ស្នាដៃ Tesla ទៀតហើយ មុខងារ Autopilot អត់​ព្រមឈប់បែរជាដឹកម្ចាស់បំបុកឡានគេកំពុងក្រឡាប់ឡើងប៉ើង (វីដេអូ)

កុំសូវទុកចិត្ត Autopilot លោកបង Tesla ពេក

sambo 2019
03 មិថុនា 2020
06:39 am
រូបភាពពី​ទស្សនាវដ្តីពិភពអេឡិចត្រូនិក
រូបភាព Automotive Cambodia

មុខងារវៃឆ្លាត Autopilot បើកបរដោយបរដោយស្វ័យប្រវត្តិ (Self-driving) របស់​រថយន្ត Tesla Model 3 បាន​បង្កឧប្បត្តិវហេតុគ្រោះថ្នាក់ចរាចរណ៍ថ្មីមួយទៀត ដោយ​រថយន្ត Tesla ដែលកំពុងបើកបរយ៉ាងសង្ហាឌុបម្ចាស់យ៉ាងពេញល្បឿន លើផ្លូវ National Highway 1 មួយកន្លែងនៅតៃវ៉ាន់ ប្រទេសចិន ដោយបានបើកទៅ​បំបុករថយន្តដឹកទំនិញកំពុងក្រឡាប់ទទឺងផ្លូវស្រាប់ មិនទាន់ស្ទូចចេញ ឡើងប៉ើងគួរ​ឲ្យតក់ស្លុត និងហួសចិត្ត។


ម្ចាស់រថយន្ត Tesla Model 3 លោក Huang បាន​បញ្ជាក់ថា មុនកើតហេតុ លោកបានចុចបញ្ជាមុខងារ autopilot ឲ្យរថយន្តបើកបរអូតូខ្លួនឯង ក្នុងល្បឿនកំណត់ 110 Km/h លើផ្លូវ Highway Highway 1 ស្រាប់តែ​មាន​រថយន្តដឹកទំនិញធំមួយកំពុងក្រឡាប់ ស្ដូកទទឹងផ្លូវ។ ឃើញដូច្នេះ លោកខំជាន់ហ្វ្រាំង​បញ្ឈប់រថយន្តវៃឆ្លាត របស់លោកភ្លាមៗពីចម្ងាយដែរ តែ​គួរ​ឲ្យស្ដាត រថយន្ត Tesla របស់លោក ហាក់​លែង​ឆ្លាតដូចមុន ក៏បន្ត​ពេញល្បឿន បុកកាត់ទទឹងរថយន្តនោះមួយទំហឹងតែឡើងប៉ើងថែមមួយតង់ទៀត តែសំណាងល្អ លោកគ្មានរបួសធ្ងន់ធ្ងរ ក្នុងគ្រោះថ្នាក់ដ៏អាក្រក់នេះ។

គួរបញ្ជាក់ថា នេះ​មិនមែន​ជា​លើកទី1ទេ ដែល​មានព័ត៌មានរថយន្ត Tesla បើកបរស្វ័យប្រវត្តិខុសបច្ចេកទេសនោះ ហើយក្រុមហ៊ុនផលិត​រថយន្តម៉ាក Tesla បើកបរ​ដោយខ្លួនឯងផ្ទាល់នេះ ក៏ធ្លាប់បាន ពន្យល់ច្រើនលើកហើយដែរ អំពីមុខងារ Autopilot នេះ គឺ​ជា​មុខងារ​ ដែល​អនុញ្ញាតឲ្យ​ម្ចាស់រថយន្ត​ព្រលែងដៃចង្កូតបានក៏ពិតមែន ប៉ុន្តែ​មិនមែនសម្រាប់ឲ្យម្ចាស់ព្រលែងដៃចង្កូតចោលនោះទេ


ប្រភព៖​ Slashgear 

សូមណែនាំអត្ថបទសម្រាប់អ្នក