ក្រុមហ៊ុន BMW នឹង​សម្រុក​ផលិត​រថយន្តស៊េរីថ្មី​របស់ខ្លួនឲ្យកាន់តែលឿនក្នុងឆ្នាំនេះ

រថយន្ត BMW ស៊េរីថ្មីនឹង​លែង​មាន​ការ​ពន្យារពេលផលិត​ទៀតហើយ

sambo 2019
18 កុម្ភ: 2020
10:34 pm
រូបភាពពី​ទស្សនាវដ្តីពិភពអេឡិចត្រូនិក
រូបភាព Automotive Cambodia

កាលពីឆ្នាំ2019 កន្លងទៅ ក្រុមហ៊ុន​BMW សម្រេច​ការលក់​រថយន្ត​ខ្លួនលើ​ទឹកដីសហរដ្ឋអាមេរិក បា រហូត​ដល់ចំនួន 324,834គ្រឿង កើនឡើងប្រមាណ 4.4% បើធៀបនឹង​ឆ្នាំ2018 ឈ្នះដៃគូរប្រកួតប្រជែង​ ក្រុមហ៊ុន Mercedes-Benz ទៀតផង។ សម្រាប់​ឆ្នាំ​ 2020 នេះ BMW នៅ​តែ​មាន​ក្ដីរំពឹងខ្ពស់ថា ចំនួន​នៃ​ការ​លក់ នឹង​មាន​ការ​កើនឡើងជាងឆ្នាំមុនទៅទៀត។

បាន​ការ​រំពឹងទុក ក្រុមហ៊ុនគ្រោងនឹង​ផលិត​រថយន្ត BMW ស៊េរីថ្មីៗ រហូត​ដល់ 12ម៉ូឌែល ហើយ​អ្វី​ដែល​គេ​ប៉ាន់ស្មាននោះ ម៉ូឌែល BMW 4 Series នឹង​បង្ហាញខ្លួនមុនគេ ស្របពេលដែល​រូបភាពបែកធ្លាយជាច្រើនក៏ត្រូវ​បាន​គេ​ប្រមាញ់បាន ហើយ​សង្ស័យថាជារថយន្ត BMW ម៉ូឌែលនេះតែម្ដង។ ក្រៅពីនោះ BMW 2 Series Gran Coupe, BMW X6 និង BMW 5 Series រួម​ទាំង​រថយន្ត BMW ប្រើ​អគ្គិសនី ក៏​នឹង​បង្ហាញ​ខ្លួនព្រមគ្នា​ក្នុង​ឆ្នាំ​ផងដែរ។

លោក Patrick Womack ប្រធានគ្រប់គ្រងអ្នកចែកចាយបន្តប្រចាំក្រុមហ៊ុន BMW បាន​លើកឡើងថា ៖ «យើងតាម​កំណើននៃ​ការ​លក់ ដែល​កាន់តែ​កើនឡើង នារយៈពេល 7ឆ្នាំចុងក្រោយជាប់ៗគ្នាចុងក្រោយនេះ ក្រុមហ៊ុន BMW សង្ឃឹមថា ចំនួននៃការលក់ចេញឆ្នាំនេះ និង​ឆ្នាំបន្ទាប់ៗ នឹង​បន្ត​កើនឡើង លើទីផ្សារមិនខាន​​»៕ 

សូមណែនាំអត្ថបទសម្រាប់អ្នក