ឆ្នាំមុនធ្លាប់ឮព័ត៌មានក្រៅផ្លូវការថា តារាបាល់ទាត់ Cristiano Ronaldo ហ៊ានចំណាយលុយដល់ទៅ 18លានដុល្លារ ទិញរថយន្តស្ព័រកំពូលល្បឿនម៉ាក Bugatti La Voiture Noire តែដំណឹងនេះត្រូវបានបដិសេធ តាមរយៈអ្នកនាំពាក្យរបស់លោក ថាមិនមែនជាការពិតទេ។ តែលើកនេះ ច្បាស់ការហើយ គឺ Ronaldo នឹងជះលុយ 9លានដុល្លារ ទិញរថយន្តម៉ាក Bugatti Centodieci ។
Bugatti Centodieci គឺជារថយន្តដែលធ្លាប់ត្រូវបានក្រុមហ៊ុន ប្រកាសកាលពីឆ្នាំមុនថា ផលិតឡើងដើម្បីជាការអបអរខួបគម្រប់ 110ឆ្នាំ របស់ខ្លួន ដោយយកគំរូខ្លះៗតាម រថយន្តស៊េរីឆ្នាំ1990មុនរបស់ខ្លួន ម៉ាក Bugatti EB110 ។ រថយន្តតម្លៃ 9លានដុល្លារនេះ ផលិតមានកំណត់ ត្រឹមតែ 10គ្រឿងប៉ុណ្ណោះ លើពិភពលោក ហើយគ្រោងនឹងដាក់លក់ជូនអតិថិជនក្នុងឆ្នាំ 2021ខាងមុខ។
រថយន្តដែលមានល្បឿន 236 mph នេះ គឺជារថយន្តម៉ាក Bugatti មួយប្រភេទ ក្នុងចំណោមរថយន្តម៉ាកដូចគ្នានេះ របស់កំពូលតារាបាល់ទាត់សញ្ជាតិអេស្បាញរូបនេះតែប៉ុណ្ណោះ។ ក្រៅពីម៉ូឌែលនេះ Ronaldo ក៏ជាម្ចាស់រថយន្ត Bugatti Chiron, Bugatti Veyron Grand Sport Vitesse និងរថយន្តប្រភេទ Supercars ម៉ាកល្បីៗលំដាប់ពិភពលោកជាច្រើនផ្សេងទៀតផងដែរ៕
ប្រភព៖CarBuzz