បន្ទាប់ពីមានការសរសើរមិនដាច់ពីមាត់ ពីរូបរាងរបស់រថយន្ត Toyota Venza ស៊េរីឆ្នាំ2021 ឌីហ្សាញដ៏ស្រស់ស្អាត មិនចាញ់ប្រភេទ NX 200t មិនបានប៉ុន្មានផង ស្រាប់តែមានការប្រៀបធៀបមួយផ្សេង ថារូបរាងរបស់រថយន្ត Crossover ប្រើប្រព័ន្ធ hybridនេះ ស្រដៀងទៅនឹងរូបរាងរថយន្ត Toyota Rav4 និង Toyota Highlander ទៅវិញ។
ចុះចំណែកប្រិយមិត្តវិញ កត់សម្គាល់យ៉ាងណាដែរ ចំពោះរូបរាងរថយន្តទាំង3 ស៊េរី ដែលផលិត ក្រោមដំបូលរបស់ក្រុមហ៊ុន Toyota តែមួយនេះ?
Toyota Venza មាន3ម៉ូឌែល គឺ LE, XLE និងLimited ហើយផ្នែកខាងក្នុង ប្រើជាមួយអេក្រង់ Touch Screen ទំហំ 12.3អ៊ីញ។ ខាងមុខតៃកុង មានស្លាយ៍ head-up displer លើកញ្ចក់ សម្រាប់ផ្ដល់ព័ត៌មានពីការបើកបរ។ មាន Speakers ចំនួន9 ជាប្រភេទ Premium Audio system មានបច្ចេកវិទ្យា Dynamic Navigation, Apple CarPlay, Android Auto, Amazon Alexa និងប្លូធូស លើដៃចង្កូត។ Venza នឹងបំពាក់ម៉ាស៊ីនចំណុះ 2.5L ស៊ីឡាំង4 អមជាមួយប្រព័ន្ធ hybrid ជាជំនួយ បើកបរដោយកង់ទាំង4 (AWD) អាចបង្កើនកម្លាំងដល់ 219សេះ។ Venza ឆ្នាំ2021 នឹងបង្ហាញខ្លួន ក្នុងកំឡុងចុងឆ្នាំ2020 ហើយតម្លៃលក់អាចនឹង ថ្លៃចន្លោះពី 34,000$-35,000$ (តម្លៃនៅបរទេស)៕
ប្រភព៖ CarBuzz