រូបរាងរថយន្ត Mercedes-Benz G-Class ស៊េរីក្រោយៗ នឹងឌីហ្សាញរូបរាងកាន់តែស្រស់ស្អាត ទាក់ទាញ មើលពីខាងក្រៅហាប់ណែនខ្លាំងមែនទែន។ ក្រុមហ៊ុន Mercedes-Benz នឹងចំណាយលុយកាន់តែច្រើន ដើម្បីសម្រេចបំណង ប្រែក្លាយរូបរាងរថយន្ត Mercedes-Benz AMG G63 ឲ្យមើលទៅអំណាចខ្លាំងឡើងៗ។
រូបរាងខាងក្រៅ ទំហំកង់ថ្មី និងប្រព័ន្ធបូម ទាំង3មុខ នេះនឹងត្រូវបានក្រុមហ៊ុនកែច្នៃបន្ថែម ឲ្យមានលក្ខណៈពិសេសលើសស៊េរីមុនៗ។ កង់របស់ Mercedes-Benz G-Class នឹងមានទំហំ 24អ៊ីញ ផ្ដល់អនុភាពលើការបើកបរ បានគ្រប់ស្ថានភាពផ្លូវកាន់តែល្អ។ ក្រៅពីនេះ ផ្នែកខាងក្នុងរថយន្ត ក៏នឹងត្រូវគែឌីហ្សាញថ្មីប្លែក ស័ក្តិសមជារថយន្តលំដាប់អភិជនតែម្ដង។
រថយន្តផលិតនៅប្រទេសអាឡឺម៉ង់ Mercedes ត្រកូល G-Class ម៉ូដែលAMG G63 ស៊េរីឆ្នាំ2019 ជារថយន្តSUV បែបស្ព័រ អាចបើកដំបូលបាន មានម៉ាស៊ីនទំហំ 4.0L ប្រភេទ bi-Turbo charged ស៊ីឡាំង8 ប្រភេទ V ដែលអាចបង្កើនអានុភាពបានដល់ 416សេះ អាចបង្កើនល្បឿនពី 0 ទៅ 100 គ.ម/ម៉ ប្រើពេល 4.5 វិនាទីតែប៉ុណ្ណោះ ហើយល្បឿនអតិបរមា អាចរត់បានដល់ទៅ 302 គ.ម/ម៉។ សម្រាប់តម្លៃនៅបរទេស រថយន្ត Mercedes-Benz AMG G63 លក់តម្លៃប្រហែល 180,000$៕