រថយន្ត Mclaren 720S តម្លៃជាង30ម៉ឺនដុល្លារព្រលះគ្នាជាមួយ BMW X5 លទ្ធផលគឺបែបនេះ

Mclaren ខូចខាតទាំងស្រុង

sambo 2019
15 មិនា 2020
10:50 pm
រូបភាពពី​ទស្សនាវដ្តីពិភពអេឡិចត្រូនិក
រូបភាព Automotive Cambodia

រឿង​រ៉ាវ​ដ៏​គួរ​ឲ្យ​សោកស្ដាយមួយ បាន​កើតឡើងនៅ​ជាប់​នឹង​ហាង​លក់រថយន្ត ក្នុង​ទីក្រុង Scottdale រដ្ឋ Arizona សហរដ្ឋអាមេរិក ​រវាងរថយន្តប្រភេទ Supercar ម៉ាកMclaren 720S បុកគ្នា​ជាមួយរថយន្ត BMW X5 បណ្ដាល​ឲ្យរថយន្តស្ព័រតម្លៃជាង 300,000$ ខូចខាត​យ៉ាង​ដំណំ ។ ភាគគី​ម្ចាស់​រថយន្ត ទាំង​សងខាង កំពុង​ប្រគល់​ភារកិច្ច​ដោះស្រាយ​លើ​ករណីគ្រោះថ្នាក់ចរាចរណ៍​ ទៅ​ឲ្យខាង​ក្រុមហ៊ុនធានា​រ៉ាប់រង ខណៈ​ដែល​ខាង​អ្នក​បើកបរ​រថយន្ត BMW X5 បកស្រាយថា រឿងនេះ​មិនមែនជាកំហុស​របស់លោកឡើយ។

គ្មាន​អ្នកបើកបរ​ណាម្នាក់​រងគ្រោះក្នុង​គ្រោះថ្នាក់ចរាចរណ៍នេះទេ។ ក្រោយ​ហេតុការ​ណ៍កើតឡើង គេឃើញ រថយន្ត Mclaren 720S ត្រូវ​ខ្ទាតទៅ​ប៉ះនឹង​កញ្ចក់​ហាង​លក់រថយន្តក្បែរនោះ ខូចខាតផ្នែកខាងមុខយ៉ាងធ្ងន់ធ្ងរ។ ទ្វារ​រថយន្តស្ព័រនេះ នៅ​អាច​បើកបិទបាន​ធម្មតា ប៉ុន្តែ​បើ​ត្រូវ​យក​ជួសជុល​ ប្រហែល​ជា​ត្រូវ​ចំណាយ​អស់លុយ​មិនតិចទេ ព្រោះ​នេះ​ប្រភេទរថយន្តប្រណាំងបែប Supercar មានតម្លៃថ្លៃ។

Mclaren 720S គឺជាប្រភេទរថយន្តប្រណាំង Sport Cars ល្បឿនលឿន លំដាប់ពិភពលោក ផលិត​ឡើង​នៅ​ចក្រភពអង់គ្លេស។ រថយន្តនេះអាច​ជាន់បង្កើនល្បឿនពី 0-60 mph ត្រឹមតែ 2.8វិនាទីតែប៉ុណ្ណោះ៕ 

ប្រភព៖ CarBuzz

សូមណែនាំអត្ថបទសម្រាប់អ្នក