រថយន្ត Mazda 3 និង Mazda CX-3 កំពុងឈរទន្ទឹមគ្នាជាមួយ រថយន្ត Kia Telluride ស្ថិតក្នុងចំណោមរថយន្ត 3ប្រភេទចុងក្រោយ ដែលឆ្លងកាត់វគ្គបោះឆ្នោតជ្រើសរើសដោយសម្ងាត់មួយ ដោយមានការចូលរួមដោយ បណ្ដាញអ្នកសារព័ត៌មានសរុប 86នាក់ មកពីជុំវិញពិភពលោក។
រថយន្ត Mazda 3 ត្រូវបានប្រកាសចុងក្រោយថា ជាប់ផ្នែកឌីហ្សាញរូបរាងបានស្រស់ស្អាត ប្រកួតប្រជែងនឹងរថយន្តពីរម៉ូឌែលទៀត គឺ Peugeot 208 និង Porsche Taycan ។ បើផ្នែកលើរូបរាងដ៏ទាក់ទាញ ទាន់សម័យ បើកបរចាក់ខ្យល់បានល្អ របស់ Mazda 3 ទំនងគ្មានអ្វីចម្លែកទេ ដែលរថយន្តជំនាន់ចុងក្រោយរបស់ក្រុមហ៊ុន Mazda នេះ អាចឈានទៅទទួលពាន World Car 2020។ងាកមកវិភាគបន្តិច ចំពោះ Mazda ប្រភេទ Crossover CX-30 នេះវិញ ឃើញថា មានពិសេសរហូតដល់ 30ចំណុច តាំងពីភ្នែកខាងក្នុង ខាងក្រៅ និងពីផ្នែកមុខដល់ក្រោយ សុទ្ធតែស័ក្តិសមជាប្រភេទរថយន្ត SUV ដែលបើកបរបានល្អលើដងផ្លូវ។
យ៉ាងណាក៏ដោយ នេះគឺជាការដាក់ពិន្ទុតែមួយផ្នែក ព្រោះបើនិយាយពីប្រភេទពានរង្វាន់ ក្នុងឆ្នាំ2020 មានការបែងចែកជាច្រើនប្រភេទ តួយ៉ាងដូចជា ពានរង្វាន់ World Car Awards 2020 ដូចគ្នា ផ្នែក Luxury Car បានទៅលើ Porsche 911 និង Porsche Taycan រួមទាំង Mercedes-Benz EQC ហើយចំពោះពានរង្វាន់ប្រភេទ World Performance Car បានទៅលើ រថយន្ត 718 Spyder, Cayman GT4 និង Porsche Taycan ខណៈដែលពាន់មួយផ្សេងទៀត ឈ្មោះថា The World Urban Car ធ្លាក់ទៅលើរថយន្ត Kia Soul EV, Mini Electric និង Volkswagen T-Cross ។
គួរបញ្ជាក់ថា រថយន្តទាំងអស់ខាងលើ សុទ្ធតែជាលទ្ធផល ដែលឈានដល់វគ្គបោះឆ្នោតចូលដល់វគ្គចុងក្រោយ(Finalists ) តែប៉ុណ្ណោះ ចំពោះលទ្ធផលរួម មានតែចាំអ៊ុតទាំងអស់គ្នា ក្នុងព្រឹត្តិការណ៍ New York International Auto Show ដែលនឹងត្រូវប្រកាសផ្លូវការ នៅថ្ងៃទី8 ខែមេសា ឆ្នាំ2020នេះ ៕