020
11:10 pm
រូបភាពពី​ទស្សនាវដ្តីពិភពអេឡិចត្រូនិក
រូបភាព Automotive Cambodia

កាលពី​ម្សិលមិញ​នេះ​ ក្រុមហ៊ុន​ អ អិម​ អេ​ ខេម​បូ​ឌា​ ដែល​ជា​តំណាង​នាំចូល​ និង​ចែកចាយ​ផ្តាច់​មុខរ​ថយន្ត​ Ford​ នៅ​កម្ពុជា​ បាន​ប្រារព្ធ​ពិធីសម្ពោធ​ជា​ផ្លូវការ​នៃ​រថយន្ត​ Ford​ Ranger​ Raptor​ 2020​ ដែល​ព្រឹត្តិ​ ការណ៍​នេះ​ បាន​ធ្វើឡើង​នូវ​ ដឹ​ ព្រេមៀ​ សេន​ធ័រ​ សែនសុខ​ ទល់មុខ​ផ្សារ​ទំនើប​អ៊ី​អន​ម៉​លសែនសុខ​ស៊ី​ធី​ (អ៊ី​អន​ 2) ដោយមាន​ការ​អញ្ជើញ​ចូលរួម​ពីសំណាក់​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​របស់​ក្រុមហ៊ុន​ Ford​ ប្រចាំ​ តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​របស់​ក្រុមហ៊ុន​ RMA​ Cambodia​ រួម​ជាមួយ​និង​មន្រ្តី​ទទួលបន្ទុក​ ផ្នែក​ពាណិជ្ជកម្ម​របស់​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​ ព្រមទាំង​ភ្ញៀវ​កិត្តិយស​ និង​អ្នកសារព័ត៌មាន​ចំនួន​ ជាង​ 3 ពាន់​នាក់​។ តាម​ការ​បញ្ជាក់​រប​សក្រុ​មហ៊ុន​ Ford​ បាន​អោយ​ដឹង​ថា​ Ranger​ Raptor​ ថ្មីនេះ​ គឺ​បាន​បង្កើត​ឡើង​ ដោយ​ មាន​រួមបញ្ចូល​ជាមួយនឹង​ DNA​ របស់​ Ford​ Performance​ រួម​ជាមួយនឹង​ការ​ច្នៃប្រឌិត​ថ្មី​ និង​មាន​បំពាក់​ ដោយ​បច្ចេកវិទ្យា​ទំនើប​ចុងក្រោយ​បង្អស់​ ធ្វើឲ្យ​បទពិសោធន៍​បើកបរ​របស់​អ្នក​កាន់តែ​មាន​ភាព​អស្ចារ្យ​ មិន​តែប៉ុណ្ណោះ​រថយន្ត​នេះ​នឹង​ក្លាយជា​គូប្រកួត​ប្រជែង​ឈានមុខ​គេ​ក្នុង​ទីផ្សារ​រថយន្ត​ Pickup​ ផង​ដែរ​។ រថយន្ត​នេះ​ត្រូវ​ បាន​ផលិត​ឡើង​ និង​បាន​ធ្វើតេស្ត​យ៉ាង​ម៉ត់ចត់​ដោយក្រុម​វិស្វករ​ Ford​ Performance​ Team​ ដើម្បី​បង្កើត​នូវ​រថយន្ត​មួយ​ដែល​អាច​ជំនះ​គ្រប់​ឧបសគ្គ​ កាន់តែ​ពិសេស​ សម្រាប់​អតិថិជន​ ដែល​ចូលចិត្ត​បើកបរ​លើ​ផ្លូវ​ប្រភេទ​ Off​-road​។

