ក្រុមហ៊ុនផលិតរថយន្ត Tesla បានបញ្ចេញសារថ្មីមួយសម្រាប់អតិថិជនជាច្រើនរបស់ខ្លួន អំពីរវត្តមានរបស់ Model Y

រថយន្ត Tesla Model Y ត្រូវបានគេដឹងថា គឺបានបង្ហាញខ្លួននៅក្នុងពិភពលោកនេះ ដែលមានរយៈពេលជិត 1 ឆ្នាំហើយ

Chom Penglin
27 កុម្ភ: 2020
08:58 pm
រូបភាពពី​ទស្សនាវដ្តីពិភពអេឡិចត្រូនិក
រូបភាព Automotive Cambodia
រូបភាព Automotive Cambodia

រថយន្ត Tesla Model Y ត្រូវបានគេដឹងថា គឺបានបង្ហាញខ្លួននៅក្នុងពិភពលោកនេះ ដែលមានរយៈពេលជិត 1 ឆ្នាំហើយ ខណៈ ពេលដែលការចែកចាយដំបូងសម្រាប់រថយន្តនេះ គឺចាប់ផ្តើមនៅក្នុងខែរដូវក្តៅឆ្នាំ 2020 នេះ។ ទោះជាបីជាមិនមានសមត្ថភាពគ្រប់គ្រាន់របស់ក្រុមហ៊ុនផលិតរថយន្ត Tesla នៅក្នុងការបំពេញទៅលើតម្រូវការនៃការចែកចាយទាន់ពេលវេលានោះ មនុស្សជាច្រើន ក៏រំពឹងចង់បានរថយន្តម៉ូឌែលថ្មី compact EV crossover ដែលនឹងបង្ហាញខ្លួននៅក្នុងឆ្នាំនេះ។ 

រូបភាព Automotive Cambodia

តាមការបញ្ជាក់ពីអ្នកទិញរថយន្ត Model Y ជាច្រើន បានបញ្ជាក់ថា ក្រុមហ៊ុន Tesla បានធ្វើការជូនដំណឹងទៅកាន់ពួកគេតាមរយៈអ៊ីម៉ែលដែលពួកគេ នឹងចាប់ផ្តើមធ្វើការផលិតនូវរថយន្តថ្មីៗ ជាច្រើនរបស់ពួកគេ ដែលនឹងចាប់ផ្តើមនៅក្នុងពាក់កណ្តាលខែក្រោយនេះ។ អតិថិជនម្នាក់ធ្វើការចែករំលែកនៅលើ Twitter តាមរយៈ Screenshot នៃអ៊ីម៉ែលរបស់ក្រុមហ៊ុន Tesla ដែលបានអះអាងថា៖ “ជំហានបន្ទាប់សម្រាប់អ្នក គឺដើម្បីបញ្ជាក់ថាពេលណាដែលអ្នកអាចធ្វើការដឹកជញ្ជូន ដូចនេះយើងអាចធ្វើការធានាថានឹងផ្តល់នូវបទពិសោធន៍ដ៏ល្អអស្ចារ្យបំផុតសម្រាប់លោកអ្នក។” 

រូបភាព Automotive Cambodia

នៅពេលដែលអ្នកបញ្ជាក់អំពីការដាក់លក់របស់រថយន្តនេះ យើងនឹងធ្វើការអាប់ដេតអ្នកនៅក្នុងការអាប់ដេតនាពេលប៉ុន្មានថ្ងៃទៀតខាងមុខនេះដែលយើងនឹងធ្វើការជូនដំណឹងអ្នកអោយធ្វើការ Login ចូលទៅក្នុងគណនី Tesla Account និងបំពេញនូវជំហានដែលនៅសល់ដូចជានៅត្រង់ផ្នែកហិរញ្ញវត្ថុជាដើម។ យើងរំពឹងថា ថយន្ត Model Y នេះ នឹងក្លាយជាផ្នែកមួយនៃការផ្លាស់ប្តូររបស់អ្នកទៅជាថាមពល ដែលប្រកបដោយនិរន្តភាពថែមទៀត។ សូមស្វាគមន៍មកកាន់គ្រួសារ Tesla ។ សមាជិកជាច្រើននៅក្នុងក្រុម Model Y Facebook ក៏បញ្ជាក់ថា ពួកគេបានទទួលបាននូវអ៊ីម៉ែលនេះដូចគ្នាដែរ។ 

ក្រុមហ៊ុន Tesla នៅមិនទាន់ប្រកាសថាតើ រថយន្ត Model Y នឹងចាប់ផ្តើមដាក់លក់នៅពេលណានៅឡើយទេ ប៉ុន្តែវាអាចនឹងចាប់ផ្តើមនៅក្នុងពេលឆាប់ៗខាងមុខនេះ។ ក្រៅពីរថយន្ត Fremont នេះ សម្រាប់រថយន្ត Model Y នឹងធ្វើការសាងសង់នៅក្នុងរោងចក្រមួយនៅក្នុងទីក្រុងស៊ាងហៃប្រទេសចិន។ ក្រុមហ៊ុន Tesla ក៏កំពុងងតែបើកនូវរោងចក្រទី 3 របស់ខ្លួននៅក្បែរទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់ សម្រាប់តម្លៃរបស់រថយន្តនេះគឺ $48,000 ៕


សូមណែនាំអត្ថបទសម្រាប់អ្នក