រថយន្ត Cadillac Escalade ស៊េរីឆ្នាំ2021 រូបរាង​កាន់តែ​អំណាច ប៉ុន្តែល្បីថា​ស៊ីសាំងដូចផឹកទឹក?

បើ​ជិះក្នុងក្រុងស្ទះ អាច​ហុតកាន់តែខ្លាំង

sambo 2019
16 ឧសភា 2020
08:44 pm
រូបភាពពី​ទស្សនាវដ្តីពិភពអេឡិចត្រូនិក
រូបភាព Automotive Cambodia

រថយន្តម៉ាក Cadillac Escalade ផលិត​នៅ​អាមេរិច ល្បី​ឈ្មោះយូរ​មក​ហើយ ថា​ជា​ប្រភេទ​រថយន្ត​ SUV ពេញខ្នាត មាន​រូបរាង​ធំទូលាយ អំណាច ហាប់ធ្ងន់ រឹងមាំ ទំនើប និង​ស៊ីវិល័យ សូម្បី​តែ​ថ្នាក់​ដឹកនាំ​តាម​បណ្ដា​ប្រទេស​មួយចំនួនក៏​ជិះរថយន្តនេះ​ដែរ។ ប៉ុន្តែ​បើ​គិត​ដល់​កម្រិត​ស៊ីសាំង អាច​នឹង​ធ្វើ​អ្នក​ស្រលាញ់ចូលចិត្ត​ Cadillac Escalade មិនសូវ​ជា​សប្បាយចិត្ត​ប៉ុន្មាន​ទេ ត្បិត​ថា រថយន្តនេះ មាន​តួរាងធ្ងន់ ស៊ីសាំង​ច្រើន​​គួរសម សម្រាប់ម៉ូឌែល 4WD ។

សមា្រប់ម៉ូឌែល Cadillac Escalade ស៊េរីឆ្នាំ2021 ត្រូវ​បាន​ផលិត​មក​ មាន​ទំហំ​កាន់តែ​ធំទូលាយជាងមុន ហេតុដូច្នេះ​ហើយ មិន​មាន​អ្វី​ត្រូវ​ឆ្ងល់ទេ ដែល​វានឹង​ត្រូវ​ស៊ីសាំង​ច្រើន ទោះ​បី​ជា​មាន​បច្ចេកវិទ្យា​ទំនើបៗលើ​ប្រព័​ន្ធដំណើរ​ការ​ម៉ាស៊ីនក៏​ដោយ។ រថយន្ត Cadillac Escalade 2021 ដែល​ផលិត​នៅទីក្រុង Arlington រដ្ឋ Texas សហរដ្ឋអាមេរិចនេះ បំពាក់​ដោយ​ម៉ាស៊ីន 6.2L ស៊ីឡាំង8 អាច​បង្កើន​កម្លាំងដល់ 420សេះ និង​កម្លាំងរមួល 460ញ៉ូតុនម៉ែត្រ។ ដំណើរ​ការ​ដោយ​ប្រអប់លេខ 10វគ្គ ស្វ័យប្រវត្តិ និង​បើកបរ​ដោយ​កង់ទាំង4 (4WD)។

យើងតាម ស្ថានប័ន Environmental Protection Agency (EPA) នៅសហរដ្ឋអាមេរិច បង្ហាញថាជិះក្នុងក្រុង រថយន្ត Cadillac Escalade ស៊េរីឆ្នាំ2021 ស៊ីសាំងប្រហែល 16L/100Km តែបើ​ផ្លូវលាត ស៊ីប្រហែល 12.3L/100Km ។ សម្រាប់តម្លៃ Cadillac Escalade ស៊េរីឆ្នាំ2021 ថ្លៃ​ចាប់ពី 75,000$ ឡើង (តម្លៃនៅបរទេស)៕

ប្រភព៖​ Slashgear