កុំភ្លេចដោនឡូត App ​ធ្វើ​តេស្តចំណេះដឹងចរាចរណ៍​មុន​ប្រឡង​យក​បណ្ណបើកបរសម្រាប់​អ្នក​មិនសូវ​មាន​ពេលវេលា

អរគុណក្រសួងសាធារណការ និង​ដឹកជញ្ជូន

sambo 2019
06 ឧសភា 2020
06:00 pm
រូបភាពពី​ទស្សនាវដ្តីពិភពអេឡិចត្រូនិក
រូបភាព Automotive Cambodia

មួយរយៈ​ចុងក្រោយនេះ ប្រជា​ពលរដ្ឋ​ខ្មែរ​ជា​ច្រើន បាន​សម្រុក​ទៅ​ដាក់​ពាក្យ​ ត្រៀម​ប្រឡង​យក​បណ្ណបើកបរ ក្រោយ​មាន​ការ​រឹតបន្តឹង​ចរាចរណ៍កាន់តែខ្លាំងលើ​ដងផ្លូវ។ កត្តា​នេះ បាន​ជំរុញ​ឲ្រក្រសួងសាធារណការ និង​ដឹកជញ្ជូន បង្កើត​កម្មវិធីApp លើ​ទូរស័ព្ទដៃមួយឈ្មោះថា «កម្មវិធីយល់​ដឹងពី​ទ្រឹស្ដីនៃ​ការ​បើកបរ» ដែល​អនុញ្ញាតឲ្យអ្នក​ចង់​ប្រឡង​យក​បណ្ណបើកបរទាំង​ឡាយ អាច​ធ្វើតេស្ត​សាកល្បង​ចំណេះ​ដឹងជាមុន និងដាក់ពាក្យ​តាម​អនឡាញបាន​យ៉ាងងាយស្រួល។ ​

សម្រាប់​អ្នក​ដែល​មិនមាន​ពេល​វេលា​គ្រប់គ្រាន់ ហើយ​កំពុង​ត្រៀមខ្លួន​ប្រឡង​យក​បណ្ណបើក​បរ​រថយន្ត អាច​ចូល​ទៅ​ដោយឡូត​កម្មវិធីនេះ នៅ​លើ App Store ឬ​ក៏ Play Store បាន។ អ្វី​ដែល​កាន់​តែ​ពិសេស​ទៀតនោះ​ បេក្ខជន​ត្រៀមប្រឡង ក៏​អាច​ណាត់​ថ្ងៃ​ប្រឡង តាម​រយៈ​កម្មវិធី Cambodia Driving Rules នេះ​ជា​មុន​ផង​ដែរ។

រូបភាព Automotive Cambodia

សូមបញ្ជាក់ថា ក្រៅពី​ចំណេះដឹងទូទៅ​ទាក់ទង​នឹង​ច្បាប់ចរាចរណ៍ បេក្ខជន​ត្រៀមប្រឡងយក​បណ្ណបើកបរ​ទាំង​អស់ ត្រូវ​ភ្ជាប់​នូវ​ឯកសារ​ទៅជាមួយដូចជា៖ 1.អត្តសណ្ណាណប័ណ្ណសញ្ជាតិខ្មែរ 2.លិខិត​បញ្ជាក់​កាយសម្បទា(អាច​ធ្វើ​នៅ​ទីតាំងផ្ទាល់) 3. រូបថត 4x6 ផ្ទៃពណ៌ស 3សន្លឹក(ថតនៅទីតាំងផ្ទាល់) 4. លិខិត​បញ្ជាក់​ការ​សិក្សា​ពីសាលា​បង្រៀនបើកបរ ក្នុងករណីប្រឡងយក​បណ្ណបើកបរប្រភេទ គ ឃ និង ង ៕

ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន Ministry of Public Works and Transport - MPWT

សូមណែនាំអត្ថបទសម្រាប់អ្នក