 ​

 ​លោក​ Michael​ Breen​ នាយក​គ្រប់គ្រង​ក្រុមហ៊ុន​ Ford​ ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ី​ហ្វិ​ច បាន​មានប្រសាសន៍​ថា​៖ “ការ​រប​ង្កើត​ឡើង​ និង​ការរចនា​រូបរាង​របស់​ Ranger​ Raptor​ បាន​ធ្វើឡើង​នៅ​ទ្វីបអាស៊ី​ដោយ​អ្នក​រចនា​រថយន្ត​ Ford​ និង​វិស្វករ​ក្រុមហ៊ុន​ Ford​ ដែល​មាន​ជំនាញ​ច្បាស់លាស់​។ ពួកគេ​បាន​សហការ​ជាមួយនឹង​ក្រុម​វិស្វករ​ Ford​ Performance​ Team​ ដើម្បី​បង្កើត​រថយន្ត​នេះ​ឡើង​។ ការ​សហការ​មួយ​នេះ​ហើយដែល​នាំឲ្យមាន​ការ​លេច​រូបរាង​ឡើង​របស់​ Ford​ Ranger​ Raptor​ នៅ​ទ្វីបអាស៊ី​។ វា​ជា​ជម្រើស​ដ៏​ត្រឹមត្រូវ​ ដែល​ក្រុម​វិស្វករ​ជំនាញ​របស់​ Ford​ បានសម្រេច​យក​ Ford​ Ranger​ ជាគោល​ក្នុង​ការផលិត​រថយន្ត​ Ford​ Ranger​ Raptor​ ព្រោះ​ Ford​ Ranger​ មិន​ត្រឹមតែ​ជារ​ថយន្ត​ដែល​មាន​ប្រជាប្រិយ​ភាព​នៅក្នុង​តំបន់​នេះ​ប៉ុណ្ណោះទេ​ តែ​អ្នក​ដែល​ធ្លាប់​ប្រើប្រាស់​រថយន្ត​នេះ​តែងតែ​សរសើរ​មិន​ដាច់​ពី​មាត់​ពី​សមត្ថភាព​របស់​រថយន្ត​ Pickup​ មួយ​នេះ​។ ដោយសារ​បែបនេះ​ហើយ​ទើប​ក្រុម​វិស្វករ​ជំនាញ​របស់​ Ford​ ខិតខំ​ប្រឹងប្រែង​បង្កើត​ឡើង​នូវ​កំពូល​រថយន្ត​ Pickup​ Ford​ Ranger​ Raptor​ ដើម្បី​ឆ្លើយតបទៅនឹង​តម្រូវការ​អតិថិជន​ដែល​តែងតែ​គាំទ្រ​រថយន្ត​ Pickup​ របស់​ Ford​។ ពួកគេ​មាន​ជំនឿ​ចិត្ត​ថា​នៅពេល​ដែល​អ្នក​បានឃើញ​រថយន្ត​នេះ​ហើយ​ គឺ​ហាក់បីដូចជា​បាន​ជួបនឹង​កំពូល​រថយន្ត​ Pickup​ បែប​ Off​-road​ Performance​ ក្នុង​ក្ដី​ស្រមៃ​របស់​អ្នក​។


Ford​ Ranger​ Raptor​ ក៏​ដូចគ្នា​ទៅ​នឹង​ Ford​ F-150​ ដែរ​ វា​ត្រូវ​បាន​រចនា​ដោយ​ផ្អែក​ទៅលើ​ DNA​ របស់​ Ford​ Performace​។ ផ្នែក​ខាងមុខ​រថយន្ត​មាន​រូបរាង​ស្រដៀង​ទៅ​នឹង​រថយន្ត​ Ford​ F-150​ តែម្ដង​ ដោយ​ប៉ា​ណា​ ខាងមុខ​បាន​បំពាក់​ដោយ​អក្សរ​ Ford​ ធំៗ​មើលទៅ​មាន​លក្ខណៈ​កាច​ជាង​ Ford​ Ranger​ ធម្មតា​។ កាង​ខាងមុខ​ត្រូវ​បាន​រចនា​ថ្មី​ រឹងមាំ​ ធន់​នឹង​ការ​ប៉ះទង្គិច​ ល្អ​បំផុត​សម្រាប់​ការ​ បើកបរ​លើ​ផ្លូវលំ​បា​ក។ចំណែក​ផ្នែក​ខាងក្នុង​បាន​បំពាក់​ទៅ​ដោយ​ពូក​ស្បែក​មានគុណ​ភាព​ខ្ពស់​ធន់​នឹង​ការប្រើ​ប្រាស់​ពេល​បើកបរ​ Off​-road​ ក៏ដូចជា​ប្រើប្រាស់​ប្រចាំថ្ងៃ​ផង​ដែរ​។ កៅអី​នី​មួយ​ៗបាន​រចនា​ដោយ​ ផ្ដល់​ទាំង​សុវត្ថិភាព​ និង​ផាសុកភាព​ដល់​អ្នកបើកបរ​។ Ford​ Ranger​ Raptor​ បាន​បំពាក់​ជាមួយនឹង​ម៉ាស៊ីន​ជំនាន់​ថ្មី​ Bi​-Turbo​ ទំហំ​ 2.0​L កម្លាំង​ខ្លាំង​ និង​សន្សំសំចៃ​ប្រេង​ ដែល​មាន​កម្លាំង​សេស​ 213​PS​ កម្លាំង​ Torque​ 500​Nm​ និង​ប្រើ​ប្រអប់លេខ​ថ្មី​ 10​ លេខ​ ជំនួយ​ដល់​ការ​ដាក់លេខ​មាន​ភាព​រលូន​ និង​ងាយស្រួល​។ ប្រព័ន្ធ​ជើង​ក្រោម​ត្រូវ​បាន​បំពាក់​ ជាមួយនឹង​បូម​ Fox​ Racing​ Shox​ ដូចគ្នា​ទៅ​នឹង​ បូម​ដែល​បាន​បំពាក់​នៅលើរថយន្ត​ Ford​ F-150​ មាន​លក្ខណៈ​ធន់​ រឹងមាំ​ មិន​រលាក់​ខ្លាំង​មិនថា​អ្នកបើកបរ​លើ​ផ្លូវ​រលាក់​ក្នុង​ល្បឿន​លឿន​ ក៏ដោយ​ ដោយសារ​វា​មាន​បំពាក់​ទាំង​ផ្នែក​ខាងមុខ​ និង​ខាងក្រោយ​របស់​រថយន្ត​។

