ម្ចាស់ជយលាភីកំណត់ត្រាពិភពលោក Guinness World Records លោក Russ Swift បានបង្ហាញសមត្ថភាពដ៏ព្រឺព្រួចរបស់ខ្លួន បើករថយន្តSubara បះកង់មួយចំហៀង និងបើកជ្រេចូលប្រអប់ ធ្វើឲ្យអ្នកទស្សនាភ័យបុកពោះគ្រប់គ្នា ក្នុងកម្មវិធី Singapore Motor Show កាលពីថ្ងៃទី09 មករា 2020។
សកម្មភាពនៃការបញ្ចេញទេពកោសល្យបើករថយន្តខុសគេ គ្មានគូរប្រៀប របស់Russ ត្រូវបានអ្នកទស្សនា ចាប់អារម្មណ៍យ៉ាងខ្លាំង ជាពិសេសអ្នកក្លាហាន ហ៊ានចូលជិះរថយន្តជាមួយគាត់។ នៅចំពោះមុខអ្នកទស្សនាជាច្រើន ជើងឯកបើករថយន្តខុសគេ សញ្ញាតិអង់គ្លេសរូបនេះ បានបើករថយន្តDrift ជ្រេចូលប្រអប់ចង្អៀត និងបើករថយន្តកង់ពីរ យ៉ាងស្ទាត់ជំនាញ។
កាន់តែរំភើប និងស្រៀវស្រើបជាងនេះទៀតនោះ គឺមានអ្នកទស្សនាស្រីប្រុសមួយចំនួន បានបង្ហាញពីភាពក្លាហាន ចូលរួមជិះរថយន្តជាមួយលោកថែមទៀតផង។
លោក Russ Swift ត្រូវបានគេស្គាល់ថា ជាជើងឯក មានសមត្ថភាពបើករថយន្តលំដាប់ពិភពលោកគ្មានគូរប្រៀប សញ្ញាតិអង់គ្លេស កើតក្នុងឆ្នាំ1951។ លោកក៏ជាម្ចាស់ពាន់រង្វាន់Guinness World Records បីប្រភេទខុសៗគ្នា គឺParallel Parking, J Turn និង Fastest do-nuts។ អាយុច្រើនបន្តិចមែន ប៉ុន្តែបច្ចុប្បន្នបុរសបើករថយន្តសាហាវ វ័យ69ឆ្នាំរូបនេះ តែងតែ ត្រូវបានគេអញ្ជើញឲ្យចូលរួមបង្ហាញសមត្ថភាពក្នុងកម្មវិធីធំៗលំដាប់ពិភពលោកមិនដែលខាន៕
ចង់ដឹងថា លោកតា Russ Swift បើករថយន្តសាហាវយ៉ាងណា ហើយអ្នកគាំទ្ររថយន្ត SUBARU ក្លាហានប៉ុណ្ណា ទើបហ៊ានចូលជិះក្នុងរថយន្តជាមួយម្ចាស់ពាន Guinness World Records រូបនេះ សូមទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