Honda HR-V ក្ដាប់តំណែងលេខ1 ជា​រថយន្ត​លក់ដាច់ខ្លាំងជាងគេបំផុតនៅប្រទេសម៉ាឡេស៊ី

រថយន្តSUV Honda HR-V គ្រងតំណែងជា​រថយន្តលក់ដាច់លេខ1 រយៈពេល4ឆ្នាំជាប់គ្នា នៅប្រទេសម៉ាឡេស៊ី

sambo 2019
03 កុម្ភ: 2020
06:54 am
រូបភាពពី​ទស្សនាវដ្តីពិភពអេឡិចត្រូនិក
រូបភាព Automotive Cambodia

ក្រុមហ៊ុន​លក់​រថយន្ត Honda នៅប្រទេស​ម៉ាឡេស៊ី ទើប​តែ​បាន​ប្រកាស​ជា​ផ្លូវការ កាលពីពេលថ្មីៗនេះថា សរុប​ទិន្នន័យលក់​ គិត​ចាប់ពី​ខែមករា ដល់​ខែវិច្ឆិកា ឆ្នាំ2019កន្លងទៅ រថយន្ត SUV របស់ខ្លួនម៉ាក Honda HR-V លក់​បាន​ចំនួនសរុប 14,800គ្រឿង ស្មើ​នឹង 79% នៃ​ចំណែកទីផ្សារ​លក់​រថយន្ត និង​ជាប់ឈ្មោះ​ជារថយន្ត​លក់​ដាច់ជាងគេបំផុតក្នុងប្រទេស។

រថយន្ត Honda នៅប្រទេសម៉ាឡេស៊ី បាន​ក្លាយ​ជា​ម៉ាករថយន្ត​ដ៏ពេញនិយម​ខ្លាំង ​តាំង​ពី​វត្តមាន​របស់រថយន្ត HR-V បង្ហាញខ្លួនលើទីផ្សាររថយន្តពីឆ្នាំ2015មក ដោយ​ឈរជើង​ជា​ប្រភេទរថយន្ត SUV លំដាប់លេខ1 ក្ដោបក្ដាប់ចំណែកទីផ្សារសរុប​បាន​លើស76% ដោយគិត​ជាចំនួន​លក់​សរុបក្នុងរយៈពេល​4ឆ្នាំចុងក្រោយនេះ ស្មើនឹង 87,000គ្រឿង។

នាយកចាត់ការទូទៅ និងជា​ប្រធានផ្នែកគ្រប់គ្រង ក្រុមហ៊ុន Honda ប្រចាំ​​ប្រទេសម៉ាឡេស៊ី លោក Toichi Ishiyama មានប្រសាសន៍ថា៖ «រថយន្តម៉ាក Honda HR-V ស៊េរីចុងក្រោយនេះ បាននាំចូលប្រទេសកាលពីដើមឆ្នាំ2019 ហើយ​ក៏​បានរុញទីផ្សារ​លក់​រថយន្តប្រភេទ SUV របស់ក្រុមហ៊ុនកាន់តែមានសន្ទុះមែនទែន»។

លោកបន្តថា៖ ក្រៅពីរថយន្តនេះ ក្រុមហ៊ុនក៏​បាននាំ​ចូលនូវប្រភេទរថយន្ត Honda Hybrid ស៊េរីដំបូងផងដែរ តែ​ទិន្នន័យ​លក់​ដាច់ខ្លាំងជាងគេបំផុត គឺប្រភេទ Honda HR-V នេះតែម្ដង។ លោកក៏សូម ថ្លែងអំណរគុណយ៉ាង​ក្រៃលែង ចំពោះអតិថិជនក្រុមហ៊ុនរថយន្ត Honda នៅម៉ាឡេស៊ី ទាំងអស់ ដែលផ្ដល់ទំនុកចិត្តមក​លើ​រថយន្តHonda គ្រប់ប្រភេទ។