រូបភាព Automotive Cambodia

មិន​តែប៉ុណ្ណោះ​ មិនថា​ក្រោម​ស្ថានភាព​ផ្លូវលំ​បា​កយ៉ាងណា​នោះ​ទេ​ ក៏​ Ford​ Ranger​ Raptor​ មិន​រុញរា​នោះ​ដែរ​ ព្រោះ​រថយន្ត​នេះ​មាន​បំពាក់​ជាមួយនឹង​ប្រអប់លេខ​ថ្មី​ 10​ លេខ​ និង​ប្រព័ន្ធ​គ្រប់គ្រង​ការ​បើកបរ​ គ្រប់​ស្ថានភាព​ផ្លូវ​ (Terrain​ Management​ System​ with​ Baja​ Mode​) ទាំង​ផ្លូវ​ធម្មតា​ និង​ ផ្លូវលំ​បា​ក រួមមាន​ដូចជា​ ស្ថានភាព​ផ្លូវ​ធម្មតា​ (Normal​ mode​) ផ្ដល់​ផាសុកភាព​មិន​ស៊ីប្រេង​ងាយស្រួល​ក្នុង​ការ​បើកបរ​, ការ​បើក​បរ​បែប​ស្ព័រ​ (sport​ mode​) ផ្ដល់​នូវ​សន្ទុះ​ខ្លាំង​សក្ដិសម​សម្រាប់​អ្នក​ដែល​ចូលចិត្ត​បើកបរ​ល្បឿន​លឿន​, ផ្លូវ​ស្មៅ​/គ្រួស​/ព្រិល​ (Grass​/gravel​/snow​ mode​) ជួយ​ឲ្យ​រថយន្ត​មាន​លំនឹង​ និង​មិន​រអិល​ពេល​បើកបរ​លើ​ផ្លូវ​ដែល​ងាយ​នឹង​រអិល​, ផ្លូវ​ដី​ភក់​/ដីខ្សាច់​ (Mud​/sand​ mode​) សម្រួលការ​បើកបរ​ជៀសវាង​ការ​ផុង​ កង់​ពេល​ បើកបរ​លើ​ភក់​ ឬខ្សាច់​, ផ្លូវ​ថ្ម​ (Rock​ mode​) សម្រួលការ​បើកបរ​ឲ្យ​មាន​ភាព​រលូន​ មិន​រលាក់​ខ្លាំង​ ពេល​បើកបរ​ លើ​គ្រួស​ ឬថ្ម​ និង​Baja​ Mode​ ជួយ​ទប់​លំនឹង​រថយន្ត​ពេល​បើកបរ​ក្នុង​ល្បឿន​លឿន​នៅ​លើ​ផ្លូវ​ Off​-road​ ហើយ​អ្នក​ក៏​មិនបាច់​បា​រម្ម​ណ៍​ដែរ​នៅពេល​បើកបរ​លើ​ផ្លូវ​ ដែល​មាន​ទឹក​លិច​ ព្រោះ​ Ford​ Ranger​ Raptor​ អាច​ចុះ​ទឹកបាន​ដល់ទៅ​ 850​ mm​ ឯណោះ​។ លើស​ពីនេះ​ទៅទៀត​ ក្នុង​នោះ​ក៏​មាន​ភ្ជាប់​មក​ជាមួយ​នូវ​ប្រព័ន្ធ​កា​ពី​តាស​ ដែល​មានការ​កំណត់​ 3 ជម្រើ​សឲ​អ្នក​ជ្រើសរើស​ 2H Two​-wheel​ drive​ សម្រាប់​បើកបរ​លើ​ផ្លូវ​ដែល​មាន​ឧបសគ្គ​ តិចតួច​, 4H Four​-wheel​ drive​ សម្រាប់​បើកបរ​ល្បឿន​លឿន​លើ​ផ្លូវ​ Off​-road​ និង​ 4L Low​-range​ four​ wheel​ drive​ ផ្ដល់​កម្លាំង​ខ្លាំង​ជួយ​ទប់​លំនឹង​កង់​ពេល​បើកបរ​នៅ​លើ​ផ្លូវ​ដែល​លំបាក​ខ្លាំង​ និង​មាន​ឧបសគ្គ​ច្រើន​។

