Toyota​ GR​ Yaris​ 2020​ បាន​បង្ហាញខ្លួន​ជាមួយនឹង​ម៉ាស៊ីន​ 3 ស៊ីឡាំង​កម្លាំង​ 268​ សេះ​ និង​មាន​រូប​រាងពិតជា​ឃ្ជូ​តមែនទែន​

ក្រុមហ៊ុន​ Toyota​ បាន​បញ្ចេញ​នូវ​ម៉ូដែល​ថ្មី​នៃ​រថយន្ត​ខ្នាត​តូច​ គឺ​ Toyota​ Yaris​ GR​ នៅក្នុង​ព្រឹត្តិ​ការណ៍​ Tokyo​ Auto​ Salon​ 2020​

Chom Penglin
13 មករា 2020
10:12 pm
រូបភាពពី​ទស្សនាវដ្តីពិភពអេឡិចត្រូនិក
រូបភាព Automotive Cambodia
រូបភាព Automotive Cambodia

កាលពី​ពេល​ថ្មី​ៗនេះ​ នៅក្នុង​ការប្រកាស​បង្ហាញ​នៅក្នុង​ព្រឹត្តិ​ការណ៍​ Tokyo​ Auto​ Salon​ 2020​ ក្រុមហ៊ុន​ជប៉ុន​មួយ​នេះ​ បាន​បញ្ចេញ​នូវ​ម៉ូដែល​ថ្មី​នៃ​រថយន្ត​ខ្នាត​តូច​ គឺ​ Toyota​ Yaris​ GR​ ដែល​នេះ​ គឺជា​សមិទ្ធិ​ផល​ថ្មី​បំផុត​សម្រាប់​តូ​យ៉ូ​តា​។

តាម​ការ​បញ្ជាក់​របស់​ក្រុមហ៊ុន​នេះ​ បាន​អោយ​ដឹង​ថា​ កម្លាំង​ម៉ាស៊ីន​របស់​រថយន្ត​នេះ​គឺ​ ប្រើប្រាស់​នូវ​ម៉ាស៊ីន​ប្រភេទ​ turbocharged​ 1.6​-liter​ engine​ ជាមួយនឹង​កម្លាំង​រមួល​ 272​ lb​-ft​ ដែល​ប្រតិបត្តិ​ដោយមាន​ 3 ស៊ីឡាំង​ ដែល​មាន​កម្លាំងសរុប​ទំហំ​ 257​ សេះ​ (សម្រាប់​នៅក្នុង​ទីផ្សារ​របស់​អ៊ឺ​រ៉ុប​ ប៉ុន្តែ​វា​ក៏​មាន​កម្លាំង​ 268​ សេះ​ ផង​ដែរ​)។ នៅលើរថយន្ត​នេះ​ គឺ​មាន​ភ្ជាប់​ជាមួយនឹង​មុខងារ​ all​-wheel​-drive​ និង​ប្រើប្រាស់​ប្រអប់លេខ​ដៃ​ចំនួន​ 6 វគ្គ​។

ក្រុមហ៊ុន​ Toyota​ បាន​បន្ត​ថា​ គោលបំណង​សំខាន់​នៃ​ការ​បញ្ចេញ​នូវ​វត្តមាន​របស់​ Toyota​ GR​ Yaris​ ថ្មីនេះ​ គឺ​ចង់​អោយ​ប្រាកដ​ថា​ រថយន្ត​ Yaris​ នេះ​ គឺ​មាន​កម្លាំង​ម៉ាស៊ីន​ខ្លាំងក្លា​។ បន្ថែម​ពីនេះ​ Toyota​ GR​ Yaris​ ក៏​នូវ​មានការ​ប្រើប្រាស់​នូវ​ double​-wishbone​ suspension​ សម្រាប់​ផ្នែក​ខាងក្រោយ​របស់​វា​ថែមទៀត​ផង​។ រថយន្ត​ថ្មីនេះ​ ក៏​មានការ​ប្រើប្រាស់​នូវ​ 4WD​ Dial​ រួម​និង​ការ​ផ្លាស់​ប្តូរ​ទៅកាន់​ Normal​, Sport​ និង​ Track​ driving​ modes​ មក​ជាមួយ​រួចជាស្រេច​ផង​ដែរ​។

រថយន្ត​Toyota​ Yaris​ ជំនាន់​ថ្មីនេះ​ គឺ​មាន​រង្វង់​កង់​ទំហំ​ 18​-inch​ alloys​។តួរ​ថយន្ត​ គឺ​មាន​ទម្ងន់​ត្រឹមតែ​ 2,822​ ផោន​ប៉ុណ្ណោះ​។នៅក្នុង​ប្រទេស​ជប៉ុន​ រថយន្ត​នេះ​ គឺ​មានតម្លៃ​ $36​,100សម្រាប់​ម៉ូ​ឌែល​ First​ Edition​ នេះ​។ ក្រុមហ៊ុន​ Toyota​ នៅ​មិនទាន់​មាន​គម្រោង​ក្នុង​ការប្រកាស​បង្ហាញ​នូវ​រថយន្ត​ Yaris​ Stateside​ នៅឡើយ​ទេ​សម្រាប់​ទីផ្សារសកល​៕

សូមណែនាំអត្ថបទសម្រាប់អ្នក