ក្រុមហ៊ុន​ Toyota ត្រៀមនាំយកនូវរថយន្ត Crossover ខ្នាតតូចស៊េរីថ្មីរបស់ខ្លួន ទៅប្រជែងជាមួយដៃគូនៅទីក្រុងហ្សឺណែវប្រទេសស្វីស

ក្រុមហ៊ុន Toyota នេះ នាំយកនូវរថយន្ត Crossover ខ្នាតតូចស៊េរីថ្មីរបស់ខ្លួន ធ្វើការប្រកួតប្រជែងជាមួយនឹងរថយន្ត Nissan Juke

Chom Penglin
19 កុម្ភ: 2020
07:22 pm
រូបភាពពី​ទស្សនាវដ្តីពិភពអេឡិចត្រូនិក
រូបភាព Automotive Cambodia

ថ្មីៗនេះ យោងតាមព័ត៌មានដែលផ្សាយចេញពីតំបន់អ៊ឺរ៉ុប បានអោយដឹងថា ក្រុមហ៊ុនផលិតរថយន្តជាច្រើន បានសម្រេចដកខ្លួនចេញពីព្រឹត្តិការណ៍តាំងពិពរណ៍ Geneva Motor Show 2020 ដែលក្នុងនោះ ក៏មានក្រុមហ៊ុន Lamborghini ផងដែរ ប៉ុន្តែព្រឹត្តិការណ៍ពិពរណ៌ដ៏ធំរបស់ប្រទេសសស្វីសនេះ នៅតែមានរថយន្តប្រភេទ Supercar ជាច្រើនទៀត ដែលនឹងដាក់តាំងបង្ហាញដែលវាមានដូចជា Bugatti Chiron R, the Koenigsegg Jesko 500 concept និង Version ថ្មីរបស់រថយន្ត Rimac C Two ជាដើអ។  ក្រុមហ៊ុន Bentley នឹងដាក់តាំងបង្ហាញជាមួយនឹងរថយន្តថ្មី Mulliner Bacalar ដែលមានការជំរុញគំនិតពីរថយន្ត EXP 100 GT concept ផងដែរ។

រូបភាព Automotive Cambodia

ជាមួយគ្នានេះ ក្រុមហ៊ុន Toyota ក៏ប្រកាសថា ខ្លួននឹងបង្ហាញនូវរថយន្តប្រភេទខ្នាតតូចរបស់ខ្លួនប្រភេទ Crossover ផងដែរនៅក្នុងប្រទេសស្វីសនេះ។ ដែលនេះ គឺជារថយន្តដែលនៅកម្រិតក្រោម C-HR ហើយផ្អែកទៅលើ platform ដែលប្រើប្រាស់នៅលើរថយន្ត Yaris ថ្មីនោះ។ សម្រាប់ព័ត៌មានលម្អិត និងឈ្មោះរបស់រថយន្តនេះ នៅមិនទាន់ដឹងនៅឡើយទេ ប៉ុន្តែក្រុមហ៊ុន Toyota បាននិយាយថា សម្រាប់រថយន្ត B-SUV ថ្មីនេះ គឺនឹងផ្តល់នូវបទពិសោធន៍នៃការប្រើប្រាស់កាន់តែអស្ចារ្យបំផុតនៅក្នុងត្រកូលរថយន្ត SUV។

រូបភាព Automotive Cambodia

ក្រុមហ៊ុន Toyota ក៏បានបញ្ជាក់ទៀតថា សម្រាប់រថយន្ត SUV ខ្នាតតូចប្រភេទថ្មីនេះ នឹងបំពាក់នូវប្រព័ន្ធ all-wheel drive system ឆ្លាតវៃ និងបច្ចេកវិទ្យា hybrid technology ចុងក្រោយបំផុតរបស់ក្រុមហ៊ុន Toyota ថែមទៀតផង។ មានការរំពឹងថា រថយន្តនេះ នឹងមានទំហំធំជាងរថយន្ត Yaris ជាក់ជាមិនខាន និងមាន Wheelbase វែងជាងមុនថែមទៀត។ នៅក្នុងរូបភាពនេះ គឺមានការបង្ហាញអំពីភ្លើងចង្កៀងខាងក្រោយរបស់រថយន្តតូចនេះដែលមើលទៅពិតជាស្រស់ស្អាតទាក់ទាញខ្លាំងមែនទែន។ សម្រាប់ព័ត៌មានលម្អិតរបស់វាអាចនឹងទម្លាយនៅខែក្រោយនេះសម្រាប់ព្រឹត្តិការណ៍នៅក្នុងទីក្រុងហ្សឺណែវ។

នៅក្នុងទីផ្សាររបស់អ៊ឺរ៉ុបនោះ រថយន្តប្រភេទខ្នាតតូចរបស់ក្រុមហ៊ុន Toyota នេះ នឹងធ្វើការប្រកួតប្រជែងជាមួយនឹងរថយន្ត  Nissan Juke ប៉ុន្តែវាក៏នឹងដាក់លក់នៅក្នុងទីផ្សាររបស់សហរដ្ឋអាមេរិកផងដែរ។ ក្រុមហ៊ុន Toyota បានដាក់លក់រថយន្ត CH-R នេះ នៅក្នុងទីផ្សាររបស់សហរដ្ឋអាមេរិក ដើម្បីប្រកួតប្រជែងជាមួយនឹងរថយន្ត Nissan Kicks ហើយសម្រាប់រថយន្តស៊េរីថ្មីរបស់ក្រុមហ៊ុន Toyota ហាក់ដូចជាមានទីផ្សារតូចពេកហើយនៅក្នុងទីផ្សាររបស់សហរដ្ឋអាមេរិកនេះ។ ក្រៅពីរថយន្តស៊េរីថ្មី Crossover ខ្នាតតូចនេះ ក្រុមហ៊ុន​ Toyota ក៏មានប្រកាសបង្ហាញនូវរថយន្ត Yaris​ ស៊េរីថ្មី និងរថយន្ត RAV4 Plug-in Hybrid ស៊េរីថ្មីនៅក្នុងទីក្រុងហ្សឺណែវផងដែរ ខណៈពេលដែលអង្គភាព Gazoo Racing របស់ក្រុមហ៊ុនផលិតរថយន្តនេះ នឹងប្រកាសចេញនូវរថយន្ត GR Yaris, GR Supra 2.0, 2020 WRC Yaris និង Fernando Alonso's 2020 Dakar Hilux ផងដែរ៕

សូមណែនាំអត្ថបទសម្រាប់អ្នក