រថយន្ត 10ប្រភេទចោរលួចញឹកញាប់ជាងគេនៅអាមេរិក

ខាងក្រោម​នេះ គឺ​ជា​ម៉ាករថយន្តដែលត្រូវ​លោកចោរ​លួច​ច្រើនជាងគេ​នៅសហរដ្ឋអាមេរិក

sambo 2019
26 មករា 2020
04:48 pm
រូបភាពពី​ទស្សនាវដ្តីពិភពអេឡិចត្រូនិក
រូបភាព Automotive Cambodia

ទោះបីជា​ឡាន​គ្រប់ប្រភេទ មានបំពាក់​នូវ​ប្រព័ន្ធសុវត្ថិភាពក៏ដោយ ប៉ុន្តែ​អត្រា​ចោរ​លួច​រថយន្តនៅ​តែ​​ខ្ពស់ ហើយ​កើត​ឡើង​ជា​ញឹកញាប់សឹងមិនគួរ​ឲ្យជឿ។ FBI នៅសហរដ្ឋអាមេរិក បាន​រក​ឃើញ​ថា កាល​ពី​ឆ្នាំ2018កន្លងទៅ រៀងរាល់ 42.2វិនាទីម្ដង មាន​ករណី​ចោរ​លួចរថយន្តម្ដង ក្នុង​នោះ សូម្បី​ឡានស៊េរីចាស់ៗ អាយុជាង 2ទសវត្ស ដូចជា រថយន្តHonda Civic ឆ្នាំ2000 និង Accord ឆ្នាំ1997 ក៏​ត្រូវ​បាត់ខ្លួនដែរ។

របាយការណ៍ជាក់លាក់មួយពីខាងស្ថាប័ន National Insurance Crime Bureau បញ្ចេញថា ភាគច្រើនរថយន្តប្រភេទ SUV និងប្រភេទPick Up ឆ្នាំ2018 កំពុង​ត្រូវលោកចោរស៊ីដាច់គេ។ ខាងក្រោមនេះ ជា​ម៉ាករថយន្តល្បីៗ ដែល​លោកចោរ​នៅ​សហរដ្ឋអាមេរិក លួច​ឥតល្ហែ៖


1.    Dodge Charger HEMI ស៊េរីឆ្នាំ2016-2018

2.    Dodge Challenger SRT Hellcat ឆ្នាំ​2016-2017

3.    Infiniti Q50 ឆ្នាំ2017-2018

4.    Infiniti QX80

5.    GMC Sierra 1500 ឆ្នាំ2018

6.    Dodge Challenger ឆ្នាំ2018

7.    Nissan Maxima ឆ្នាំ2018

8.    Chevrolet Silverado 1500 Crew Cab

9.    Chrysler 300

10.  Mercedes-Benz S-Class Sedan


សូមណែនាំអត្ថបទសម្រាប់អ្នក