ថ្ងៃនេះគេហទំព័រ Automotivecambodia សូមលើកយកនូវប្រភេទរថយន្ត off-road ល្បីៗ ដែលគេចូលចិត្តជិះ មកបង្ហាញជូនប្រិយមិត្តអ្នកចូលចិត្ត តាមដានព័ត៌មានរថយន្តឲ្យបានជ្រាប។ កាលណាគេនិយាយ ដល់រថយន្តប្រភេទ off-road គេនឹងនិយាយ ដល់អនុភាពនៃម៉ាស៊ីនខ្លាំង ប្រព័ន្ធរង្វិលកង់ ប្រព័ន្ធបូម ប្រណិតភាព និងបច្ចេកវិទ្យា ដែលអាចបញ្ជាឲ្យរថយន្ត បើកបរបានគ្រប់ស្ថានភាពផ្លូវ ដូចជា មានសមត្ថភាពអាច បើកកាត់ផ្លូវខ្សាច់ ចុះទឹក កាត់ព្រិល ជ្រែកភក់ និងឡើងចុះភ្នំជាដើម។
ខាងក្រោមនេះ ជាប្រភេទរថយន្ត ដែលគេពេញនិយមយកទៅ off-road ច្រើនជាងគេ៖
1. Ford F-150 Raptor
រថយន្តនេះ មានម៉ាស៊ីនចំណុះ 3.5លីត្រ EcoBoost កម្លាំង450សេះ ស៊ីឡាំងV6 មានមុខងារ terrain-management system អាចជ្រើសរើសបើកបរបានគ្រប់ស្ថានភាពផ្លូវ ប្រើប្រព័ន្ធបូមប្រភេទ FOX Racing Shox ដ៏រឹងមាំ កង់ស្តង់ដាររថយន្ត off-road ទំហំ 34អ៊ីញ។
2. Land Rover Defender
រថយន្ត Land Rover Defender ជាដៃគូរប្រកួតប្រជែងដ៏ស្វិតស្វាញជាមួយរថយន្ត Jeep Wrangler។ រថយន្តនេះ បើកបរដោយកង់ទាំង4 ផលិតមកមានពីរប្រភេទ គឺប្រភេទទ្វារ2 និងទ្វារ4។ ប្រភេទទ្វារ2 បំពាក់ម៉ាស៊ីនចំណុះ 2.0លីត្រ turbocharged ស៊ីឡាំង4 កម្លាំងអតិបរមា 296សេះ កម្លាំងរមួល 295ញ៉ូតុនម៉ែត្រ។ ដោយឡែកសម្រាប់ Land Rover Defender ទ្វារ4វិញ បំពាក់មកជាមួយម៉ាស៊ីនចំណុះ 3.0លីត្រ turbocharged ពាក់កណ្ដាល hybrid ជំនួយម៉ាស៊ីន ផ្ដល់កម្លាំង 395សេះ និងកម្លាំងរមួល 406ញ៉ូតុនម៉ែត្រ ។
3. Jeep Wrangler
មានរូបរាងជ្រុងៗ រថយន្ត Jeep Wrangler បើកបរដោយកង់ទាំង4 បំពាក់ម៉ាស៊ីនកម្លាំង 3.6លីត្រ ស៊ីឡាំង6 កម្លាំងអតិបរមា 285សេះ និងកម្លាំងរមួល 260ញ៉ូតុនម៉ែត្រ។ ទន្ទឹមគ្នានេះ ក៏មានប្រភេទ Jeep Wrangler ម៉ាស៊ីនតូចជាងនេះ បំពាក់ម៉ាស៊ីនចំណុះ 2.0លីត្រ turbo-four កម្លាំង 270សេះ និងកម្លាំងរមួល 295ញ៉ូតុនម៉ែត្រ។
4. Toyota 4Runner TRD Pro
រថយន្ត Full SUV ស៊េរីថ្មីនេះ លក់ដាច់ខ្លាំងណាស់នៅទីផ្សារសហរដ្ឋអាមេរិច និងអឺរ៉ុប ដោយសារតែកម្លាំងម៉ាស៊ីនខ្លាំង ចំណុះដល់ទៅ 4.0លីត្រ ស៊ីឡាំង6 អាចបង្កើនកម្លាំងអតិបរមាដល់ 270សេះ និងកម្លាំងរមួល 278ញ៉ូតុនម៉ែត្រ បើកបរដោយកង់ទាំង4 ។ ហើយសម្រាប់ប្រព័ន្ធបូមវិញ Toyota 4Runner TRD Pro ប្រើជាមួយបូមប្រភេទ Kinematic Dynamic System អាចបើកបរបានគ្រប់ស្ថានភាពផ្លូវ។
5. Jeep Gladiator
ជាប្រភេទរថយន្តអំបូរ Jeep ជាមួយ Jeep Wrangler រថយន្ត Jeep Gladiator ក៏ជាប្រភេទរថយន្តស្ថិតក្នុងជម្រើស off-road ដ៏ពេញនិយម ដោយសារតែរថយន្តនេះ បំពាក់ម៉ាស៊ីនធំចំណុះ 3.6លីត្រ ស៊ីឡាំង6 កម្លាំង 285សេះ និងកម្លាំងរមួល 260ញ៉ូតុនម៉ែត្រ។ បន្ថែមពីនេះ ក៏មានជម្រើសម៉ាស៊ីនប្រភេទម៉ាស៊ូត EcoDiesel កម្លាំង 260សេះ កម្លាំងរមួល 442ញ៉ូតុនម៉ែត្រផងដែរ។
