​ស្ត្រី​សញ្ជាតិអាមេរិចបើកឡាន Rolls-Royce Cullinan កាត់ឆ្នេរខ្សាច់ចម្ងាយជាង 3,000 Km (មានវីដេអូ)

សារ៉េបានគ្រប់ស្ថានភាពផ្លូវ

sambo 2019
05 ឧសភា 2020
07:38 pm
រូបភាពពី​ទស្សនាវដ្តីពិភពអេឡិចត្រូនិក
រូបភាព Automotive Cambodia

ភាគច្រើន​ត្រកូល​រថយន្ត Rolls-Royce ដែល​មនុស្ស​ជុំវិញ​ពិភពលោក ស្គាល់ និង​កត់​ចំណាំ​ថា ជា​ប្រភេទកំពូលរថយន្តប្រណិតលំដាប់អភិជន ច្រើន​តែ​បើកបរ​ក្នុង​ស្ថានភាពផ្លូវ​តាម​ទីប្រជុំជន ទីក្រុងស៊ីវិល័យជាដើម តែ​ក្នុង​វីដេអូ​ខាងក្រោមនេះ Rolls-Royce Cullinan ប្រភេទ SUV បែរ​ជាត្រូវ​អ្នកស្រី Hall រួមនឹង​ជំនួយការ​បើកបរ​របស់គាត់ម្នាក់ទៀត ​យក​ទៅ​បើកតាមឆ្នេរខ្សាច់​ នៅ​រដ្ឋកាលីហ្វញ៉ា សហរដ្ឋអាមេរិច ចម្ងាយជាង 3,000 Km ។

ម្ចាស់​រថយន្ត Rolls-Royce Cullinan អ្នកស្រី Hall ធ្លាប់​ជា​ម្ចាស់​ជើងឯក ក្នុង​ព្រឹត្តិការណ៍​ដែល​រៀប​ចំ​ឡើង​ដោយ ក្រុមហ៊ុនរថយន្ត Jeep Wrangler Rubicon ហើយ​នេះ​ជា​បេសកម្ម​លើកទី2 ដែល​គាត់​បាន​ប្ដេជ្ញាថា នឹង​យក​ឈ្នះ​ជាមួយ​រថយន្ត Cullinan ឲ្យខានតែ​បាន។

រថយន្តអភិជនផលិត​នៅ​ចក្រភពអង់គ្លេសនេះ ប្រើម៉ាស៊ីនសាំងចំណុះ 6.75លីត្រ twin-turbo ទំហំ 12ស៊ីឡាំង បង្កើតកម្លាំងបានសរុប 592សេះ កម្លាំងរមួល 900ញ៉ូតុនម៉ែត្រ និងប្រើប្រអប់លេខស្វ័យប្រវត្តិ 8វគ្គ។ Rolls-Royce Cullinan មានទម្ងន់សរុប 2,753 Kg និង​អាច​ជាន់ស្ទុះពីកុងទ័រ 0 ដល់ 100 Km ក្នុងមួយម៉ោង ដោយប្រើពេលត្រឹមតែ 5.1វិនាទីប៉ុណ្ណោះ។ តម្លៃ​លក់​របស់ Rolls-Royce Cullinan នៅក្រៅប្រទេស​ចាប់ពី 400,000$ឡើង ដោយឡែកនៅ​កម្ពុជា រថយន្តស៊េរីថ្មីនេះ មានតម្លៃ​ប្រហាក់ប្រហែល 1,2លានដុល្លារឯណោះ៕

ប្រភព៖ Carscoop


សូមណែនាំអត្ថបទសម្រាប់អ្នក