ក្រុមហ៊ុនរថយន្ត Rolls-Royce លក់​បញ្ចុះតម្លៃពិសេសស្ងាត់ៗមិនធ្លាប់មាន​ជូនអតិថិជនខ្លួន

ប្រញាប់ឡើង! ការ​បញ្ចុះតម្លៃ​នេះ​នឹងបញ្ចប់ត្រឹម​ថ្ងៃទី 31 ខែមីនា 2020នេះ តែប៉ុណ្ណោះ

sambo 2019
17 កុម្ភ: 2020
06:58 pm
រូបភាពពី​ទស្សនាវដ្តីពិភពអេឡិចត្រូនិក
រូបភាព Automotive Cambodia

ក្រុមហ៊ុន​លក់​រថយន្ត Rolls-Royce នៅ​បរទេស បាន​ធ្វើ​សម្រេចចិត្តលក់​បញ្ចុះ​តម្លៃ​រថយន្ត​លំដាប់អភិជន​របស់ខ្លួន ចន្លោះពី 6% ទៅ7% នៃ​តម្លៃ​រថយន្តសរុប ចាប់ពី​ចុងខែនេះ រហូត​ដល់​ ថ្ងៃទី31 ខែមីនា 2020 ។ ការ​លក់​បញ្ចុះ​តម្លៃ​រថយន្ត​រាប់សែនដុល្លារ ដោយស្ងាត់ៗនេះ នឹង​មាន​លើ​ប្រភេទរថយន្ត Rolls-Royce Dawn, Rolls-Royce Ghost និង Rolls-Royce Wraith ស៊េរី​ឆ្នាំ 2019 និង 2020  ហើយ​ប្រូម៉ូសិននេះ ត្រូវ​បាន​បង្ហើប​ឲ្យ​ដឹង​ពីក្រុមហ៊ុនប្រមូលទិនន្ន័យ ឈ្មោះ Cox Automotive តែមិនមែន​ប្រកាស ឬ​ចុះផ្សាយ​ជាសាធារណៈនៅលើវិបសាយផ្ទាល់របស់ក្រុមហ៊ុន Rolls-Royce ឡើយ។

អត្រាលក់​បញ្ចុះ​តម្លៃចន្លោះពី 6-7%នេះ ត្រូវ​បាន​គេ​ឲ្យ​ដឹងទៀតថា អតិថិជន ដែល​សម្រេចចិត្ត​ទិញ​រថយន្តប្រណីតលំដាប់អភិជន​ទាំងនេះ នឹង​ចំណេញ​ជាសាច់ប្រាក់ខ្ទង់ 1ម៉ឺនដុល្លារ ទៅ2ម៉ឺនដុល្លារ អាស្រ័យទៅតាមស៊េរី និង​ឆ្នាំរថយន្ត។ ក្នុងនោះ​រថយន្ត Rolls-Royce Dawn ឆ្នាំ2019 តម្លៃពេញ 346,300$ ចុះនៅសល់ត្រឹម 326,300$ រថយន្ត Rolls-Royce Ghost 2019 តម្លៃពេញ 311,900$ ចុះ​សល់ 291,900$  និងRolls-Royce Wraithស៊េរីឆ្នាំ2019 តម្លៃពេញ 320,500$ សល់ត្រឹម 300,500$ តែប៉ុណ្ណោះ។ ចំពោះ​Rolls-Royce Dawn, Ghost និង Wraith ស៊េរីឆ្នាំ2020វិញ នឹង​លក់​បញ្ចុះ​តម្លៃ​ចាប់ពី15,000$ឡើងទៅ ដោយនៅសល់ត្រឹម 331,300$, 296,900$ និង281,900$ ទៅតាមប្រភេទ។

ការ​លក់​បញ្ចុះ​តម្លៃ​ខ្ទង់​ម៉ឺនដុល្លារ នេះ គឺ​ជា​ការ​ផ្ដល់​លទ្ធភាពបន្ថែមដល់​អតិថិជន​ដែល​មាន​បំណង​ចង់​ទិញ​រថយន្ត​ប្រណីត​នេះ​យក​ទៅ​ប្រើប្រាស់ និង​បង្កើន​ចំនួនលក់​ចេញ​ពី​ស្តុក​ចាស់ផង មុន​រថយន្ត Rolls-Royce ស៊េរីក្រោយ​ផលិត​ចេញលក់ក្នុង​ពេលឆាប់ៗខាងមុខនេះ។

រថយន្ត​ Rolls-Royce គឺ​ជា​ប្រភេទ​រថយន្តប្រណីត ផលិត​មក​សម្រាប់អ្នក​សំបូរ​ធនធាន លំដាប់អភិជន មាន​កេរ្តិ៍ឈ្មោះល្បីល្បាញ ផលិត​នៅ​ប្រទេស​អង់គ្លេស តាំង​ពី​ឆ្នាំ1904មកម៉្លេះ  ហើយ​គ្រប់​ម៉ូឌែល​របស់រថយន្តនេះ សុទ្ធតែ​ត្រូវ​បាន​ដាក់លក់​ក្នុង​តម្លៃ​រាប់សែន​ដុល្លារ ឬដល់​ខ្ទង់លានដុល្លារក៏មានដែរ៕  


សូមណែនាំអត្ថបទសម្រាប់អ្នក