ចង់ដឹងទេថា ឡូហ្គោរបស់ក្រុមហ៊ុន BMW មានអត្ថន័យជារឿងពិតយ៉ាងណាទេ! តោះអានទាំងអស់គ្នា!

ជឿជាក់ថា គ្រប់គ្នាប្រាកដជាមានការចាប់អារម្មណ៍ទៅលើរថយន្តទំនើបៗ ជាច្រើនជាពិសេស នៅលើឡូហ្គោរបស់ក្រុមហ៊ុននិមួយៗ

Chom Penglin
25 មិនា 2020
09:19 pm
រូបភាពពី​ទស្សនាវដ្តីពិភពអេឡិចត្រូនិក
រូបភាព Automotive Cambodia

ជឿជាក់ថា គ្រប់គ្នាប្រាកដជាមានការចាប់អារម្មណ៍ទៅលើរថយន្តទំនើបៗ ជាច្រើនជាពិសេស នៅលើឡូហ្គោរបស់ក្រុមហ៊ុននិមួយៗ តួយ៉ាងដូចជា BMW ជាដើមថាតើ វាកើតឡើងមកពីណានោះ។ នៅលើ logo និមួយៗ គឺនឹងមនប្រាប់អ្នកអំពីរឿងជាច្រើន ហើយ MBW logo ក៏នឹងមានបង្ហាញនូវលក្ខណះរបស់វាដែរ logo នេះ គឺបានបង្ហាញពីយន្តហោះដែលក្រុមហ៊ុន BMW បានប្រើប្រាស់នៅក្នុងការបង្កើតនៅក្នុងសង្គ្រាមលើកលើកទី 1 ជាមួយនឹងស្លាបពណ៌ស និងពណ៌ខៀវយ៉ាងស្រស់ស្អាតបំផុត។ 

នៅក្នុងការផ្លាស់ប្តូរនាពេលបច្ចុប្បន្ននេះរបស់ម៉ាកយីហោ BMW នេះក៏មានការផ្លាស់ប្តូរទៅលើឡូហ្គោរបស់ខ្លួនសម្រាប់រថយន្ត BMW i4 និងការផ្លាស់ប្តូរទៅលើពណ៌ និងស៊ីញរបស់រថយន្ត BMW នេះផងដែរ។ សម្រាប់ប្រវត្តិរបស់ក្រុមហ៊ុន BMW នោះ វាគឺត្រឡប់ទៅកាន់ឆ្នាំ 1917 តាំងពី 103 ឆ្នាំម្ល៉េះ។ ប្រវត្តិរបស់ឡូហ្គោ BMW នេះគឺនៅពេលដែលក្រុមហ៊ុន BMW ធ្វើការចុះបញ្ជីជាលើកដំបូងបំផុតនៅក្នុងប្រទេសអាល្លឺម៉ង់ ហើយពេលនោះវាមិនមានឡូហ្គោនោះទេ។ 

រូបភាព Automotive Cambodia

ក្រុមហ៊ុន BMW ក៏មានការវិវត្តន៍ពីក្រុមហ៊ុន RAPP Motorenwekre ដែលជាក្រុមហ៊ុនផលិតម៉ាស៊ីនយន្តហោះដែលមានមូលដ្ឋាននៅក្នុងទីក្រុង Munich។ ក្រុមហ៊ុននេះនៅតែចង់ធ្វើការផលិតទៅលើម៉ាស៊ីនផលិតយន្តហោះ ហើយវាមិនមានឡូហ្គោសម្រាប់ធ្វើការទំនាក់ទំនងជាមួយនឹងអ្នកប្រើប្រាស់នោះទេ។ 3 ខែបន្ទាប់ពីការចុះឈ្មោះរួចមកនោះ ក្រុមហ៊ុន BMW ក៏ទទួលបាននូវឡូហ្គោដំបូងបំផុតរបស់ខ្លួនផងដែរ។ វាមានការឌីស្សាញដែលស្រដៀងគ្នាទៅនឹងឡូហ្គោរបស់ RAPP logo ប៉ុន្តែផ្នែកកណ្តាលរបស់ឡូហ្គោនេះគឺមានពណ៌ខៀវ និងពណ៌សដែលពិតជាស្រស់ស្អាតមែនទែន។

រូបភាព Automotive Cambodia

អ្នកផ្សព្វផ្សាយនៅក្នុងវិស័យយន្តហោះ:

ខណៈពេលដែលការផ្តោតសំខាន់គឺសម្រាប់រថយន្ត BMW នេះ ប្រហែលជាផ្នែកម៉ូទ័រម៉ាស៊ីនរបស់យន្តហោះនេះ។ នៅឆ្នាំ 1929 នោះ ឡូហ្គោរបស់ក្រុមហ៊ុន BMW គឺប្រើប្រាស់នៅលើស្លាបរបស់យន្តហោះជាច្រើននៅក្នុងការព្រីនដែលមានការផ្សព្វផ្សាយជាមួយនឹងម៉ាស៊ីន BMW យន្តហោះនេះនៅក្នុងពេលនោះ។ 

ប្រភពដើមនៃការប្រើប្រាស់នូវពណ៌ BMW M:

ខណៈពេលដែលឡូហ្គោរបស់ក្រុមហ៊ុន BMW នោះ តើពណ៌ក្រហម ខៀវ និងស្វាយរបស់រថយន្ត BMW M នេះ មកពីណាទៅ? សម្រាប់អ្នកដែលបានដឹងអំពីប្រវត្តិរបស់ម៉ាកយីហោក្រុមហ៊ុននេះ ឡូហ្គោ BMW M នេះ គឺម៉ាកយីហោរបស់ក្រុមហ៊ុនអាល្លឺម៉ង់។ នៅក្នុងទសវត្ស៍ឆ្នាំ 1970s នោះ នៅពេលដែលអាជីវកម្ម M Division របស់ក្រុមហ៊ុន BMW ចាប់ផ្តើមជាលើកដំបូងនោះ ក្រុមហ៊ុននេះ ក៏ត្រូវការអ្នកឧបត្ថម្ភសម្រាប់ក្រុមប្រណាំងរថយន្តផងដែរ។ នៅក្នុងពេលនោះ Texaco គឺជាអ្នកឧបត្ថម្ភធំនៅក្នុងការប្រណាំងម៉ូតូរបស់ពិភពលោក៕




សូមណែនាំអត្ថបទសម្រាប់អ្នក