Honda ប្រកាសថា នឹងបញ្ចេញនូវរថយន្តជំនាន់ថ្មីដ៏ខ្លាំងក្លាមួយទៀត គឺម៉ូដែល Honda E Type R ជាប្រភេទរថយន្តអគ្គីសនី

ក្រុមវិស្វករក្រុមហ៊ុន Honda បានបញ្ជាក់ថា យើងចង់ធ្វើអោយ Type R គឺមានសម្រាប់គ្រប់ម៉ូឌែលទាំងអស់

Chom Penglin
27 មករា 2020
08:50 pm
រូបភាពពី​ទស្សនាវដ្តីពិភពអេឡិចត្រូនិក
រូបភាព Automotive Cambodia
រូបភាព Automotive Cambodia

ថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Honda បានប្រកាសថា នឹងបញ្ចេញនូវរថយន្តជំនាន់ថ្មីដ៏ខ្លាំងក្លាមួយទៀត ដែលនេះ គឺរថយន្តអគ្គិសនីដែលមានឈ្មោះថា Honda Civic Type R។ តាមការបញ្ជាក់របស់លោក Takahiro Shinya ដែលជាជំនួយការគម្រោងធំមួយរបស់ក្រុមហ៊ុន Honda បានអោយដឹងថា ក្រុមហ៊ុន កំពុងតែរកមើលឃើញថា តើអ្វីដែលអាចយកចេញពីរថយន្ត Honda e នេះ សម្រាប់រថយន្ត Type R version នេះ។ លោក Shinya បានធ្វើការពន្យល់ថា សម្រាប់ការប្រើប្រាស់នូវ Platform ម៉ូទ័រ និងសម្បកកង់ថ្មីរបស់រថយន្តនេះ នឹងធ្វើការបង្កើនទៅលើកម្លាំងរបស់វា។ អ្វីដែលខ្ញុំអាចនិយាយ បាននៅពេលនេះ គឺថា យើងពិតជាស្រឡាញ់រថយន្ត Type R នេះខ្លាំងណាស់ ហើយវា គឺជាម៉ូឌែលដ៏ខ្លាំងសម្រាប់យើង។ 

រូបភាព Automotive Cambodia

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃនេះ ក្រុមហ៊ុនផលិតរថយន្ត Honda នៅមិនទាន់ប្រកាសចេញនូវរថយន្តស៊េរីថ្មីរបស់ខ្លួននៅក្នុងទីផ្សាររបស់សហរដ្ឋអាមេរិកនៅឡើយទេ សូម្បីតែរថយន្តស៊េរីថ្មី ដែលគ្រោងនឹងដាក់លក់នៅក្នុងទ្វីបអ៊ឺរ៉ុបនៅក្នុងរដូវក្តៅនេះ ក៏នៅមិនទាន់នាំយកមកកាន់ទីផ្សាររបស់សហរដ្ឋអាមេរិកនៅឡើយទេ ដោយសារតែក្រុមហ៊ុន គិតថា រថយន្តប្រភេទតូចៗនេះ នៅមិនទាន់មានការលក់ដាច់ខ្លាំងនៅក្នុងសហរដ្ឋអាមេរិកនោះទេ។ 

រូបភាព Automotive Cambodia

ក្រុមវិស្វករក្រុមហ៊ុន Honda បានបញ្ជាក់ថា យើងចង់ធ្វើអោយ Type R គឺសម្រាប់គ្រប់ម៉ូឌែលទាំងអស់។ សម្រាប់រថយន្តកម្លាំងម៉ាស៊ីន Honda E នេះ គឺអាចទៅរួចបើមើលទៅលើលក្ខណៈបច្ចេកទេសរបស់វានោះ ប៉ុន្តែវាក៏មានអតិថិជនជាច្រើនទៀតដែលចង់ធ្វើអាជីវកម្មសម្រាប់ជំនួញនេះផងដែរ។ សម្រាប់រថយន្តដែលខ្លាំងក្លា Honda E នេះ ប្រហែលជាមិនចាំបាច់ត្រូវការ full-fat Type R នោះទេ។ 

លោក Takahiro Shinya បាននិយាយបន្តថា លោកអ្នកប្រហែលជាអាចនឹងឃើញនូវអ្វីមួយសម្រាប់រយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ មិនមែនតែប្រភេទ Type R នោះទេ ប៉ុន្តែវាអាចជាអ្វីផ្សេងមួយទៀត។ រថយន្ត Honda e នេះ ប្រើប្រាស់នូវម៉ូទ័រអគ្គិសនីនៅផ្នែកខាងក្រោយរបស់វា ដែលមានកម្លាំង 136 សេះ ឬ 154 សេះ និងកម្លាំងរមួល 232 lb-ft ។ រថយន្តនេះ មានថាមពលថ្ម 35.5-kWh ដែលអាចធ្វើដំណើរបានចម្ងាយ 137 ម៉ាយ៍។ ក្រុមហ៊ុន Honda នៅមិនទាន់មានគម្រោងនោះទេ នៅក្នុងការដាក់រថយន្ត Honda e គ្រាន់តែកាលពីឆ្នាំមុននេះ ក្រុមហ៊ុនផលិតរថយន្តរបស់ជប៉ុននេះ ធ្លាប់បានបញ្ជាក់ថា រថយន្តអគ្គិសនីទាំងអស់ នឹងប្រើប្រាស់សម្រាប់ទីផ្សាររបស់សហរដ្ឋអាមេរិក ឆាប់ៗនេះ៕


សូមណែនាំអត្ថបទសម្រាប់អ្នក