ក្រុមហ៊ុន Rolls-Royce មិនត្រឹមតែផលិតរថយន្តលំដាប់អភិជនប៉ុណ្ណោះទេ តែពេលនេះបានអភិវឌ្ឍន៍កម្មវិធី App លើទូរស័ព្ទដៃមួយថ្មីចែស ឈ្មោះ« Rolls-Royce Whispers»សម្រាប់តែអតិថិជន ដែលជាម្ចាស់រថយន្ត Rolls-Royce ស៊េរីថ្មីទើបអាចចូលប្រើប្រាស់បាន។
តើកម្មវិធី «Rolls-Royce Whispers» លើទូរស័ព្ទដៃមានប្រយោជន៍អ្វីខ្លះ?
បច្ចុប្បន្នកម្មវិធី Whispers នេះ បានដាក់ឲ្យដំណើរការក្នុងចក្រភពអង់គ្លេស អ៊ឺរ៉ុប អាមេរិកកណ្ដាល និងសហរដ្ឋអាមេរិករួចមកហើយ។ អាចនិយាយបានថា «Rolls-Royce Whispers» ជាកម្មវិធីបណ្ដាញសង្គមលើទូរស័ព្ទដៃមួយប្រភេទ ដែលមានមាតិកាមួយចំនួនដូចជា Luxury items, experiences, ជាពិសេសក៏មានការចែករំលែកនូវគំនិតយោបល់ បទពិសោធន៍ការងារ ទំនាក់ទំនងពាណិជ្ជកម្ម និងបង្កើតទំនាក់ទំនងរវាងអតិថិជនរបស់ Rolls-Royce ទាំងអស់បានផងដែរ។
លោក Torsten Muller-Otvos នាយកប្រតិបត្តិរបស់ Rolls-Royce មានប្រសាសន៍ថា៖ «នេះគឺជាមាតិកាឌីជីថលមួយ ដែលបើកឱកាសជូនដល់អតិថិជនរបស់ Rolls-Royce ទាំងអស់អាច ស្វែងយល់ពីផលិតថ្មីៗរបស់ក្រុមហ៊ុន ចែករំលែកបទពិសោធន៍ទូទៅជាមួយគ្នា ជាពិសេសពួកគាត់ ក៏អាចចែករំលែកពីភោជនីយដ្ឋាន សណ្ឋាគារ និងកន្លែងកម្សាន្តល្បីៗជុំវិញពិភពលោកដល់ម្ចាស់រថយន្ត Rolls-Royce គ្នាគាត់បានស្គាល់ផងដែរ»៕