ម្ចាស់ឡាន Tesla នៅចិនរអ៊ូរទាំថា Chip មុខងារបើកស្វ័យប្រវត្តិលើរថយន្តខ្លួនដំណើរការ​អត់សូវស្រួល

Chip រថយន្ត Tesla នៅចិនដើរអត់សូវស្រួលដូច Chip Tesla នៅអាមេរិក?

sambo 2019
14 មិនា 2020
01:19 am
រូបភាពពី​ទស្សនាវដ្តីពិភពអេឡិចត្រូនិក
រូបភាព Automotive Cambodia

សារព័ត៌មាន Reuters បាន​រាយការណ៍ថា អតិថិជនរថយន្តម៉ាក Tesla នៅប្រទេសចិនជាច្រើនបាន​ងអ៊ូរពី​​រថយន្តបើកបរដោយស្វ័យ​ប្រវត្តិនេះថា ហាក់​មិនមាន​គុណភាព និង​ធន ដូចរថយន្តផលិត​នៅ​ប្រទេស​ដើម សហរដ្ឋអាមេរិកសោះ។ ភាពមិនចិត្តនេះ កើត​ឡើងស្របពេល ដែល​ប្រទេស​ចិន គឺ​ជាទីផ្សារ​អតិថិជន​គោលដៅដ៏​ធំរបស់ក្រុមហ៊ុនផលិតរថយន្ត Tesla ហើយ​ថ្មីៗនេះ ក្រុមហ៊ុនរថយន្តឈរ​លេខរៀងទី1 ខាងបច្ចេកវិទ្យារថយន្តនេះ ក៏​គ្រោង នឹង​បើក​ដំណើរការរោងចក្រនៅសៀងហៃ ផលិត​រថយន្តប្រភេទ Tesla Model 3 និង Tesla Model Y ផងដែរ។

ចំណុចទី1 ដែល​ម្ចាស់រថយន្ត Tesla នៅចិនមិនពេញចិត្តនោះ គឺបញ្ហា Chips ប្រភេទ HW3.0 ឬអាចនិយាយបានថា ជាខួរក្បាល របស់រថយន្តវៃឆ្លាតនេះ ហាក់​​ដំណើរការមិនសូវរលូនល្អ បើប្រៀបធៀបជាមួយ បន្ទះឈីបជំនាន់មុន HW2.5 chips ទៅវិញ។ ទន្ទឹមគ្នានេះដែរ រដ្ឋាភិបាលចិន ក៏​សំដែងការព្រួយបារម្ភ និង​សំណូមពរឲ្យ​ខាងក្រុមហ៊ុន Tesla ធានាឲ្យបាន លើ​បញ្ហាគុណភាព និងសុវត្ថិភាព របស់រថយន្តខ្លួន ដែល​កំពុង​តែ​ចរាចរណ៍ក្នុងប្រទេសចិន។

ឆ្លើយតបនឹង​ ការ​មិនពេញចិត្តចំពោះ លើ​បញ្ហា​បច្ចេកទេសរថយន្តខ្លួ​ន ខាងក្រុមហ៊ុន Tesla ផ្ដល់​ដំណោះស្រាយ​យ៉ាង​ខ្លីថា Tesla នឹង​ធ្វើ​ការ​ផ្លាស់​ប្ដូរ Chip នេះជូនម្ចាស់រថយន្តណា ដែល​កំពុង​ជួបបញ្ហានេះ។ 

ប្រភព៖​CarBuzz

សូមណែនាំអត្ថបទសម្រាប់អ្នក