រថយន្ត Audi A3 ស៊េរី2021 ប្រែកាយប្លែក​ខុស​ពី​ជំនាន់មុនៗ

រាងប្លែកខុសពីស៊េរីមុនៗមែន

sambo 2019
04 មិនា 2020
06:18 pm
រូបភាពពី​ទស្សនាវដ្តីពិភពអេឡិចត្រូនិក
រូបភាព Automotive Cambodia

រថយន្ត Audi A3 ស៊េរី2021 ត្រូ​វ​បាន​គេ​តាម​ប្រមាញ់​រូប​ភាពបាន​ជា​លើកដំបូង ដោយ​បង្ហាញ​ចេញ​នូវ​រូបរាងបែប​ស្ព័រ ខុសប្លែកពី​ Audi ស៊េរីមុនៗខ្លាំងមែនទែន។ បើផ្អែក​​លើ​រូបរាង Audi ប្រហែល​ជា​កំពុង​ធ្វើ​បដិវត្តិន៍ផ្នែកខាងក្រៅ ចំពោះរថយន្ត Audi A3 ស៊េរី2021 ជាក់ជាមិនខាន។ ក្រុមហ៊ុន Audi ក៏​បាន​លើកឡើងដែរថា រថយន្តស៊េរីថ្មីរូបរាង​តូចច្រឡឹងនេះ នឹង​មាន​ការ​ឌីហ្សាញ​ប្លែកខ្លាំង តាំងពី​ផ្នែកខាងមុខ ដល់​ខាងក្រោយ។

សម្រាប់ផ្នែកខាងក្នុងវិញ Audi A3 នឹង​មាន​បំពាក់ជាមួយ​គ្រឿង​ធ្វើ​ពី​កាបោន ដៃទ្វារជាប្រភេទលឹប និងលានចេញក្រៅអូតូជាដើម។ អេក្រង់​កម្សាន្ត​ខាងក្នុង នឹងមានមុខងារ head-up display លើ​កញ្ចក់មុខ រួមទាំង​​បំពាក់​ដោយ​អេក្រង់ LCD ទំហំ 12.3អ៊ីញ កម្រិតស្តង់ដារ និង​អាច​បញ្ជា​បាន​ដោយ​សំឡេង​ម្ចាស់រថយន្ត​ថែមទៀតផង។

ប្រព័ន្ធកម្សាន្ត​លើ​រថយន្តនេះ នឹង​បំពាក់​ដោយបច្ចេកវិទ្យា ជំនាន់ទី3 ចុងក្រោយ របស់​Audi ដែល​សំបូរ​ទៅ​ដោយ​មុខងារ​បញ្ជាបាន​ច្រើន​មុខទៀតផង។

បច្ចេកវិទ្យាខាងក្នុងដដែលនេះ ក៏នឹង​មាន​មុខងារភ្ជាប់ជាមួយ Apple CarPlay, Android Auto, Amazon Alexa ជាដើម។ Audi A3 ឆ្នាំ2021 នឹង​បញ្ចេញ​ជម្រើស​ម៉ាស៊ីនច្រើនប្រភេទ សម្រាប់អតិថិជន​នៅ​ប្រទេសប៉ែកអ៊ឺរ៉ុប ដូចជា៖ ម៉ាស៊ីនចំណុះ 1.5លីត្រ 2.0លីត្រ ដំណើរការ​ដោយ​កង់មុខពីរ ប្រើ​6លេខអូតូ និង 7លេខដៃ។

និយាយពី​ប្រព័ន្ធបច្ចេកវិទ្យាសុវត្ថិភាពវិញ Audi ដឹងតែ​មិន​ចោលទេ ដូចជាបច្ចេកវិទ្យា pre sense frond, lane departure warning, lane change and exit warnings, cross-traffic, park assist និងបច្ចេកវិទ្យា adaptive cruise assist ជាដើម និយាយរួម គឺ​សំណុំប្រព័ន្ធប្ចេកវិទ្យាសុវត្ថិភាព​របស់ក្រុមហ៊ុន Audi ទាំងអស់ នឹង​មាន​លើ​រថយន្តនេះ។ រថយន្ត Audi A3 2021 នឹង​ចាប់ផ្ដើម​ដាក់លក់​ផ្លូវការ អំឡុងខែ ឧសភា ឆ្នាំ2020 នេះ ជាមួយតម្លៃចាប់ពី 32,117$ឡើងទៅ៕ 


សូមណែនាំអត្ថបទសម្រាប់អ្នក