ក្រៅពី​នេះ​ Ford​ Ranger​ Raptor​ ក៏​មាន​បំពាក់​បច្ចេក​វិទ្យា​ផ្សេង​ៗដូចជា​ ប្រព័ន្ធ​ បញ្ឆេះ​រថយន្ត​ដោយ​ពុំ​ចាំ​បាច់​ប្រសោ​រ (Smart​ Key​) បច្ចេកវិទ្យា​ SYNC​ 3 និង​អេក្រង់​ Touchscreen​ 8 អ៊ីញ​សម្រាប់​ស្ដាប់​វិទ្យុ​ តន្ត្រី​ និង​ការ​កំសាន្ត​នានា​ កាមេរ៉ា​ក្រោយ​ជំនួយ​ចូល​ចត​ ប្រព័ន្ធ​ទប់​លំនឹង​ពេល​បើកបរ​លើ​ផ្លូវ​កោង​ និង​រអិល​ ប្រព័ន្ធ​ទប់​លំនឹង​ពេល​ឡើង​ចំណោត​ (Hill​ Launch​ Assist​) ប្រព័ន្ធ​ទប់​លំនឹង​ពេល​ចុះ​ចំណោត​ (Hill​ Descent​ Control​) ប្រព័ន្ធ​ទប់​លំនឹង​រថយន្ត​មិន​ឲ្យ​រេ​ពេល​ដឹក​ និង​សណ្ដោង​ធ្ងន់​ៗ (Load​ Adpaptive​ Control​ &​; Trailer​ Sway​ Control​) ប្រព័ន្ធ​ផ្តល់​សញ្ញា​គ្រោះថ្នាក់​ការពារ​ការ​ប៉ះទង្គិច​ (Pre​-Collision​ Assist​) និង​ប្រព័ន្ធ​ចាប់​ហ្វ្រាំង​បន្ទាន់​ដោយ​ស្វ័យប្រវត្តិ​ (Autonomous​ Emergency​ Braking​) នៅពេល​មាន​ឧបសគ្គ​មក​ពី​ខាងមុខ​ ប្រព័ន្ធ​ផ្តល់​ដំណឹង​នៅពេល​បើកបរ​ចេញពី​គន្លង​ (Lane​ Keeping​ System​) និង​ប្រព័ន្ធ​ផ្តល់​សញ្ញា​ឲ្យ​អ្នកបើកបរ​ឈប់​សំរាក​ពេល​មាន​អារម្មណ៍​ងងុយគេង​ (Driver​ Alert​ System​)។

រូបភាព Automotive Cambodia


លោក​ ងន​ សាំង​ អគ្គនាយក​ក្រុមហ៊ុន​អ អិម​ អេ​ ខេម​បូ​ឌា​ បាន​មានប្រសាសន៍​ថា​៖ “ក្រុមហ៊ុន​ អ អិម​ អេ​ ខេម​បូ​ឌា​សម្រេចចិត្ត​នាំចូល​នូវ​ប្រភេទ​រថយន្ត​ Pickup​ មួយ​នេះ​មកកាន់​ទីផ្សារ​កម្ពុជា​ គឺ​ដើម្បី​ឆ្លើយតបទៅនឹង​តម្រូវការ​របស់​អតិថិជន​ ក៏ដូចជា​ដើម្បី​លើកទឹកចិត្ត​ប្រជាជន​កម្ពុជា​ឲ្យ​ប្រើប្រាស់​រថយន្ត​ថ្មី​ផង​ដែរ​។ ម៉្យាងទៀត​ យើង​សង្កេតឃើញ​ថា​ បច្ចុប្បន្ន​នេះ​រថយន្ត​ប្រភេទ​ Pickup​ ក៏​ទទួល​បានការ​ពេញនិយម​សម្រាប់​អ្នកមាន​គ្រួសារ​ និង​សម្រាប់​ប្រើប្រាស់​ក្នុង​អាជីវកម្ម​ ដោយសារ​រថយន្ត​ប្រភេទ​នេះ​អាច​ប្រើប្រាស់​បាន​ គ្រប់​កាលៈទេសៈ​ គ្រប់​ស្ថានភាព​ផ្លូវ​ មិនថា​សម្រាប់​ធ្វើការ​ ឬដំណើរ​កម្សាន្ត​នោះ​ទេ​។” Ford​ Ranger​ Raptor​ ក៏​មាន​ផ្ដល់​ជម្រើ​សនៃព៌​ណជាច្រើន​ឲ្យ​ជ្រើសរើស​រួមមាន​ដូចជា​ ព៌​ណស​ ក្រហម​ ខៀវ​ ប្រផេះ​ និង​ខ្មៅ​ផង​ដែរ​។


សូមណែនាំអត្ថបទសម្រាប់អ្នក