ទោះបីជា មិនទាន់បង្ហាញខ្លួនផ្លូវការ ក្នុងឆ្នាំ2020នេះក្ដី ប៉ុន្តែរថយន្ត Cadillac Escalade ស៊េរីឆ្នាំ2021 ត្រូវបានគេបង្ហាញមុខឡង់សេមុន អមដោយការច្នៃកង់ប្រភេទក្រោះ រុំច្រវាក់ព្រិលទឹកកកលើកង់ទាំងបួន ទុកបើកបរលើផ្លូវ off-road យ៉ាងឡូយបាត់ទៅហើយ។
រថយន្ត SUV ស៊េរីឆ្នាំ2021 នេះនឹងមានការបំពាក់នូវចំណុចពិសេសៗជាច្រើន ដូចជា អេក្រង់កោងប្រភេទ OLED ទំហំ 38អ៊ីញ មុខងារ Super Cruise driving assist នៅលើដៃចង្កូតជាដើម។ បន្ថែមពីនេះ ប្រព័ន្ធបូម ក៏ត្រូវបំពាក់ជាមួយបូមខ្យល់ឆ្លាតវៃ អាចសារ៉េឡើងចុះដោយស្វ័យប្រវត្តិ តម្រូវទៅតាមស្ថានភាពផ្លូវដូចជា ផ្លូវ Highway ឬផ្លូវ off-road ជាដើម។
រូបរាងហាប់ណែន និងរឹងមាំ ដែលត្រូវបានគេកែច្នៃលើរថយន្ត Cadillac Escalade នេះ ជា កញ្ចប់ប្រភេទ Premium Luxury សម្រាប់បើកបរលើផ្លូវ off-road ជាពិសេស ហើយចំពោះតម្លៃរថយន្តពេញខ្នាត SUVនេះ នឹងមានតម្លៃចាប់ពី 85,695$ ឡើង ។ Cadillac Escalade ឆ្នាំ2021អាចនឹងបំពាក់មកជាមួយម៉ាស៊ីនពីរជម្រើស គឺប្រភេទម៉ាស៊ីនចំណុះ 6.2លីត្រ ស៊ីឡាំង8 កម្លាំង 420សេះ ឬក៏ ម៉ាស៊ីនម៉ាស៊ូត ចំណុះ 3.0លីត្រ turbo កម្លាំង 277សេះ ៕
ប្រភព៖ Carbuzz