អ្នក​ជិះ​រថយន្ត Lexus NX ស៊េរីក្រោយនឹងទទួលក​ម្លាំងម៉ាស៊ីនកាន់តែខ្លាំងជាងមុន

​បំពាក់​កម្លាំងម៉ាស៊ីនចាប់ពី 300សេះឡើង

sambo 2019
16 មេសា 2020
06:48 pm
រូបភាពពី​ទស្សនាវដ្តីពិភពអេឡិចត្រូនិក
រូបភាព Automotive Cambodia

រថយន្តប្រភេទ Lexus NX ស៊េរីក្រោយៗ នឹង​បំពាក់​កម្លាំង​ម៉ាស៊ីន​ខ្លាំង​ជាង​ស៊េរីសព្វថ្ងៃ យ៉ាងហោចណាស់ក៏ចាប់ពី 300សេះឡើងដែរ។ ក្រុមហ៊ុន Toyota ក៏នឹង​គ្រោង​ផលិត​ Lexus NX250 និង​ NX350 ជំនាន់ក្រោយឲ្យកាន់តែ​ទាក់ទាញ និង​ទំនើបជាង​​ស៊េរីមុនៗផងដែរ។

បច្ចុប្បន្នយើងឃើញថា រថយន្តប្រភេទ NX 200t ក៏ឃើញមាន​អ្នក​ជិះ​ច្រើននៅ​ក្នុង​ប្រទេសកម្ពុជា។ ប៉ុន្តែ​សម្រាប់​អ្នក​ប្រាថ្នា​ចង់​បាន​កម្លាំងម៉ាស៊ីនធំ ពីរថយន្តលក្ខណៈគ្រួសារដ៏តូចច្រឡឹងមួយនេះ ប្រហែល​ជាខក​ចិត្ត​បន្តិច ដោយសារ​តែ NX 200t ស៊េរីបំពាក់មក​ត្រឹម​ម៉ាស៊ីនចំណុះ 2.0លីត្រ ស៊ីឡាំង4 ប្រភេទ turbocharged កម្លាំង 235សេះ កម្លាំងរមួល 258ញ៉ូតុនម៉ែត្រ។ ភ្ជាប់​មក​ជាមួយប្រអប់លេខ 6ស្វ័យប្រវត្តិ។ ប៉ុន្តែ​ប្រព័ន្ធ​ម៉ាស៊ីន turbocharged របស់ NX 200t ក៏​មិន​ខ្សោយឆ្ងាយពេក ដូច​កម្លាំងសេះ​របស់វាដែរ ហើយ​បើ​និយាយ​ពី​កម្រិត​ស៊ីសាំង​វិញ គិតជាមធ្យម រថយន្តនេះស៊ីប្រហែលចម្លាំងពី 7-9L/km តែប៉ុណ្ណោះ។  

ចំពោះប្រភេទ Hybrid វិញ អតិថិជននឹង​បាន​ឃើញរូបរាង របស់ NX450h+ និង NX350h ដែល​ជា​អំបូរ​រថយន្តប្រើប្រព័ន្ធអាគុយ ជំនួយម៉ាស៊ីនជំនាន់ថ្មីរបស់ក្រុមហ៊ុន Toyota Lexus ។ ទន្ទឹមគ្នានេះដែរ NX ស៊េរីក្រោយៗ ត្រូវ​បាន​គេ​រំពឹងថា អាច​នឹង​មាន​ប្រភេទ​សាកភ្លើងតាមផ្ទះ plug-in hybrid ដូចទៅនឹង​រថយន្តមួយចំនួនទៀតដែរ៕

ប្រភព៖ CarBuzz


សូមណែនាំអត្ថបទសម្រាប់អ្នក