រថយន្ត Land Rover Defender ដែលល្បីល្បាញខាង off-road យូរឆ្នាំ ខាងលុកលុយដើរព្រៃ ឡើងភ្នំ ចុះទឹក ពេលនេះ សម្រាប់ម៉ូឌែលឆ្នាំ2020 ដែលផលិតនៅសហរដ្ឋអាមេរិច ត្រូវបានបំពាក់មកស្រាប់ ជាមួយដំបូលតង់ ដើម្បីបំពេញចិត្តអ្នកនិយមវិសមកាលតាមឡាន ដេកផ្លូវបោះតង់ជាដើម។
ក្រុមហ៊ុន Land Rover អះអាងថា តង់ដំឡើងមកថ្មី នៅបន្តុបពីលើម៉ូឌែល Land Rover Defender 110 ឆ្នាំ2020 នេះ ផលិតមកមានគុណភាពរឹងមាំ ល្អ ដូចទៅនឹងរថយន្តអ៊ីចឹង។ នៅខាងក្នុងតង់ មានកម្រាលពូកកប្បាសទន់ល្មើល ទំហំសមល្មម អាចអនុញ្ញាតឲ្យមនុស្សចូលគេងបានគ្នា2 នាក់បានយ៉ាងស្រួល និងកក់ក្ដៅបំផុត។ ឈុតតង់ដដែលនេះ ក៏មានខ្នើយកើយមួយឈុត អំពូលបំភ្លឺប្រភេទ LED និងចំហៀងទុកដាក់អីវ៉ាន់បានថែមទៀតផង។
ដំបូលតង់របស់ រថយន្ត Land Rover Defender 110 ស៊េរីឆ្នាំ2020 នេះ សក្តិសមជាដៃគូររួមដំណើរផ្លូវឆ្ងាយបែបផ្សងព្រេងជាមួយលោកអ្នក ដែលស្រលាញ់ចូលចិត្តធ្វើដំណើរផ្លូវឆ្ងាយ off-road មែនទែន។ សម្រាប់តម្លៃតង់ បន្តុបលើដំបូងរបស់ Land Rover ថ្លៃប្រហែល 3,454$ ៕
ប្រភព៖ carbuzz