Mercedes បង្ហាញចេញនូវរូបភាពថ្មីរបស់រថយន្ត Mercedes-Benz E-Class ដែលមានការផ្លាស់ប្តូររូបរាងថ្មី និងមានអាប់ដែតទាំងមុខទាំងក្រោយ

Mercedes បន្តបញ្ចេញនូវម៉ូឌែលថ្មីៗកាន់តែប្រណិត និងមានការឌីស្សាញយ៉ាងពិសេសបំផុត ខណៈពេលដែលម៉ូឌែលនេះ មិនត្រូវបានផ្លាស់ប្តូររូបរាងទេ គិតចាប់ពីឆ្នាំ 2016

Chom Penglin
26 មករា 2020
05:40 pm
រូបភាពពី​ទស្សនាវដ្តីពិភពអេឡិចត្រូនិក
រូបភាព Automotive Cambodia
រូបភាព Automotive Cambodia

រថយន្ត Mercedes E-Class ត្រូវបានគឹដឹងថា បានបង្ហាញជាលើកដំបូងបំផុតនៅក្នុងឆ្នាំ 1946 ដែលបានធ្វើអោយរថយន្តនេះ គឺជាម៉ូឌែលមួយ ដែលលក់ដាច់បំផុតរបស់ក្រុមហ៊ុនផលិតរថយន្តអាល្លឺម៉ង់។ រហូតមកដល់ពេលនេះ ក្រុមហ៊ុន ក៏បន្តបញ្ចេញនូវម៉ូឌែលថ្មីៗកាន់តែប្រណិតបំផុតដែលមានការឌីស្សាញយ៉ាងប្រណិតបំផុតក្នុងការប្រើប្រាស់ ខណៈពេលដែលម៉ូឌែលនេះ មិនត្រូវបានផ្លាស់ប្តូររូបរាងទេ គិតចាប់ពីឆ្នាំ 2016 មក។ កន្លងមក យើងបានឃើញនូវរូបភាពជាច្រើនសន្លឹករបស់រថយន្តស៊េរីថ្មី Mercedes-Benz E-Class Sedan, Coupe, Convertible និង Wagon undergoing ហើយពេលនេះ ក្រុមហ៊ុន Mercedes ក៏បញ្ចេញនូវរូបភាពផ្លូវការដំបូងបំផុតសម្រាប់រថយន្តម៉ូឌែលពិសេសនេះ ថែមទៀត នៅមុនពេលដែលបង្ហាញខ្លួនជាផ្លូវការ។

ក្រុមហ៊ុន Mercedes បានរូបភាពចែកចាយរូបភាព និងមានការបង្ហាញអំពីរថយន្តជាច្រើនម៉ូឌែលនៅតាមដងផ្លូវជាច្រើននៅក្នុងទីក្រុង Las Vegas។ ផ្នែកខាងមុខ និងផ្នែកខាងក្រោយរបស់រថយន្តនេះ គឺមានការអាប់ដេតទៅលើការឌីស្សាញទៅលើភ្លើងអំពូលចង្កៀងមុខ និងកាងថ្មីដែលមើលទៅស្រដៀងគ្នាទៅនឹងរថយន្ត Mercedes-Benz CLA ផងដែរ។ រថយន្តស៊េរីថ្មី Mercedes E-Class នេះ គឺមានភ្ជាប់ជាមួយនឹងបច្ចេកវិទ្យា driver assist technologyនិងមុខងារ active distance assist Dystonic ចុងក្រោយបំផុត ដែលអាចធ្វើការស្រាវជា្រវ និងឆ្លើយតបទៅនឹងការស្ទះចរាចរណ៍ និងការធ្វើដំនើរចរាចរណ៍យឺតថែមទៀតផង។ 

ក្រុមហ៊ុនបានបញ្ជាក់ថា ប្រសិនបើបើកបរលើផ្លូវស្ទះចរាចរណ៍នោះ បច្ចេកវិទ្យានេះ នឹងធ្វើោយល្បឿនរបស់រថយន្ត មានការធ្លាក់ចុះមកនៅត្រឹមតែ 62 mph ប៉ុណ្ណោះ។ បន្ថែមពីលើបច្ចេកវិទ្យាសុវត្ថិភាពនេះ គឺមានការបន្ថែមនូវមុខងារ active steering assist, active brake assist, active blind spot assist និង parking package ដែលមានភ្ជាប់ជាមួយនឹងកាមេរ៉ា 360-degree ថែមទៀតផង។ សម្រាប់ផ្នែកខាងក្នុងរថយន្តនេះ ក្រុមហ៊ុន Mercedes បានសន្យាថា ផ្នែកខាងក្នុងនេះ គឺមានផ្ទៃទូលាយដែលងាយស្រួលក្នុងការអង្គុយយ៉ាងមានផាសុខភាពមែនទែន។ រថយន្តនេះ មានភ្ជាប់ជាមួយនឹងចង្កូតថ្មី ដែលមានភ្ជាប់ជាមួយនឹងប៊ូតុង Touch Control ជាច្រើន អេក្រង់ពីរដែលមានទំហំ 10.25-inch displays ជាប្រភេទស្តង់ដារ និងមួយទៀតគឺ MBUX infotainment system ថែមទៀត។ មុខងារប្រណិតចាច្រើនទៀតគឺមានសូចនាករគុណភាពខ្យល់ថ្មី និងមុខងារ Mercedes-Benz Urban Guard ថែមទៀតផង។

រូបភាព Automotive Cambodia

បើនិយាយអំពីកម្លាំងវិញនោះ ក្រុមហ៊ុន Mercedes បញ្ជាក់ថា រថយន្តនេះ នឹងមានប្រភេទ plug-in hybrid versions ចំនួន 7 របស់រថយន្ត E-Class ដែលមានប្រភេទ 4MATIC variants និង wagons។ នៅក្នុងរថយន្តនេះ គឺមានម៉ាស៊ីនថ្មីចំនួន 2 ដែលជាប្រភេទម៉ាស៊ីន 2.0-liter four-cylinder gasoline engine ជាមួយនឹងប្រព័ន្ធ 48-volt system ដែលមានកម្លាំង 268 សេះ ខណៈពេលដែល EQ មានការបន្ថែមនូវកម្លាំង 20 សេះ។ វាក៏មានម៉ាស៊ីនប្រភេទ 6 cylinder gasoline និងប្រព័ន្ធ 48-volt system ដែលមានកម្លាំង 362 សេះ និងការបន្ថែមនូវកម្លាំង 20 សេះ ថែមទៀតតាមរយៈ EQ នេះ។ រថយន្ត Mercedes E-Class នេះនឹងបង្ហាញខ្លួននៅក្នុងហាងលក់ជាច្រើននៅក្នុងអ៊ឺរ៉ុបសម្រាប់រដូវក្តៅនេះ។ ក្រុមហ៊ុន Mercedes នៅមិនទាន់និយាយថាពេលណាដែលរថយន្តនេះនឹងប្រកាសបង្ហាញខ្លួននោះទេ ប៉ុន្តែសម្រាប់រថយន្ត E-Class ដែលមានការអាប់ដេតនេះនឹងបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ Geneva Motor Show 2020 នៅក្នុងខែមីនានេះ៕