រថយន្ត HR-V SUV ដែលដាក់លក់​នៅ​ប្រទេសម៉ាឡេស៊ី មានទាំងអស់4ប្រភេទ គឺ រថយន្ត Honda  Variant រថយន្តHonda Hybrid, Honda RS, និង Honda V and E ដែល​ឌីហ្សាញចេញមក មានលក្ខណៈពិសេស​ខុសប្លែកពីគ្នា ដើម្បីបំពេញទៅតាមចំណង់ចំណូលចិត្ត​របស់អតិថិជនទាំងអស់មិនឲ្យទាស់ចិត្តឡើយ។

ចំពោះម៉ាស៊ីនរបស់ Honda Variant មានចំណុះ 1.8លីត្រ ប្រភេទSOHC i-VTEC រួមបញ្ចូលជាមួយបច្ចេកវិទ្យា Honda’s Earth Dreams ធ្វើ​ឲ្យ​ការ​បើកបរ​បានល្អឥតខ្ចោះ លើ​គ្រប់ស្ថានភាពផ្លូវ ពេញលក្ខណៈ និងស័ក្តិសមជា​រថយន្ត SUV យ៉ាង​ពិត​ប្រាកដតែម្ដង។ ដោយឡែក សម្រាប់ម៉ូឌែល HR-V Sport Hybrid វិញ បំពាក់​មក​ជាមួយម៉ាស៊ីនចំណុះ 1.5លីត្រ ប្រភេទម៉ាស៊ីន SOHC i-VTEC និង​មាន​ 7លេខអូតូ បន្ថែមនូវបច្ចេកវិទ្យា High Power Motor និង​អាគុយប្រភេទ Lithium-Ion រឹតតែធ្វើឲ្យអនុភាពរបស់​ម៉ាស៊ីនរថយន្តនេះ រត់ស្ទុះខ្លាំង តែ​ស៊ីសាំង​ក្នុង​កម្រិត​ទាប សន្សំសំចៃមែនទែន។

បើ​និយាយ​ពី​រូបរាង​ខាងក្រៅ របស់ HR-V SUV ទាំងអស់នេះ ឃើញថា ឌីហ្សាញចេញមក មាន​ភាពស្រស់ស្អាត ទាន់សម័យ មិនថាជិះលក្ខណៈគ្រួសារ យុវវ័យ ដំណើរកម្សាន្ត គឺស័ក្តិសម ទាំងអស់។ ជាមួយនូវលក្ខណៈពិសេស​ៗជាច្រើនផ្សេងទៀត ដែល​ក្រុមហ៊ុន Honda បាន​បំពាក់​លើ​រថយន្តទាំងអស់នេះ ដូចជា៖ ប្រព័ន្ធកាមេរ៉ាជុំវិញរថយន្ត កៅអីអង្គុយអាចសារ៉េបាន 8ទីតាំងផ្សេងគ្នា បច្ចេកវិទ្យា Honda LaneWatch, Cruise Control និង​មាន​បំពាក់​លេខដៃ សម្រាប់​បំពេញចិត្ត​អ្នកចូលចិត្ត​លេង​ល្បឿនជាដើម។

កៅអីអង្គុយ និង​កន្លែងដាក់ជើងនីមួយៗ ធំទូលាយល្អ ប្រកបដោយផាកសុខភាព និង​ភាពងាយស្រួល បំពាក់នូវប្រព័ន្ធសុវត្ថិភាពខ្ពស់លំដាប់ស្តង់ដារ មានពោងសុវត្ថិភាពចំនួន6 ឈប់ស្វ័យប្រវត្តិដោយខ្លួនឯង ពេលមានឧបសគ្គ (Emergency Stop Signal) ប្រព័ន្ធជួយទប់លំនឹងរថយន្ត និង​បច្ចេកវិទ្យាជួយទប់រថយន្តមិនឲ្យរអិលពេល​ឡើងភ្នំជាដើម៕  

សូមណែនាំអត្ថបទសម្រាប់អ្នក