ក្រុមហ៊ុន​ KIA​ វិនិយោគ​ទឹកប្រាក់​ចំនួន​ 25​ ពាន់​លាន​ដុល្លារ​អាមេរិក​ ដើម្បី​ធ្វើការ​អភិវឌ្ឍ​ទៅលើ​រថយន្ត​អគ្គិសនី​ (EVs​)

លោក​ Han​-woo​ Park​ បាន​អះអាង​ថា​ គម្រោង​ Plan​ S គឺជា​ផែនទី​បង្ហាញផ្លូវ​សម្រាប់​អាជីវកម្ម​នា​ពេល​អនាគត​របស់​ក្រុមហ៊ុន​ Kia​

Chom Penglin
19 មករា 2020
08:18 pm
រូបភាពពី​ទស្សនាវដ្តីពិភពអេឡិចត្រូនិក
រូបភាព Automotive Cambodia

នៅក្នុង​ការ​ចាប់ផ្តើម​នៃ​ទសវត្ស​ថ្មីនេះ​ ក្រុមហ៊ុន​ Hyundai​ Motor​ Group​ បាន​បង្ហាញ​នូវ​គម្រោង​ជាច្រើន​របស់​ខ្លួន​សម្រាប់​រថយន្ត​អគ្គិសនី​ ដែល​មានការ​បង្កើន​ទៅលើ​រថយន្ត​អេ​ឡិច​ត្រូ​និច​របស់​ខ្លួន​ចំនួន​ 24​ គ្រឿង​ (ប្រភេទ​ hybrid​ ឬអគ្គិសនី​) ទៅកាន់​ ​;44​ hybrid​ ឬរថយន្ត​អគ្គិសនី​នៅ​ត្រឹម​ឆ្នាំ​ 2025​ ខាងមុខ​។ តួរ​លេខ​នេះ​ គឺ​មាន​រថយន្ត​ជាច្រើន​របស់​ Kia​ រួម​ទាំង​ម៉ាក​យីហោ​របស់​កូរ៉េ​ខាងត្បូង​អ Hyundai​ ផង​ដែរ​។

រូបភាព Automotive Cambodia

តាម​ការ​បញ្ជាក់​របស់​ក្រុមហ៊ុន​ Kia​ បាន​អោយ​ដឹង​ថា​ គម្រោង​ Plan​ S របស់​ខ្លួន​ គឺ​មាន​រថយន្ត​អគ្គិសនី​ចំនួន​ 11​ គ្រឿង​នៅ​ត្រឹម​ឆ្នាំ​ 2025​ នេះ​ ខណៈ​ពេល​ដែល​ក្រុមហ៊ុន​ផលិត​រថយន្ត​នេះ​ មាន​គោលដៅ​ក្នុង​ការ​បង្កើន​ទៅលើ​ចំណែក​ទីផ្សារ​របស់​ខ្លួន​ទៅលើ​រថយន្ត​អគ្គិសនី​នេះ​ចំនួន​ 6.6​%។ ដើម្បី​សម្រេច​នូវ​គោលដៅ​នេះ​ រថ​យន្ត​ម៉ូ​ឌែល​អេ​ឡិច​ត្រូ​និច​ដំបូង​បំផុត​នេះ​គឺ​នឹង​ប្រកាស​បង្ហាញខ្លួន​នៅក្នុង​ពិភពលោក​នៅក្នុង​ឆ្នាំ​ 2021 នេះ​។ ខុសប្លែក​ពីរ​ថយន្ត​ Kia​ Niro​ EV​ និង​ Kia​ Soul​ EV​ នោះ​ សម្រាប់​ម៉ូ​ឌែល​ថ្មីនេះ​នឹង​មិនគ្រាន់​តែ​ជារ​ថយន្ត​អេ​ឡិច​ត្រូ​និច​នោះ​ទេ​ ប៉ុន្តែ​វា​ក៏​មាន​ប្រភេទ​  hybrid​ និង​មិនមែន​អគ្គិសនី​ថែមទៀត​ផង​ដែល​ជាផ្នែក​មួយ​នៃ​ម៉ូ​ឌែ​លនេះ​។

