បន្ទាប់ពីបានចេញវាយលុយទីផ្សាររថយន្តប្រភេទ Pick Up ខ្នាតធំ លើទឹកដីអាមេរិកតាំងពីឆ្នាំ 2017មក ក្រុមហ៊ុន Ford នៅតែបន្តពង្រឹងសមត្ថភាពលើរថយន្តប្រភេទ Ford F-250 Super Duty ឆ្នាំ2020 កាន់តែខ្លាំងឡើងៗ សឹងមិនគួរឲ្យជឿ។
អំបូររថយន្ត Ford Super Duty ដែលមានកម្លាំងខ្លាំង ម៉ាស៊ីន 7.3លីត្រ ចំណុះស៊ីឡាំង8 មានបីប្រភេទផ្សេងគ្នា រួមមាន F-250, F-350 និង F-450 ហើយក៏បានក្លាយជាដៃគូរប្រកួតប្រជែងលំដាប់កំពូលតារាង នៅលើរថយន្តប្រភេទ Pick UP ម៉ាក Chevrolet និង GMC ជាដើមថែមទៀតផង។
ខាងក្រោមនេះ គឺជាបណ្ដុំរូបភាព ដែលរថយន្ត Ford F-250 អូស និងសណ្ដោង ទម្ងន់ផ្ទុកធ្ងន់ៗ ស័ក្តិសមជាកំពូលរថយន្ត Pick Up អធិរាជលើដងផ្លូវពិតៗតែម្ដង!