ប្រធានក្រុមហ៊ុនផលិតរថយន្ត Tesla Cybertruck លោក Elon Musk បានឆ្លើយតបទៅកាន់អ្នកគាំទ្រខ្លួនលើ Twitter ថា រថយន្តបើកបរស្វ័យប្រវត្តិដ៏ទំនើប ដែលត្រៀមបង្ហាញខ្លួនក្នុងឆ្នាំ2021 នឹងអាចបណ្ដែតខ្លួនលើទឹកបានដូចទូកអ៊ីចឹងដែរ។
យ៉ាងណាមិញ មហាសេដ្ឋីបច្ចេកវិទ្យារូបនេះ មិនទាន់បានព្យល់ក្បោះក្បាយពីលក្ខណៈបច្ចេកទេស ថារថយន្ត Tesla Cybertruck អាចដំណើរការដូចទូកលើទឹកបានដោយរបៀបណានោះទេ គ្រាន់តែបញ្ជាក់ដោយខ្លីជាភាសាអង់គ្លេសថា «Yes. It will even float for a while»ប៉ុណ្ណោះ។
Tesla Cybertruck ជារថយន្តជំនាន់ថ្មី ដែលត្រូវបានឌីហ្សាញបែប SUV រូបរាងខុសប្លែកពីស៊េរី Tesla ផ្សេង ហើយជារថយន្តដែលទទួលបានគំនិតឌីហ្សាញរូបរាងខាងក្រៅ តាមរថយន្ត Lotus Esprit submarine ក្នុងរឿង James Bond ។ គិតមកទល់ពេលនេះរថយន្ត Tesla Cybertruck ទទួលបានការកក់ទុកមុន បានដល់ជាង 600,000គ្រឿង ដោយក្នុងមួយគ្រឿងតម្លៃជិត 7ម៉ឺនដុល្លារ ហើយគ្រោងនឹងចាប់ផ្ដើមផលិតក្នុងឆ្នាំ2021៕
ប្រភព៖ CarBuzz