រថយន្ត Jeep Plug-In Hybrid ដំបូងបំផុតនឹង​មានលក់​លើ​​ទីផ្សារ​ក្នុងពេលឆាប់ៗ

រថយន្តប្រភេទ off-road សាកអាគុយនឹង​មាន​វត្តមាន​ក្នុង​ទីផ្សារ​រថយន្ត​ក្នុង​ពេល​ឆាប់ៗខាងមុខ

sambo 2019
29 មករា 2020
08:49 pm
រូបភាពពី​ទស្សនាវដ្តីពិភពអេឡិចត្រូនិក
រូបភាព Automotive Cambodia

ក្នុង​កម្មវិធី Consumer Electronics Shows នៅ Las Vegas សហរដ្ឋអាមេរិក ក្រុមហ៊ុនរថយន្ត Jeep បាន​បង្ហាញ​ប្រភេទ​រថយន្ត ប្រភេទ off-road​ ដំបូង​បំផុត​របស់ខ្លួន ឈ្មោះ Jeep plug-in hybrid Wrangler ហើយ​ថានឹង​បញ្ចេញ​លក់​លើ​ទីផ្សារ​រថយន្តក្នុង​ពេលឆាប់ៗខាងមុខ។ រថយន្ត Jeep Wrangler គឺ​ជា​រថយន្ត​សាកភ្លើងទី១ ដែល​អាច​នឹង​ផលិត​ចេញ​មកព្រមគ្នាជាមួយ​អំបូរ Jeep ពីរ​ប្រភេទ​ទៀត គឺរថយន្ត Jeep Renegade និង Jeep Compass ផងដែរ។

សម្រាប់ រថយន្តJeep Renegade និង Jeep Compass នៅមិនទាន់​មាន​លក់លើ​ទឹកដីអាមេរិកទេ គឺ​មាន​តែ​នៅ​ប៉ែកអ៊ឺរ៉ុប ដែល​ក្រុមហ៊ុនបញ្ជាក់ថា នឹង​លក់​ចេញ​ទៅកាន់ទីផ្សារ​ដំបូងបំផុតសម្រាប់​ពីរម៉ូឌែលនេះ នៅ​ប្រទេស​ប៉ែកអ៊ឺរ៉ុប ដោយ​បំពាក់​នូវ​ម៉ាស៊ីន​4 ស៊ីឡាង 1.3លីត្រ និង​មាន​កម្លាំង 240សេស ។

ងាក​មក​រថយន្ត Jeep plug-in hybrid Wrangler ដែល​នឹង​ពង្រីកទីផ្សារដំបូង​លើ​ទឹកដីសហរដ្ឋអាមេរិកវិញ នឹង​បំពាក់​ម៉ាស៊ីន ចំណុះសីឡាំង 2.0លីត្រ ឯកម្លាំងវិញ គឺ 270សេស​។ ចំពោះមុខងារ​នៃ​ការ​បើកបរវិញ Jeep Wrangler ក៏​នឹង​មាន​នូវ​មុខងារថ្មី3ប្រភេទ ផ្ដល់​ភាពងាយស្រួល និង​ច្រើនជម្រើស​ដល់​អ្នក​បើកបរ គឺមុខងារ Hybrid, Full Electric, និង​មុខងារ E-save បន្ថែម​លើ​មុខងារ​ចាស់​មានស្រាប់ ដូចជា Sport Mode, Eco coaching និង Smart Charging ។

ក្រុមហ៊ុន Jeep នឹង​បើក​ឲ្យ​ប្រជាជន​នៅ​ប៉ែកអ៊ឺរ៉ុបធ្វើ​ការ​កុម្ម៉ង់​ទិញរថយន្ត ប្រភេទរថយន្ត Jeep Renegade និង Jeep Compass (First Edition) នៅ​ថ្ងៃទី9 ខែមីនា 2020 តែ​សម្រាប់​វត្តមានដំបូង​របស់រថយន្តទាំងពីរនេះ លើ​ទឹកដីអាមេរិកនៅមិនទាន់​ដឹង​ច្បាស់ពី​កាលបរិច្ឆេទផ្លូវការនៅឡើយ ហើយ​ចំពោះតម្លៃក៏​មិន​ទាន់​បាន​បញ្ជាក់​ឲ្យ​ដឹងនោះទេ៕