វីដេអូពិសេស បង្ហាញពីមុខងារ​ទំនើបៗបង្កប់លើ Hyundai Santa Fe ស៊េរីឆ្នាំ2021

រូបរាងស្អាត ហើយ​ទំនើបណាស់ ចង់បានអីទៀត?

sambo 2019
05 មិថុនា 2020
09:54 pm
រូបភាពពី​ទស្សនាវដ្តីពិភពអេឡិចត្រូនិក
រូបភាព Automotive Cambodia

រូបរាងស្រស់ស្អាត បច្ចេកវិទ្យាទំនើបៗចុងក្រោយ គឺ​ជា​អ្វី​ដែល​អតិថិជន​របស់រថយន្ត Hyundai Santa Fe ស៊េរីឆ្នាំ2021 នឹង​បាន​ឃើញ ទោះបីជា ក្រុមហ៊ុន Hyundai មិនទាន់បាន​ប្រកាស​ថ្ងៃខែផ្លូវការចេញលក់ក្នុងទីផ្សារ​ក៏ដោយ។  

ជា​រថយន្ត SUV លក្ខណៈគ្រួសារដ៏​ប្រណីតជំនាន់ទី3 Santa Fe 2021 នឹង​ដំឡើង​កង់​ទំហំ 20អ៊ីញ និង​បច្ចេកវិទ្យា​កាន់តែទំនើបដូចជា Collision safety, អេក្រង់កម្សាន្តទំហំ 10.25អ៊ីញ,អេក្រង់កុងទ័រជាប្រភេទ Digital,  head up display, Terrain Mode (sand, snow, mud, eco, sport, comfort and smart)។ ប៉ាណាមុខឌីហ្សាញមកកាច និងរឹងមាំ លក្ខណៈ 3Dផុស អំពូលរូបរាង T-shape ឌីហ្សាញ។


Santa Fe ស៊េរីឆ្នាំ2021 នេះក៏​នឹង​បំពាក់​មកជាមួយប្រភេទម៉ាស៊ីន hybrid ឬ plug-in hybrid ចំណុះ 2.4L ស៊ីឡាំង4 កម្លាំង 184សេះ បើកបរ​ដោយ​កង់ទាំង4។ ក្រោយប្រកាស​ចេញលក់ផ្លូវការ រថយន្តនេះនឹង​ដាក់លក់​ចូលទៅ​កាន់ទីផ្សារ​អាមេរិច និង​ទីផ្សារអឺរ៉ុប នា​ចុង​ឆ្នាំ2020នេះ៕

 

សូមណែនាំអត្ថបទសម្រាប់អ្នក