6. Toyota Land Cruiser
រថយន្តប្រភេទ SUV ពេញខ្នាតដ៏រឹងមាំ របស់ក្រុមហ៊ុន Toyota មួយនេះ ក៏ត្រូវបានគេយកទៅលេង off-road មិនតិចដែរ។ Toyota Land Cruiser បំពាក់ម៉ាស៊ីនចំណុះ 5.7លីត្រ ស៊ីឡាំង8 កម្លាំងអរិបរមា 381សេះ រួមទាំងប្រព័ន្ធប្រអប់លេខ 8វគ្គស្វ័យប្រវត្តិ និងប្រើជាមួយបូមប្រភេទ Robust ។ មិនថាបើក off-road ឬផ្លូវលាត រថយន្តនេះ នៅតែមានភាពស្រស់ស្អាត ទំនើប ស៊ីវិល័យ ធ្ងន់ បើកបរនឹងល្អ និយាយរួមចុះចំណោម គ្រប់ស្ថានភាពនៃការបើកបរមួយកំប្លេរតែម្ដង។
7. Range Rover
រថយន្តដ៏ប្រណិតផលិតនៅចក្រភពអង់គ្លេសទាំងពីរស៊េរីនេះ ឌីហ្សាញចេញមកស្រស់ស្អាត ស៊ីវិល័យ ទំនើប បើកបរបានគ្រប់ស្ថានភាពផ្លូវ។ Range Rover បំពាក់នូវម៉ាស៊ីនចំណុះ 5.0លីត្រ ស៊ីឡាំង8 កម្លាំងខ្លាំងដល់ទៅ 557សេះ និងកម្លាំងរមួល 516ញ៉ូតុនម៉ែត្រ ដំណើរការដោយកង់ទាំង4 ។
8. Toyota Tacoma TRD Pro
ក្រុមហ៊ុន Toyota បានផលិតរថយន្តអំបូរ off-road មកច្រើនស៊េរីមែន សូម្បីតែប្រភេទ Toyota Tacoma TRD Pro ក៏ត្រូវបានអ្នកនិយមលេងរថយន្ត យកទៅ off-road ជ្រើសរើសដែរ។ រថយន្តនេះ មានបំពាក់នូវមុខងារ off-road traction system ដំណើរការដោយកង់ទាំង4 ប្រើជាមួយប្រព័ន្ធបូម Bilstein Shocks មានមុខងារបើកបរបានគ្រប់ស្ថានភាពផ្លូវ ម៉ាស៊ីនចំណុះ 3.5លីត្រ ស៊ីឡាំង6 កម្លាំងអតិបរមា 278សេះ កម្លាំងរមួល 265ញ៉ូតុនម៉ែត្រ។
9. Mercedes-Benz G-Class
គោលគំនិតនៃការឌីហ្សាញរថយន្តនេះ ដំបូងប្រើសម្រាប់បម្រើក្នុងវិស័យយោធា តែដោយសារតែរូបរាងដ៏ស្រស់ស្អាតប្លែកលេចធ្លោរ បានធ្វើឲ្យប្រជាប្រិយភាពរបស់ Mercedes-Benz G-Class កាន់តែមានការគាំទ្រជាសកល។ រថយន្តផលិតនៅប្រទេសអាល្លឺម៉ង់នេះ ដំណើរការដោយកង់ទាំង4 បំពាក់ម៉ាស៊ីន twin-turbo ចំណុះ 4.0លីត្រ ស៊ីឡាំង8 កម្លាំងអតិបរមា 416សេះ និងកម្លាំងរមួល 450ញ៉ូតុនម៉ែត្រ។ សម្រាប់ម៉ូឌែល Mercedes-Benz AMG វិញ បំពាក់ម៉ាស៊ីនកាន់តែខ្លាំង គឺឡើងដល់ 577សេះ និងកម្លាំងរមួល 627ញ៉ូតុនម៉ែត្រ។
10. Ram 1500 Rebel
ត្បិតថា នៅប្រទេសកម្ពុជា មិនសូវដែលឃើញគេនិយមទិញជិះក៏ពិតមែន តែរថយន្ត Truck ផលិតនៅសហរដ្ឋអាមេរិចមួយប្រភេទនេះ លក់ដាច់ខ្លាំងគួរសមដែរ នៅទីផ្សារអាមេរិច និងអឺរ៉ុប។ រថយន្ត Ram 1500 Rebel បំពាក់ម៉ាស៊ីនច្រើនជម្រើស ដូចជាម៉ាស៊ីនម៉ាស៊ូត ចំណុះ 3.0លីត្រ កម្លាំង 260សេះ និងប្រភេទម៉ាស៊ីនធំជាងនេះ ម៉ាស៊ីនចំណុះ 3.6លីត្រ ស៊ីឡាំង6 និងម៉ាស៊ីនចំណុះ 5.7លីត្រ ស៊ីឡាំង8 កម្លាំង 395សេះ។ ចំពោះរង្វង់កង់វិញ ប្រើជាមួយកង់ក្រោះ ទំហំ 32អ៊ីញ និងប្រព័ន្ធបូមខ្យល់ four-corner ដែលអាចសារ៉េឡើងចុះបានថែមទៀតផង៕
ប្រភព៖ CarBuzz