សម្រាប់រូបរាងរថយន្ត Toyota Venza ឆ្នាំ2020 ចុះមកប្រិយមិត្តប្រហែលជាធ្លាប់បានឃើញ ប៉ុន្តែសម្រាប់ម៉ូឌែល 2021 នេះ ផលិតចេញមក មានរូបរាងទាក់ទាញខ្លាំងមែនទែន ជាពិសេសមើលផ្នែកខាងមុខ កាច និងហាប់ណែនមែនទែន។ ក្រុមហ៊ុន Toyota បានបញ្ជាក់ថា រថយន្តស៊េរីថ្មី Toyota Venza ឆ្នាំ2021 ជាប្រភេទរថយន្ត crossover ប្រើម៉ាស៊ីន hybrid ជំនួយម៉ាស៊ីន ហើយមានទំហំប្រហាក់ប្រហែលនឹងប្រភេទរថយន្ត Rav4 ដូច្នេះដែរ។ រថយន្តនេះ ប្រើយ៉ាន់ alloy ទំហំ 18អ៊ីញ និងអំពូលខាងមុខ បំពាក់នូវអំពូលប្រភេទ LED មើលទៅស្រស់ស្អាត ស៊ីទៅនឹងការឌីហ្សាញផ្នែកខាងមុខតែម្ដង។
Toyota Venza មាន3ម៉ូឌែល គឺ LE, XLE និងLimited ហើយផ្នែកខាងក្នុង ប្រើជាមួយអេក្រង់ Touch Screen ទំហំ 12.3អ៊ីញ។ ខាងមុខតៃកុង មានស្លាយ៍ head-up displer លើកញ្ចក់ សម្រាប់ផ្ដល់ព័ត៌មានពីការបើកបរ។ មាន Speakers ចំនួន9 ជាប្រភេទ Premium Audio system មានបច្ចេកវិទ្យា Dynamic Navigation, Apple CarPlay, Android Auto, Amazon Alexa និងប្លូធូស លើដៃចង្កូត។ Venza នឹងបំពាក់ម៉ាស៊ីនចំណុះ 2.5L ស៊ីឡាំង4 អមជាមួយប្រព័ន្ធ hybrid ជាជំនួយ បើកបរដោយកង់ទាំង4 (AWD) អាចបង្កើនកម្លាំងដល់ 219សេះ។
រថយន្ត Toyota Venza ឆ្នាំ2021 ក៏នឹងបំពាក់មកស្រាប់ ជាមួយប្រព័ន្ធសុវត្ថិភាពវៃឆ្លាត Toyota Safety Sense 2.0 ដែលរួមមាន full-speed radar cruise control, lane departure alert, lane trace និង road sign assist ថែមទៀតផង។ Venza ឆ្នាំ2021 នឹងបង្ហាញខ្លួន ក្នុងកំឡុងចុងឆ្នាំ2020 ហើយតម្លៃលក់អាចនឹង ថ្លៃចន្លោះពី 34,000$-35,000$ (តម្លៃនៅបរទេស)៕
ប្រភព៖ CarBuzz