តម្លៃរថយន្តស្ព័រពីរកៅអី Bentley Mulliner Bacalar ឆ្នាំ​2020 ជិត2លានដុល្លារ?

បែកធ្លាយរូបរាង និងតម្លៃរថយន្តស្ព័រ Bentley Mulliner Bacalar ឆ្នាំ​2020 តម្លៃជិត2លានដុល្លារ

sambo 2019
03 មិនា 2020
02:11 pm
រូបភាពពី​ទស្សនាវដ្តីពិភពអេឡិចត្រូនិក
រូបភាព Automotive Cambodia

គ្មាន​អ្វី​អាច​មក​រារាំងដំណើររះរបស់ដួងតារា​បាន​ពិតមែន ទីបំផុតរថយន្តស្ព័រផលិត​នៅ​ចក្រភពអង់គ្លេស Bentley Mulliner Bacalar ស៊េរីឆ្នាំ2020 បាន​លេច​ចេញរូបរាងឡើង​យ៉ាង​ស្រស់ស្អាត ទោះ​បី​ទ្វារពិព័រណ៌រថយន្ត Geveva Motor Show ឆ្នាំនេះ បា​​ន​ប្រកាស​បិទ ដើម្បី​បញ្ជៀស​ខ្លាច​ឆ្លង​វីរុស​កូរ៉ូណាក៏ដោយ។

ការ​ប្រកាស​បញ្ចេញ​ថា​នឹង​នៅ​តែ​បន្ត​បង្ហាញ​រថយន្តស្ព័រដ៏ប្រណីតនេះ ត្រូវ​បាន​ធ្វើឡើង​លើ​ផេកយូធូបរបស់ក្រុមហ៊ុនប៊េនលីផ្ទាល់តែម្ដង កាល​ពី​ម៉ោង​ 8:30am (ម៉ោងនៅក្រៅចក្រភពអង់គ្លេស) នាថ្ងៃទី3 មីនា ត្រូវនឹង​ម៉ោង 3:30am ម៉ោងសកល។ រូបរាង​រថយន្តស្ព័រលំដាប់អភិជនដ៏សិចស៊ីនេះ គឺ​មិន​មាន​ដំបូងពីលើ ដូចទៅនឹង​ប្រភេទរថយន្តជាគូរប្រជែង ដូចជា McLaren Elva, Ferrari Monza, ឬក៏ Aston Martin V12 Speedster ឡើយ។

ក្រុមហ៊ុនប៊េនលីផ្ទាល់ មិន​បាន​ប្រាប់លម្អិត​អំពី​លក្ខណៈពិសេស និង​ភាពទាក់ទាញលើ​រថយន្ត​ Bentley Mulliner Bacalar នេះ​នៅឡើយទេ តែ​មជ្ឍដ្ឋានអ្នកតាមដានព័ត៌មានរថយន្តទូទៅ បាន​ប៉ាន់ស្មានថា រថយន្តនេះនឹង​មាន​រូបរាងស្រដៀង​ទៅនឹងរថយន្តអំបូរ Bentley EXP 100 GT Coupe ដោយ​មាន​កៅអីអង្គុយតែ​ពីរប៉ុណ្ណោះ។ ចំពោះកម្លាំងម៉ាស៊ីនរថយន្តនេះ នឹង​បំពាក់មកជាមួយម៉ាស៊ីនធំ ចំណុះ 6.0លីត្រ ប្រភេទ twin-turbo W12 ម៉ាស៊ីន និង​មាន​កម្លាំងរហូត​ដល់ 626សេស។ ចំពោះតម្លៃ​ក៏មិនទាន់​មាន​ប្រភពណាដឹង​ជាផ្លូវការនៅឡើយ តែ​គេ​អាចប៉ាន់ស្មានថា រថយន្តដ៏ប្រណីតនេះ នឹង​មានតម្លៃលោត​ដល់ខ្ទង់ជិត 1.9លានដុល្លារឯណោះ៕ 

សូមណែនាំអត្ថបទសម្រាប់អ្នក