រូបភាព Automotive Cambodia

នៅក្នុង​ពេល​បច្ចុប្បន្ន​នេះ​ ក្រុមហ៊ុន​ Kia​ មាន​រថយន្ត​អគ្គិសនី​ ដែល​ប្រើប្រាស់​នូវ​ថាមពល​ថ្ម​ជាច្រើន​ ដែល​មាន​ដូចជា​ Niro​ EV​ និង​រថយន្ត​ Kia​ Soul​ EV​ ដែល​នឹង​បង្ហាញខ្លួន​នៅក្នុង​ឆ្នាំ​ 2021​ ខាងមុខនេះ​។ ការ​លក់​របស់​ក្រុមហ៊ុន​ Kia​ នៅក្នុង​ឆ្នាំ​ 2019​ កន្លងទៅ​នេះ​ គឺ​មាន​ចំនួន​ 24​,421​ គ្រឿង​ ដែល​ជា​ប្រភេទ​រថយន្ត​ hybrid​ និង​ plug​-in​ hybrid​ ដែល​មាន​ចំនួន​ 89​,278​ Sportages​ និង​ 98​,033​ Kia​ Souls​ ខណៈ​ដែល​រថយន្ត​ Niro​ គឺ​មាន​ចំនួន​ភាគរយ​តិច​ប៉ុណ្ណោះ​។ ក្រុមហ៊ុន​ផលិត​រថយន្ត​នេះ​ ក៏​មាន​គម្រោង​ក្នុង​ការ​ផ្លាស់​ប្តូរ​ទៅលើ​រឿង​នេះ​ផង​ដែរ​ ហើយ​នៅ​ចុងឆ្នាំ​ 2025​ នេះ​ ក្រុមហ៊ុន​ Kia​ ចង់​ធ្វើការ​បង្កើន​ការ​លក់​របស់​ខ្លួន​ដល់ទៅ​ 25​% សម្រាប់​រថយន្ត​ប្រភេទ​ eco​-friendly​ និង​ 20​% សម្រាប់​រថយន្ត​អគ្គិសនី​។

រូបភាព Automotive Cambodia

ក្រុមហ៊ុន​នេះ​ ក៏​ធ្វើការ​សម្លឹង​មើលទៅ​លើ​គោលដៅ​ នៃ​ការ​លក់​រថយន្ត​អគ្គិសនី​នេះ​ដល់ទៅ​កន្លះ​លាន​គ្រឿង​ នៅ​ត្រឹម​ឆ្នាំ​ 2026​ អាច​បាន​ 1 លាន​គ្រឿង​សម្រាប់​រថយន្ត​ eco​-friendly​។ ក្រុមហ៊ុន​ Kia​ នឹង​ធ្វើការ​ដាក់​ពង្រាយ​ទៅលើ​ការប្រើ​ប្រាស់​នូវ​ការ​អភិវឌ្ឍ​ទៅលើ​ platforms​ ជាច្រើន​សម្រាប់​រថយន្ត​អគ្គិសនី​របស់​ខ្លួន​ ប៉ុន្តែ​វា​ក៏​មាន​រថយន្ត​ Sorento​ EV​ និង​ hybrid​ ដែល​ស្រដៀងគ្នា​ទៅ​នឹង​រថយន្ត​ Niro​ ដែរ​។ ក្រុមហ៊ុន​ Kia​ Motors​ នឹង​ធ្វើការ​វិនិយោគ​ទឹកប្រាក់​ចំនួន​ 25​ ពាន់​លាន​ដុល្លារ​អាមេរិក​នៅក្នុង​គម្រោង​ Plan​ S និង​ការ​អភិវឌ្ឍ​ទៅលើ​រថយន្ត​អគ្គិសនី​នា​ពេល​អនាគត​ ដែល​ការ​វិនិយោគ​នេះ​ នឹង​មានកម្រិត​ចំណេញ​ដល់ទៅ​ 6%។

CEO​ របស់​ក្រុមហ៊ុន​  ​;Kia​ Motors​ លោក​ Han​-woo​ Park​ បាន​អះអាង​ថា​ គម្រោង​ Plan​ S គឺជា​ផែនទី​បង្ហាញផ្លូវ​សម្រាប់​អាជីវកម្ម​នា​ពេល​អនាគត​របស់​ក្រុមហ៊ុន​ Kia​ ។ គោលដៅ​របស់​យើង​ គឺ​យក​អតិថិជន​ជាចម្បង​ ហើយ​ក្រុមហ៊ុន​ Kia​ នឹង​ធ្វើការ​បង្កើន​ទៅលើ​ភាព​ច្នៃប្រឌិត​ទៅលើ​ការ​អភិវឌ្ឍ​សម្រាប់​ផលិតផល​ និង​សេវាកម្ម​ជាច្រើន​របស់​ខ្លួន​ដើម្បី​ផ្តល់​នូវ​បទពិសោធន៍​ដ៏​អស្ចារ្យ​គ្មាន​គូ​ប្រៀប​នោះ​ទេ​សម្រាប់​អ្នកប្រើ​ប្រាស់​៕

 ​

សូមណែនាំអត្ថបទសម្រាប់អ្នក