ប៉ាណាខាងមុខធំជាងមុន បំពាក់ដោយអំពូល LED DRLsចេញថ្មីកាន់តែស្រស់ស្អាត ធ្វើឲ្យមុខមាត់របស់រថយន្តប្រភេទ SUV ម៉ាក Hyundai Santa Fe ស៊េរីឆ្នាំ2021 ដែលត្រៀមនឹងបង្ហាញខ្លួនក្នុងពេលឆាប់ៗខាងមុខនេះ កាន់តែសិចស៊ីខ្លាំង និងកាន់តែកាចជាងស៊េរីឆ្នាំ2020 ដែរ ។
មើលមួយភ្លែត ផ្នែកខាងមុខរបស់រថយន្ត Hyundai Santa Fe ស៊េរីឆ្នាំ2021 មានលក្ខណៈបែប Sport ជាងរថយន្ត Kia Sorento នេះក៏ដោយសារតែ ការជួយលើកសម្រស់នៃប៉ាណាខាងមុខផ្ទាល់តែម្ដង។ Santa Fe ស៊េរីថ្មីនេះ នឹងបំពាក់មកជាមួយម៉ាស៊ីន 2.5L ប្រភេទ turbo ស៊ីឡាំង 4 កម្លាំង 290សេះ ព្រមទាំងជួយសន្សំសំចៃ ប្រភេទ hybrid និង plug-in hybrid ជាជំនួយដល់ប្រព័ន្ធដំណើរការម៉ាស៊ីនថែមទៀតផង។
ក្រុមហ៊ុន Hyundai បានប្រកាសថា វត្តមានរបស់រថយន្ត Santa Fe ឆ្នាំ2021 នឹងបង្ហាញខ្លួនលើទឹកដីប្រទេសប៉ែកអឺរ៉ុប នៅកំឡុងខែ កញ្ញា ឆ្នាំ2020 ហើយសម្រាប់ទីផ្សារនៅសហរដ្ឋអាមេរិច នឹងកំណត់ជាក់លាក់នៅពេលណាមួយ អាស្រ័យលើស្ថានភាពកូវីដ19 ធូរស្រាល៕
ប្រភព៖ CarBuzz