រថយន្ត Honda Civic Type R ឆ្នាំ2020 បង្ហាញ​ខ្លួន​យ៉ាងលេចធ្លោរក្នុងពិព័រណ៌ Chicago Auto Show

រូបរាង​របស់ Honda Civic Type R ពណ៌ខៀវឌីហ្សាញកាន់​តែស្រស់ស្អាតស៊ីវិល័យ

sambo 2019
08 កុម្ភ: 2020
09:03 pm
រូបភាពពី​ទស្សនាវដ្តីពិភពអេឡិចត្រូនិក
រូបភាព Automotive Cambodia

ទីបំផុត Honda បាន​បង្ហាញ​មុខរថយន្ត​ស៊េរី​ថ្មី Honda Civic Type R ឆ្នាំ2020 ដែល​មាន​រូបរាង​ខាងក្រៅដ៏ទាក់ទាញ និង​ពណ៌ខៀវបែបស៊ីវិល័យ ក្នុងព្រឹត្តិការណ៍​ពិព័រណ៌ Chicago Auto Show នៅ​សហរដ្ឋអាមេរិកហើយ។

បើ​ប្រៀបធៀប​ជាមួយម៉ូឌែល Honda Civic រៀមច្បង​របស់ខ្លួន Honda Civic Type R ប្រសូតចេញមក សង្ហាជាងដាច់។ កាន់តែ​គួរ​ឲ្យ​ចាប់អារម្មណ៍ជាងនេះទៀតនោះ Honda Civic Type R ក៏​បាន​បំពាក់​នូវ​ប្រព័ន្ធ​ហ្វ្រាំង​សុវត្ថិភាព ម៉ាស៊ីន​ទំនើប​ជាង​មុន បច្ចេកវិទ្យា Honda Sensing Safety ​រួមទាំងបច្ចេកវិទ្យា Driver-assist ផងដែរ។

រូបរាងរបស់ Honda Civic Type R ឌីហ្សាញមកមានលក្ខណៈពិសេស​ ប្រភេទកាត់ខ្យល់ Dynamics ហើយ​ប្រព័ន្ធគ្រឿងក្រោម​ក៏​ត្រូវ​បាន​កែប្រែ​ឲ្យកាន់តែ​ប្រសើរជាងស៊េរីមុនៗ។ ផ្នែកខាងក្រោយ ហាប់ណែនជាងមុន ជាមួយប្រព័ន្ធបូមខាងមុខ ក៏​​ធ្វើ​ការ​បាន​យ៉ាង​ល្អ ជាមួយ​​ចង្កូតរថយន្ត។ ងាក​មក​ចាប់អារម្មណ៍​លើ​ប៉ាណាវិញ ក្រៅ​ពី​ឌីហ្សាញ​ចេញ​មក​មាន​លក្ខណៈស្រស់ស្អាតហើយនោះ ក៏​អាច​ជួយសម្រួល​ឲ្យខ្បល់​បុកចូល កាត់​បន្ថយ​កម្ដៅ​ម៉ាស៊ីនរថយន្ត​បាន​មួយ​ផ្នែកផងដែរ។ សម្រាប់​ដៃ​ចង្កូតវិញ ត្រូវបានបំពាក់​ជាមួយចង្កូត​​ផលិតប្រេន​ពីប្រទេសអ៊ីតាលី Alcantara ​ ឯចង្កឺះលេខវិញ ក៏​ត្រូវ​បាន​កែប្រែ​មក​ឲ្យ​ខ្លី និង​ស្រស់ស្អាតជាងមុន ងាយស្រួលពេល​ចាប់កាន់​ផ្លាស់ប្ដូរលេខ។

ចំពោះ​ផ្នែក​ប្រព័ន្ធម៉ាស៊ីនវិញ រថយន្តពណ៌ខៀវផ្ទៃមេឃចាស់ Civic Type R នេះ បំពាក់​មក​ជាមួយម៉ាស៊ីនប្រភេទ Turbocharged ស៊ីឡាំង4 ចំណុះ 2.0លីត្រ កម្លាំងខ្លាំងរហូតដល់ 306សេស ប្រើលេខ 6លេខអូតូ និង​មាន​មុខងារ​ Comfort, Sport និង +R ដើម្បី​តម្រូវ​តាម​ស្ថានភាពផ្លូវ ឲ្យ​អ្នកបើកបរជ្រើសរើសបានតាមចិត្ត។ បច្ចេកវិទ្យាខាងក្នុង ក៏​មាន​ភ្ជាប់មកជាមួយនូវ ប្រព័ន្ធបញ្ជាដោយសំឡេង (Active Sound Control) ថែមទៀតផង។

ចំពោះតម្លៃរបស់ Honda Civic Type R ឆ្នាំ2020នេះ ក្រុមហ៊ុន Honda មិនទាន់​បាន​បញ្ជាក់នៅឡើយទេ តែថា ទោះ​បី​ជា រថយន្តនេះ បំពាក់នូវបច្ចេកវិទ្យា និង​លក្ខណៈពិសេស​ លើស​ពីស៊េរីមុនៗក៏ដោយ ក៏​តម្លៃនឹងនៅតែ​ដាក់​ក្នុងកម្រិតប្រកួតប្រជែងទីផ្សារ​ដដែល៕ 

សូមណែនាំអត្ថបទសម្រាប់អ្នក