រថយន្ត Land Rover Defender 2020 សម្ដែងក្នុងរឿង James Bond ​ជិះ​ហោះកាត់ភក់ ឡើងភ្នំចុះទឹក ក្រឡាប់ពីរបីត្រលប់ដូចក្នុងសមរភូមិ (មានវីដេអូ)

រថយន្ត Land Rover Defender ឆ្នាំ2020 ត្រៀមបង្ហាញខ្លួន​ក្នុង​រឿង​ James Bond មានទាំងឈុតហោះហើរ និង​ដេកននៀកពេញភក់​

sambo 2019
18 កុម្ភ: 2020
09:34 pm
រូបភាពពី​ទស្សនាវដ្តីពិភពអេឡិចត្រូនិក
រូបភាព Automotive Cambodia

ក្រុម​ហ៊ុន Land Rover ទើប​បញ្ចេញ​ឈុតក្រៅឆាក រថយន្ត Land Rover Defender 2020 សម្ដែង​ក្នុង​រឿងហូលីវូដ James Bond «No Time to Die» ដែល​នឹង​ត្រៀម​ចាក់បញ្ចាំង​ជាផ្លូវការ ក្នុង​ខែមេសា ឆ្នាំ2020។

ក្នុង​វីដេអូ​ខ្លី រយៈពេល1នាទីនេះ គេ​សង្កេត​ឃើញថា រថយន្ត Land Rover Defender 2020 ត្រូវ​បាន​អ្នក​ដឹកនាំ​រឿង​យក​ទៅ​សម្ដែង ឈុត​បើកបរសាហាវៗ ដូច​ក្នុងសមរភូមិអ៊ីចឹង មានទាំង​ឈុត​ជិះ​ហោះ ជិះកាត់ភក ឡើងភ្នំ ចុះទឹក ក្រឡាប់ពីរបីត្រលប់ឡើងទក់តែម្ដង។  ក្រៅពី​វត្តមាន​រថយន្ត Land Rover Defender 2020 ក្នុង​រឿង​ James Bond ចំណងជើង «No Time to Die» នេះ ក៏​នឹង​យក​​រថយន្ត​ Aston Martin Valhalla  មកសម្ដែង​ផងដែរ។

«ពួកយើងនឹង​បង្ហាញ​អ្នកទស្សនា​ទាំងអស់ បានឃើញពី​សមត្ថភាព​ពេញលេច​របស់​រថយន្ត Land Rover Defender 2020នេះ ថាអាច​សាហាវ​ប៉ុណ្ណា»។ លោក Lee Morrison អ្នកដឹកនាំ​ឈុត​សម្ដែងបែប​គ្រោះថ្នាក់ ក្នុងរឿង «No Time to Die»។ រឿង«No Times to Die» នឹង​ចាប់ផ្ដើម​ចាក់បញ្ចាំង​តាមរោងភាពយន្តនៅ​សហរដ្ឋអាមេរិក ថ្ងៃទី08 ខែមេសា ឆ្នាំ2020 នេះ ដោយមាន​ការ​ចូលរួម​សម្ដែង​ពី​តារាហូលីវូដល្បីៗជាច្រើនរូបផងដែរ៕ 

សូមណែនាំអត្ថបទសម្រាប់អ្នក