កូវីដធ្វើស៊ីពេញសហរដ្ឋអាមេរិចហើយ Ford Mustang នៅតែលក់ដាច់ខ្លាំង មិនគួរឲ្យជឿ

កូវីដធ្វើស៊ីចឹងហើយ នៅតែលក់ដាច់ទៀត?

sambo 2019
07 កក្កដា 2020
01:55 am
រូបភាពពី​ទស្សនាវដ្តីពិភពអេឡិចត្រូនិក
រូបភាព Automotive Cambodia

របាយការណ៍​លក់​រថយន្តរបស់ក្រុមហ៊ុន Ford Motor បង្ហាញថា ក្នុង​ត្រីមាសទី2 កន្លងទៅ រថយន្តប្រភេទ​ Sport Cars របស់ខ្លួន ប្រភេទ Ford Mustang នៅ​តែ​លក់​ដាច់ខ្លាំង លើ​ទឹកដី​សហរដ្ឋអាមេរិច។

រយៈពេល 3ខែ គិត​ចាប់​ពី​ខែមេសា ឧសភា និង​មិថុនា កន្លងទៅនេះ រថយន្តដ៏ប្រភេទ Ford Mustang ដ៏មាន​ប្រជាប្រិយភាព ជាប់ឈ្មោះ​ជា​រថយន្ត Best-selling sports in the world សឹងមិនគួរ​ឲ្យជឿ។ ពោលគឺ រយៈពេល​តែ 3ខែ នៃ​ការ​រាតត្បាត​ដោយ​វីរុសកូវីដ19 តែ​ចំនួន​លក់​របស់ Mustang បែរជា​សម្រេចបាន​រហូត​ដល់ទៅ 43% នៃ​ចំណែក​ទីផ្សារ​រថយន្ត Sport Cars លើ​ទឹកដីអាមេរិច។

​Ford Mustang Shelby GT500 និង Shelby GT350 ត្រូវ​បាន​រាយការណ៍ថា នៅ​តែ​លក់ដាច់ខ្លាំង ទោះ​កូវីដធ្វើស៊ី​ក៏ដោយ។ រថយន្តទាំងពីរនេះ មានការ​លក់​កើនឡើង​រហូត​ដល់ 20% ធៀបនឹង​រយៈពេល​ដូចគ្នា កាលពី​ឆ្នាំ2019។ បើ​ធៀបនឹង​ដៃគូរ​ប្រកួតប្រជែង ដូចជា Chevrolet Camaro ចំនួនលក់​បែរជាថយចុះ 47% និង Dodge Challenger ថយចុះ35% ៕

ប្រភព៖ Carbuzz 

សូមណែនាំអត្ថបទសម្រាប់អ្នក